ខេត្តបាត់ដំបង ៖ ក្រុមបង្កបង្ក្រាបនិងក្រុមជំនាញការិយាល័យព្រហ្មទ័ណ្ឌកំរិតស្រាលខេត្តបាត់ដំបងសហការជាមួយនគរបាលខេត្តកំពត ឃាត់ក្រុម ក្រុមទទួលផលចោរកម្ម៥នាក់និងម៉ូតូ៤គ្រឿង បន្ទាប់ចាប់
ចោរ២នាក់ ដាក់ថ្នាំយកម៉ូតូ នៅបាត់ដំបង នៅម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៧។
ក្រុមជនសង្ស័យទាំង៧នាក់ ក្រោយសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តបាយ់ដំបង នៅវេលាម៉ោង៣រសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការខេត្តបាត់ដំបងចាត់ការតាមនិតិវិធី។
សមត្ថកិច្ចខេត្តបាត់ដំបងនិងខេត្តកំពតបានបង្ក្រាបក្រុមទទួលផលចោរកម្មចំនួន៣នាក់ នៅភូមិចំប៉ី ឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត។ បុរសសង្ស័យទី១ឈ្មោះឃិន ណី ។ទី២ឈ្មោះម៉មហ៊ីន។ ទី៣ឈ្មោះហ៊ី គឹមហៃ ។លុះម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៧សមត្ថកិច្ចបានធ្វើដំណើរទៅឃាត់ខ្លួន ជនសង្ស័យ២នាកើទៀតទី១ឈ្មោះគឹម សេងដុសហៅពោយ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិក្រសាំង ឃុំឈូក ស្រុកឈូក ខេត្តកំពត។ទី២ឈ្មោះនិន ម៉ាំងភេទប្រុស រស់នៅភូមិក្រសាំង ឃុំឈូក ស្រុកឈូក ខេត្តកំពត ។ ដកហូតម៉ូតូចំនួន៤គ្រឿង និងស្លាកលេខចំនួន៦ផ្ទាំងនិងសម្ភារ:មួយចំនួនទៀត។
គួរបញ្ជាក់ថាកម្លាំងបង្ការបង្ក្រាបនៃ ស្នងការដ្ឋាននគរបាលខេត្តបាយ់ដំបង កាលម៉ោង១៧រសៀលថ្ងៃទី១០ខែកញ្ញាឆ្នាំ២០១៧ បានទទួលចព័ត៌មាន ករណីអំពើលួចមានស្ថានទម្ងន់ទោស ដាក់ថ្នាំយកម៉ូតូ ។លុះម៉ោង២២ថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០១៧បានចុះបង្ក្រាបករណីដាក់ថ្នាំយកម៉ូតូ នៅចំណុចហាងយីហោ ទីក្រុងអាន់ឆឺ២ នៅភូមិវត្តគ សង្កាត់វត្តគ ក្រុងបាត់ដំបង ដោយឃាត់ខ្លួនជនសង្ស័យ២នាក់។ទី១ឈ្មោះស៊ឹម ចាន់ថនហៅឥណ្ឌា ភេទប្រុស អាយុ៣៥ឆ្នាំរស់នៅភូមិសត្វពង ឃុំឈូក ស្រុកឈូក ខេត្តកំពត។ទី២ឈ្មោះងួន វណ្ណដាហៅដា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិក្រសាំង ឃុំឈូក ស្រុកឈូក ខេត្តកំពត។
ជនសង្ស័យទាំង២នាក់បានសារភាពថាខ្លួនពិតជាបានដាក់ថ្នាំយកម៉ូតូមែន ហលយម៉ូតូនោះ ខ្លួនឲ្យឈ្មោះគឹម សេងដុសហៅពោយ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិក្រសាំង ឃុំឈូក ស្រុកឈូក ខេត្តកំពត យកទៅឲ្យអ្នកទទួលទិញ នៅឯខេត្តកំពត។ក្រោយទទួលចម្លើយក្រុមបង្កបង្ក្រាបនិងក្រុមជំនាញការិយាល័យព្រហ្មទ័ណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានកំណត់មុខសញ្ញា អ្នកទទួលផលចោរកម្ម(អ្នកទិញម៉ូតូ)។ហើយសុំនិតិវិធី ពីឯកឧត្តមស្នងការ ធ្វើដំណើរទៅខេត្តកំពតដើម្បីសហការជាមួយនគរបាលខេត្តកំពត។





