ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

លោក យូ​ ប៊ុន​ស្រៀង ប៉ូលីស​សេដ្ឋកិច្ច​នៃ​ក្រសួង​មហាផ្ទៃ​ប្រចាំការ​នៅ​ខេត្ត​កំពត និង​កែប កំពុងតែ​សប្បាយ​ប្រមួល​លុយ ពី​ឈ្មួញ​ដឹក​ទំនិញ​គេច​ពន្ធ​ពី​ប្រទេស​វៀតណាម​

លោក យូ​ ប៊ុន​ស្រៀង ប៉ូលីស​សេដ្ឋកិច្ច​នៃ​ក្រសួង​មហាផ្ទៃ​ប្រចាំការ​នៅ​ខេត្ត​កំពត និង​កែប កំពុងតែ​សប្បាយ​ប្រមួល​លុយ ពី​ឈ្មួញ​ដឹក​ទំនិញ​គេច​ពន្ធ​ពី​ប្រទេស​វៀតណាម​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​យោង​តាម​សេចក្តី​រាយ​ការ​ពី​ខេត្ត​កំពត និង​កែប បានអោយដឹង​ថា​លោក យូ​ ប៊ុន​ស្រៀង ប៉ូលីស​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច​នៃ​ក្រសួង​មហាផ្ទៃ​ប្រចាំការ​នៅ​ខេត្ត​កំពត​និង​ខេត្ត​កែប​កំពុង​តែ​ប្រព្រឹត្ត​អំពើពុករលួយ​ក្នុង​ការឃុបឃិត​គ្នា​ជាមួយ​មេ​ឈ្មួញ​ដឹក​ទំនិញ​គេច​ពន្ធ​ចូលមក​ពី​ប្រទេស​វៀតណាម ​។ ​ ប្រភព​ដដែល​បាន​អោយដឹង​បន្ថែម​ថា ​លោក យូ​ ប៊ុន​ស្រៀង​ ដែល​ទើបតែ​បាន​មក​ឈរជើង​នៅក្នុង​ខេត្ត​កំពត​និង​ខេត្ត​កែប​ទើបតែ​បាន​រយៈពេល​មួយ​ខែ​ប៉ុណ្ណោះ​។ ប៉ុន្តែ លោក យូ ប៊ុន​ស្រៀង ហ៊ាន​បើកដៃ​អោយ​ក្រុម​ឈ្នួញ​ដឹក​ទំនិញ​គេច​ពន្ធ​តាមតែ​អំពើ​ចិត្ត និង​មិន​ខ្លាចរអា​នឹង​ច្បាប់​ទាល់តែសោះ​។​

​ទង្វើរ​របស់​លោក យូ ប៊ុន​ស្រៀង បាន​ធ្វើអោយ​ក្រុម​ឈ្មួញ​រកស៊ី​ស្របច្បាប់​បាន​ការរិះគន់​យ៉ាង​ខ្លាំង និង​បាន​លើកឡើង​ថា “​មិនគួរណា​លោក យូ​ប៊ុន​ស្រៀង​ហ៊ាន​ធ្វើ​យ៉ាង​នេះ​សោះ ឫ​លោក​ខំ​ប្រមូល​លុយ​ស្រង់ដើម​វិញ បានជា​អនុញ្ញាតិ​អោយ​ទំនិញគេចពន្ធ​ដឹកជញ្ជូន​យ៉ាង​អណាធិបតេយ្យ គ្មាន​ការទប់ស្កាត់​យ៉ាង​ដូច្នេះ​”​។​

​តាម​ប្រភព​ពី​ឈ្មួញ​ដឹក​ទំនិញ បាន​អោយ​ថា​ប៉ូលីស​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច​នៃ​ក្រសួង​មហាផ្ទៃ​មក​ប្រចាំការ​នៅ​ខេត្ត​កំពត​និង​ខេត្ត​កែប​ឈ្មោះ​លោក យូ ប៊ុន​ស្រៀង ក្រុម​ឈ្មួញ​កំពុងតែ​និយាយ​រិះគន់​ថា​បង់លុយ​អោយ​លោក​ប៉ូលីស​យូ ប៊ុន​ស្រៀង​មិន​ក្រោម ៥០០​ដុល្លា (​ប្រាំ​រយ​ដូល្លារ​)​ទេ​ក្នុង​មួយខែៗ​សំរាប់​ឈ្មួញ​ម្នាក់ៗ​។ ប្រភព​ដដែល​បន្ត​ថា​លោក យូ ប៊ុន​ស្រៀង ប្រើ​អំណាច​របស់​ខ្លួន​ទា​លុយ​ពី​ឈ្មួញ​ដឹក​ទំនិញ​គ្រប់​ប្រភេទ​ដែល​បាន​ដឹក​ទំនិញ​ឆ្លងកាត់​ទឹកដី​ដែល​រូបលោក​បាន​កាន់កាប់ (​ខេត្ត​កំពត និង​កែប​)​។​

​ទស្សនៈ​អ្នក​បាន​ដឹង​ហេតុ​ការណ៏ លើកឡើងថា ក្រសួង​មហាផ្ទៃ​ចាត់តាំង លោក យូ​ប៊ុន​ស្រៀង ប៉ូលីស​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច​មក​ប្រចាំការ និង​ធ្វើការ​ទប់ស្កាត់​បទល្មើស​សេដ្ឋកិច្ច នានា​ដែល​អាច​កើតមានឡើង​នៅ​ខេត្ត​កែប និង​កំពត​។ ប៉ុន្តែ​គួរ​អោយ​សោកស្តាយ លោក យូ​ប៊ុន​ស្រៀង មិនបាន​គោរព​បទបញ្ជារ​ថ្នាក់លើ ដែល​ក្រសួង​បាន​ចាត់តាំង​នោះទេ គឺ​កំពុងតែ​ជាន់ឈ្លី បទបញ្ជារ​បេសកកម្ម​ថ្នាក់លើ​យ៉ាង​គឃ្លើន និង​សាប​ព្រួស​អំពើពុករលួយ ខណៈ​រាជរដ្ឋាភិបាល​កំពុង​ប្រយុទ្ធ​ប្រឆាំង​ដាច់ខាត និង​លប់បំបាត់​អំពើពុករលួយ​។ ទស្សនៈ​ដដែល​បន្តថា សកម្មភាព​អនុវត្ត​ផ្ទុយ​ពី​បទ​បញ្ជារ​ថ្នាក់លើ​របស់​លោក យូ ប៊ុន​ស្រៀង អាច​ទំនងជា​ខិតខំ​រក​ប្រាក់​ស្រង់ដើម​ដែល​លោក​បាន​សូកប៉ាន់​មក​ធ្វើ​ការងារ​នៅក្នុង​ខេត្ត​ទាំង​ពីរ​នេះ (​ខេត្ត​កំពត និង​ខេត្ត​កែប​)​។​

​ទាក់ទិន​នឹង​ការចោទប្រកាន់​ខាងលើ រ មិនអាច​សុំ​ការបំភ្លឺ​ពី លោក យូ ប៊ុន​ស្រៀង ប៉ូលីស​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច​របស់​ក្រសួងមហាផ្ទៃ ប្រចាំ​ទឹកដី​ខេត្ត​កំពត និង​ខេត្ត​កែប បាន​ទេ​នៅ​ថ្ងៃនេះ​៕

 

2015_02_16ch11

Filed in: ព័ត៌មាន​សំខាន់ៗ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.