ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

ពលរដ្ឋ​ខេត្ត​ប៉ៃលិន ព្រួយបារម្ភ​ពី​រថយន្ត​ថៃ ដែល​បើក​ល្បឿន​លឿន មិន​គោរព​ច្បាប់​ចរាចរ​ក្នុងប្រទេស​កម្ពុជា

ពលរដ្ឋ​ខេត្ត​ប៉ៃលិន ព្រួយបារម្ភ​ពី​រថយន្ត​ថៃ ដែល​បើក​ល្បឿន​លឿន មិន​គោរព​ច្បាប់​ចរាចរ​ក្នុងប្រទេស​កម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ មួយថ្ងៃៗ​រថយន្ត​ដឹក​ទំនិញ​របស់​ប្រទេស​ថៃ ដែល​ជា​ប្រភេទ​រថយន្ត​សណ្តោង​រ៉ុម៉​ក់ បាន​បើកបរ ក្នុង​ល្បឿន​លឿន ធ្វើឲ្យ​ប្រជាពលរដ្ឋ​មិន​ថា​តាមផ្លួវ​ជនបទ ឬ​ផ្លួវ​ទីក្រុង មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង ព្រោះ​វា​អាច​បង្ក​គ្រោះថ្នាក់​ចរាចរ​ដោយ​យថាហេតុ​ណាមួយ ។

​ការ​ត្អូញត្អែរ​របស់​ប្រជាពលរដ្ឋ​នេះ បាន​កើតឡើង បន្ទាប់​ពី​រថយន្ត​សណ្តោង​រ៉ុម៉​ក់​របស់​ប្រទេស​ថៃ​មួយគ្រឿង បើក​កៀរ​ម៉ូតូ​បុរស​ម្នាក់ កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែ​មិនា ឆ្នាំ​២០១៥ លើ​កំណាត់​ផ្លួវជាតិលេខ​៥៧ ស្ថិតក្នុង​ភូមិ​សួរ​ស្តី សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

​បុរស​ដែល​ជួប​ឧបទ្ទេវហេតុ​ដោយ​រថយន្ត​ថៃ​កៀរ​មានឈ្មោះ ព្រីង ប្រុស អាយុ​២៨​ឆ្នាំ ជា​អាជីវករ​លក់​ត្រី សាច់ រងរបួស​បាក់​ឆ្អឹងដងកាំបិត ផ្នែក​ខាងធ្វេង មាន​ទីលំនៅ​ភូមិ​ស្តៅ ឃុំ​ស្តៅ ស្រុក​រតនៈ​មណ្ទល ខេត្ត​បាត់ដំបង ធ្វើដំណើរ​មក​ទិញ​អ៊ី​វ៉ាន់​នៅ​ខេត្ត​ប៉ៃលិន ។​

​ប្រភព​ពត៌មាន​ពី​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ប៉ៃលិន បាន​រៀបរាប់ឲ្យ​អ្នកឆ្លើយឆ្លង​ពត៌មា​ន​កម្ពុជា​ថ្មី​ប្រចាំ​ខេត្ត ដឹងថា​៖ រថយន្ត​សណ្តោង​រ៉ុម៉ក​របស់​ប្រទេស​ថៃ បាន​ដឹក​កសិផល​ដូចជា ពោត ដំឡូង​ចេញពី​ខេត្ត​ប៉ៃលិន ឬ​ចូល​មក​ដឹក​នៅក្នុង​ខេត្ត​ប៉ៃលិន​ក្តី គឺ​មាន​ការបើក​នូវ​ល្បឿន​លឿន មិន​ថា​តាមផ្លួវ​ទីប្រជុំជន ឬ​ផ្លួវលំ​តាម​ជនបទ មិន​ដែល​គោរព​ច្បាប់​ចរាចរ​ក្នុងប្រទេស​កម្ពុជា​នោះ​ឡើយ ផ្ទុយទៅវិញ មាន​រថយន្ត​មួយ​ចំនួន​បើក​តាម​ផ្លួវលំ​ជនបទ ដោយ​ប្រកាន់​ធ្វេង​ក៏មាន​ដែរ ។

​ប្រភព​បន្តទៀតថា​៖ ច្បាប់​ចរាចរ​ក្នុងប្រទេស​កម្ពុជា​យើង​តែងតែ​ប្រកាន់​ស្តាំ​ជានិច្ច ដោយឡែក​ច្បាប់​ចរាចរ​ក្នុង​ប្រទេស​ថៃ​វិញ គេ​ប្រកាន់​ធ្វេង ជា​ហេតុ​ធ្វើឲ្យមាន​បញ្ហា​គ្រោះថ្នាក់​ចរាចរ​ជា​ញឹកញា​ប់ រួច​រថយន្ត​ទាំងនោះ​តែងតែ​បើក​គេច មិន​ដែល​ឈប់​ដើម្បី​ដោះស្រាយ​គ្នា​តាម​ផ្លួវ​ច្បាប់​ឡើយ ។​

​ប្រភព​បន្តទៀតថា​៖ ជាទូទៅ​រថយន្ត​ថៃ ដែល​បើកបរ​លើ​ទឹកដី​ខេត្ត​ប៉ៃលិន មាន​រាបរយ​គ្រឿង មិន​ថា​រថយន្ត​តូច ធំ ទោះបី​បើកបរ​ពេល​ថ្ងៃ ឬ​ពេល​យប់ មិន​ដែល​បន្ថាយល្បឿន បើទោះបីជា​ផ្លួវ​តូចចង្អៀត ក៏ដោយ ។ ហើយ​មួយវិញទៀត​ប្រសិន​រថយន្ត​ថៃ​ទាំងនោះ បើកបរ​ពេល​យប់ តែងតែ​បើកភ្លើង​ហ្វា​មាន​ពន្លឺ​ខ្លាំង ជះ​ដល់​អ្នកបើកបរ​ខាង​មុន​មើលផ្លួវ​មិនឃើញក៏​មាន​ដែរ ។​

​ប្រជាពលរដ្ឋ​បន្តទៀតថា​៖ មិន​ថា​រថយន្ត​សណ្តោង​រ៉ុម៉ក​ឬ​មិន​សណ្តោង​ក្តី ឲ្យតែ​រថយន្ត​របស់​ប្រទេស​ថៃ តែងតែ​បើកបរ​លឿន​ជានិច្ច មិន​ចេះ​គោរព​នូវ​ច្បាប់​ចរាចរ​នោះឡើយ ពួកគាត់​ក៏​បាន​សំណូមពរ ដល់​អាជ្ញាធរ​ខេត្ត ឬ​អាជ្ញាធរ​ពាក់ព័ន្ធ ពិសេស​សមត្ថកិច្ច​ចរាចរ​ខេត្ត មេត្តា​រិត​បន្តឹង និង​ផ្សព្វផ្សាយ​នូវ​ច្បាប់​ចរាចរ​ក្នុង​ប្រទេស​កម្ពុជា ឲ្យ​ម្ចាស់​រថយន្ត​ឬ​អាជីវករ​ថៃ​ដឹង ពី​គោល​ការ​ចរាចរ​នេះ​ផង ព្រោះ​ច្បាប់​របស់​ប្រទេស​យើង​ទាំង​វា​មាន​លក្ខណៈ​ខុស​គ្នា​ខ្លាំងណាស់ ៕

 

20150320ch1 (3) 20150320ch1 (1)

Filed in: គ្រោះថ្នាក់​ចរាចរណ៍

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.