ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

សិស្ស​ក្រីក្រ​របស់​សមាគម​ភាសា​ចិន​ចំនួន​២៦៥​នាក់ ត្រូវបាន​ផ្តល់​អំណោយ ពី​កាសែត សីុន ជីវ​ដេលី​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ សិស្ស​ក្រីក្រ​ដែល​សិក្សា​ក្នុង​សាលារៀន​ចិន​ទាំង​៥​សាលា​ទូទាំង ខេត្ត​កំពត​-​កែប ត្រូវបាន​ផ្តល់​អំណោយ ថវិកា​និង​សម្ភារៈ​សិក្សា ពី​ក្រុមហ៊ុន​កាសែត សីុន ជីវ​ដេលី​(Cambodia Sin Chew Daily) ដោយ​ពិធី​នេះ​បាន​រៀបចំ​ឡើង​នៅ​ក្នុង​សាលារៀន​គាក ឃួន ស្រុក​កំពង់ត្រាច ខេត្ត​កំពត ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់ លោក​ខៀវ កាញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​លោកស្រី ហែរ​ហម​ដោយ​សហការី​ជាច្រើនរូប និង​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ រួម​នឹង​សិស្ស​ក្នុង​សមាគម​ខ្មែរ​-​ចិន​ជា​ច្រើន​នាក់ ដែល​មកពី​៥​សាលា​ទូទាំង​ខេត្ត​កំពត​-​កែប​។​

​តាម​របាយការណ៍​របស់ស​មាគមភាសា​ចិន បានបញ្ជាក់​ថា សាលា​នេះ​បាន​ចាប់ផ្តើម​បើក​ដំណើរការ​សិក្សា​ភាសា​ចិន​ឡើងវិញ​នៅ​ឆ្នាំ​១៩៩២ ដោយ​មាន​ការ​ជ្រោមជ្រែង​ពី​អាជ្ញាធរ​មូលដ្ឋាន​ផង និង​មាន​ការជួយ​ឧបត្ថម្ភ​យ៉ាង​ពេញទំហឹង​ពី​សមាគម ខ្មែរ​-​ចិន ទូទាំង​ប្រទេស​ផង​ដែរ​។ ជាមួយនេះ ដោយ​ឃើញ​ស្ថានភាព​សេដ្ឋកិច្ច ជីវភាព​គ្រួសារ​របស់​មាតាបិតា​អាណាព្យាបាល​សិស្ស​ក្នុង​មូលដ្ឋាន​ខ្លះ​នៅ​ទន់ខ្សោយ ខ្លះ​កូន​ច្រើន​ក្នុង​បន្ទុក សាលា​បាន​កំណត់​ការបង់ថ្លៃ​សិក្សា​មាន​កម្រិត​ទាប​បំផុត តាម​ការចង្អុល​ណែនាំ​របស់​គណៈកម្មាធិកា​រ សមាគម​ខ្មែរ​-​ចិន ទូទាំង​ប្រទេស ដែល​មាន​ទិស​ស្លោ​កថា​”​អប់រំ​ដើម្បី​ទាំងអស់គ្នា ទាំងអស់​គ្នា​ដើម្បី​អប់រំ​”​ហើយ​ចំពោះ​គ្រួសារ​ដែល​មាន​កូន​ចូលរៀន​ក្នុង​សាលា​នេះ​ច្រើន ចាប់ពី​៣​នាក់​ឡើង គឺ​បាន​លើកលែង​ម្នាក់​មិន​ឲ្យ​បង់​ថ្លៃ​សាលា​ទេ​។​អ្នកខ្លះ​ទៀត​ខ្វះខាត​ក៏​ត្រូវ​អនុគ្រោះ​ឲ្យ​បង់ថ្លៃ​សិក្សា​ត្រឹមតែ​៥០%​ប៉ុណ្ណោះ​។​

​ក្នុង​ខណៈនោះ​ដែរ លោក​ខៀវ កាញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​បញ្ជាក់ថា ភាសា​ចិន​ក៏​ជា​ចំណេះដឹង​មួយ​ដ៏​មាន​សារៈប្រយោជន៍ និង​ដើរតួ​សំខាន់​ដ៏​ចាំបាច់​បំផុត​សម្រាប់​បម្រើ​ការងារ​ផ្សេងៗ ដោយ​ភាសា​នេះ​ក៏​ត្រូវ​បាន​ការទទួលស្គាល់​យ៉ាង​ពេញទំហឹង ក្នុង​ប្រទេស​អាស៊ាន​ទាំង​១០ ទើប​កាសែត សីុន ជីវ​ដេលី Cambodia Sin Chew Daily មាន​ការចាប់អារម្មណ៍ ថែមទាំង​បាន​ជួយ​ជ្រោមជ្រែង និង​ជួយ​ឧបត្ថម្ភ គាំទ្រ​ទាំង​ថវិកា​និង​សម្ភារៈ​សិក្សា​ជា​បន្តបន្ទាប់ ដល់​សមាគម​និង​សិស្ស​ក្រីក្រ​ទូ​ទាំង​សាលា​នៃ​សមាគម​ចិន​ទាំងមូល ។ លោក​បាន​ដាស់តឿន​ដល់​សិស្ស​ក្នុង​សមាគម​ខ្មែរ​-​ចិន ទាំងអស់​សូម​ខិតខំ​រៀនសូត្រ​ឲ្យបាន​ខ្ពស់ ព្រោះ​ភាសា​ចិន​នឹង​ផ្តល់​អត្ថប្រយោជន៍​ច្រើន អាច​រក​ការងារ​តាម​បណ្តា​ក្រុមហ៊ុន សហគ្រាស​នានា ដោយ​ទទួលបាន​ប្រាក់កម្រៃ​ខ្ពស់ ដែល​អាច​សម្រួល​ក្នុង​បន្ទុកគ្រួសារ​កាន់តែ​ធូរធា​ផងដែរ​។​ឆ្លៀត​ឱកាស​នោះ​បន្ទាប់​ពី​ផ្តល់​ថវិកា​និង​សម្ភារៈ​ផ្សេងៗ​ដល់​សិស្ស​ក្រីក្រ​ចំនួន​២៦៥​នាក់ លោក​ក៏​បាន​ភ្ជាប់​មក​ជាមួយ​នូវ​ថវិកា​ផ្ទាល់ខ្លួន ជូន​ដល់​លោកគ្រូ អ្នកគ្រូ ចំនួន​៤៩​នាក់ ដោយ​ម្នាក់ៗ​ទទួលបាន​ថវិកា​៥០.០០០​រៀល​និង​ផ្តល់​ថវិកា​ដល់​សាលា​ភាសា​ចិន​ទាំង​៥​ទូទាំង​ខេត្ត​កំពត​-​កែប ក្នុង​មួយ​សាលា​ចំនួន​១០០​ដុល្លា​ថែម​ទៀត​។​/ ណា​រិទ្ធ​

 

img20170821a (3) img20170821a (1) img20170821a (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.