ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

ក្រុមការងារ​សង្កាត់​កែប ជួប​សំណេះសំណាល​ជាមួយ​សិស្ស​ត្រៀមប្រឡង​បាក់​ឌុប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ ក្រុមការងារ​គណបក្ស​ប្រជាជន​សង្កាត់​កែប នៅ​ព្រឹក​ថ្ងៃទី​១៩​ខែ​សីហា ឆ្នាំ​២០១៧​នេះ បាន​ធ្វើ​ពិធី​សំណេះសំណាល​ជាមួយ​សិស្ស​វគ្គ​បំប៉ន​ត្រៀមប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​)​ដែល​មក​ពី​វិទ្យាល័យ ហ៊ុន សែន ចំការ​ដូង និង​វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយា​វង្ស ដែល​មាន​សិស្ស​ថ្នាក់​ទី​១១​និង​ថ្នាក់​ទី​១២​ចូលរួម​សរុប​ចំនួន​៨៤​នាក់​។​

​ពិធី​នេះ​បាន​រៀបចំ​ឡើង ក្នុង​សាលប្រជុំ​មន្ទីរ​គណបក្ស​ប្រជាជន កម្ពុជា​ខេត្ត​កែប ដោយ​មាន​ការចូលរួម​ពី​សំណាក់​លោក ឡុង ណារ៉ូ ប្រធាន​ក្រុមការងារ​គណបក្ស ចុះជួយ​សង្កាត់​កែប និង​លោក​កែវ ហុង ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត រួម​ជាមួយ​សហការី​ជាច្រើនរូប​។​

​លោក​ឡុង ណារ៉ូ ប្រធាន​ក្រុមការងារ​គណបក្ស​សង្កាត់​កែប បាន​លើក​ឡើង​យ៉ាង​ដូច្នោះ​ថា សិស្ស​ដែល​កំពុង​ត្រៀមប្រឡង​បាក់​ឌុប​នៅក្នុង​ខេត្ត​កែប ឆ្នាំនេះ​ត្រូវ​បាន​ជម្រុញ​ឲ្យមាន​ការបណ្តុះ​បណ្តាល​វគ្គ​បំប៉ន​រយៈពេល​៤៤​ថ្ងៃ ដោយ​សិស្ស​ចូល​បំពេញបន្ថែម​ចំណេះដឹង​មាន​ចំនួន​៤៦​នាក់ ហើយ​វគ្គ​បំប៉ន​នេះ​ក៏​បាន​បញ្ចប់​កាលពី​ថ្ងៃ​ទី​១៨​ខែ​សីហា ឆ្នាំ​២០១៧​ម្សិលមិញ​ផងដែរ​។​លោក​បន្តថា ចំពោះ​ការជួប​សំណេះសំណាល​ក្នុង​ពេល​នេះ ក្រៅ​ពី​សិស្ស​វគ្គ​បំប៉ន​៤៦​នាក់ ក៏​មាន​សិស្ស​ថ្នាក់​១២​ជាច្រើន​ទៀត​ព្រម​ទាំង​សិស្ស​ថ្នាក់​ទី​១១ មក​ចូលរួម​ក្នុង​ពេល​នេះ​ផង​ដែរ ហើយ​លោក​ក៏​សូម​ផ្តាំផ្ញើរ ដល់​សិស្សានុសិស្ស​ដែល​ជា​បេក្ខជន​ត្រៀមប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ដែល​នឹង​ឈាន​មកដល់​ក្នុង​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០១៧​នេះ ត្រូវ​ខិតខំ​បញ្ចេញ​ឲ្យអស់​ពី​សមត្ថភាព ដើម្បី​ដណ្តើម​យក​ជ័យលាភី​ជា​សិស្ស​ឆ្លើម ជាប់​និទ្ទេស​ល្អ​ឲ្យបាន​គ្រប់ៗ​គ្នា​។​

​ក្នុង​ឱកាស​នេះ​ដែរ ក្រុមការងារ​គណបក្ស​ប្រជាជន ក្នុង​សង្កាត់​កែប ក៏​បាន​ភ្ជាប់​មក​ជាមួយ​នូវ​ថវិកា​មួយចំនួន​ផ្តល់ជូន លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស ដោយ​គ្រូ​បង្គោល​៥​នាក់ ម្នាក់ៗ​ទទួលបាន​ថវិកា​ចំនួន​៤០.០០០​រៀល សិស្ស​ត្រៀមប្រឡង​ថ្នាក់​ទី​១២​ម្នាក់ៗ​ទទួលបាន​ថវិកា​ចំនួន​២០.០០០​រៀល​។​ដោយឡែក​សិស្ស​ថ្នាក់​ទី​១១​ម្នាក់ៗ​ទទួលបាន​ថវិកា​ចំនួន​១០.០០០​រៀល​ផង​ដែរ​។​/ ណា​រិទ្ធ​

 

img20170819ch2-(1) img20170819ch2-(4) img20170819ch2-(3) img20170819ch2-(2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.