ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!

សមត្ថកិច្ច​ចំរុះ​ចុះបង្ក្រាប​ល្បែង​មាន់​ជល់​ឃាត់ខ្លួន អ្នកលេង​ជាច្រើន​នាក់ និង​រឹបអូស​បាន​ម៉ូតូ​ច្រើន​គ្រឿង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ ក្រុម​អ្នក​វក់​នឹង​ល្បែង​មាន់​ជល់​ជាច្រើន​នាក់ បាន​នាំគ្នា​ស្ទុះ​រត់​បាត​ជើ ង​ស​ព្រាត ដោយ​រត់​កាត់​វាល​ចំការ​ដំឡូង​មី អ្នកខ្លះ​ផ្លោះ​របង និង​ខ្លះទៀត ធ្លាក់​ទឹក​ប្រឡាយ​ផងដែរ ខណៈ​សមត្ថកិច្ច​នគរ​បា ល​ចំរុះ ឆ្ម​ក់​ធ្វើ​ការបង្ក្រាប ។ តែ​អ្នក​ខ្លះ​ទៀត មិន​រត់គេច​ខ្លួន នោះទេ ដោយ​ប្រគល់​ខ្លួន​ឱ្យ​នគរបាល​ចាប់​តាម​សម្រួល ព្រោះ​ស្តាយ​ម៉ូតូ​របស់​ខ្លួន ដែល​ច ត​នៅ​ក្បែរ​សង្វៀនមាន់ ។

​ហេតុការណ៍​ចុះបង្ក្រាប​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៧ ស្ថិតនៅក្នុង​ភូមិ​កូនភ្នំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ដោយ ឃាត់ខ្លួន​អ្នកញៀន​នឹង​ល្បែង​ជាច្រើន​នាក់ និង​រឹបអូស​បាន​ម៉ូតូ​ជាង​២០​គ្រឿង និង​រថយន្ត​១ គ្រឿង ។

​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹងថា ក្រុមនគរបាល​ចំរុះ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ព្រហ្មទណ្ឌ កម្រិតធ្ងន់ និង​ក្រុម​ផ្សេងៗ​ទៀត​នៃ​ស្នងការ​នគរបាល​ខេត្ត បាន​សហការ​គ្នា​ចុះ​ឆ្មក់​បង្ក្រាប​ប ន​ល្បែង​បញ្ជល់មាន់​១​កន្លែង​ខាងលើ ។ ប្រភព​បន្តទៀតថា មុន​នឹង​ឈាន​ដល​ការបង្ក្រាប​នេះ ភ្នាក់ងារ​សំងាត់​នៃ​នគរបាល​ខេត្ត បាន​ស៊ើបអង្កេត​ត្រង់​កន្លែង​លេងល្បែង​ខាងលើ​អស់​រយៈពេល​ជា​យូរ​មក​ហើយ ដោយ​មាន​អ្នក​ខ្លះ​មក​ពី​ក្រុងប៉ៃលិន និង​ខ្លះ​ទៀត​មកពី​ស្រុក​ប​វេល ខេត្ត​បាត់ដំបង​ផងដែរ ។  តែ​រក​ឱកាស​មិនទាន់បាន ទើប​អនុញ្ញាតិ​ឱ្យ​ពួកគេ​បន្ត​លេង យ៉ាង​ពពាក់ពពូន​នៅក្នុង​ព្រៃ​ខាងក្រោយ​ផ្ទះ​របស់​អ្នកភូមិ​ម្នាក់ ។

​ក្រោយពេល​ធ្វើ​ការបង្ក្រាប ក្រុមនគរបាល​ចំរុះ​បាន​លើក​ម៉ូតូ​ទាំងថ្មី​ចាស់ ដាក់​លើ​រថយន្ត​ដឹក រួច​ដឹក​យកទៅ​រក្សាទុក​នៅ​ស្នងការ​នគរបាល​ខេត្ត រង់ចាំ​ធ្វើ​ការដោះស្រាយ និង​ផា ក​ពិន័យ​នៅពេល​ក្រោយ ។

​សូមបញ្ជាក់​ថា នគរបាល​បាន​រឹបអូស​បាន​ម៉ូតូ​ជាង​២០​គ្រឿង រថយន្ត​១​គ្រឿង មាន់​ជ ល់​ចំនួន​៤​ក្បាល ស៊ុំ​ក្រុងមាន់​ចំនួន​៤ សង្វៀន​បញ្ជល់មាន់​១​ឈុត រួមទាំង​អ្នក​ញៀន​ល្បែង ជាច្រើន​នាក់​ផងដែរ ។ ចំណែក​មួយ​ចំនួន​ទៀត​រត់គេចខ្លួន​បាត់ស្រមោល ចូលទៅ​ក្នុង​ព្រៃ ដំឡូង​មី និង​ព្រៃ​ពោត​ផងដែរ ៕ ដោយ ៖ នីយ៉ា​

 

img20170724r1-(3) img20170724r1-(2) img20170724r1-(4)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.