ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!

ការថែរក្សា​បរិស្ថាន និង​អនាម័យ​គឺជា​តួនាទី​របស់​ពលរដ្ឋ​គ្រប់ៗ​រូប មិន​សំដៅ​តែ​លើ​ស្ថាប័ន​ជំនាញ​ទេ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ មិន​ថា​នៅ​គ្រប់​តំបន់ ខេត្ត ក្រុង ឬ​ស្រុក​ណា​ឡើយ ការថែរក្សា​ការពារ​បរិស្ថាន និង​ការធ្វើ​អនាម័យ​គឺជា​កក្តា​ដ៏​សំខាន់​និង​ជា​កាតព្វកិច្ច​របស់​យើង​គ្រប់ៗ​គ្នា សម្រាប់​ជួយ​ទ្រទ្រង់​សុខភាព និង​ការរស់នៅ ប្រកប​ដោយ​ផាសុខភាព​។​

​យ៉ាងណាមិញ​ការ​បោះចោល​សំរាម​ឬ​កាកសំណល់​គ្រប់​ប្រភេទ​តាម​ចិញ្ចើមផ្លូវ​សាធារណៈ វា​ពិត​ជា​បញ្ហា​មួយ​ដ៏​ធំ បង្ក​ឲ្យ​ខូច​សោ​ភណ្ឌ​ភាព​ដងផ្លូវ ពិសេស​នាំ​បង្ក​ការរំខាន ដល់​ការរស់នៅ​តាម​តំបន់​នេះ​ផងដែរ​។​

​តាមរយៈ​រូបភាព​ដែល​កំពុង​បង្ហាញ​យ៉ាង​លេចធ្លោ​នេះ គឺជា​ចំណុច​មួយ​នៃ​ដងផ្លូវ​ឆ្ពោះទៅ​តំបន់​ច្រក​សេដ្ឋកិច្ច​ដ៏​សំខាន់​នៃ​អាណាចក្រ​ខេត្ត​កំពត ដែល​ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ហើយ​ក៏​ចាត់ទុកជា​ផ្លូវ​ផ្សាភ្ជាប់​ចរន្ត​សេដ្ឋកិច្ច​និង​ជា​បេះដូង​របស់​ខេត្ត​មួយ​នេះ​ផងដែរ​។​ចំពោះ​ការ​បោះចោល​កាកសំណល់រ​ប៉ាត់​រប៉ាយ​នៅតាម​ដងផ្លូវ​សាធារណៈ​ដូច​ក្នុង​រូបភាព​នេះ ពិតជា​បង្ក​ឲ្យ​ខូច​សណ្តាប់ធ្នាប់ និង​បាត់បង់​សោ​ភណ្ឌ​ភាព​ផ្លូវ​ដែល​បាន​ស្ថាបនា​ដ៏​ស្អាត​ឥតខ្ចោះ ពិសេស​រង​ការរិះគន់​ពី​សំណាក់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ដែល​ពួកគេ​ធ្វើដំណើរ​ឆ្លងកាត់​ជា​ហូរហែរ ព្រមទាំង​បង្ក​ភាព​អាប់អួរ ដោយសារ​ការបញ្ចេញ​ចំហាយ​ក្លិន​អ​សោធ​សាយភាយ ពាសពេញ​ទីតាំង​នេះ​ប៉ះពាល់​ដល់​សុខភាព​ទៀតផង​។​

​មហាជន ពិសេស​អ្នក​ធ្វើ​ដំណើរ​ទៅ​មក​តាម​ដងផ្លូវ​ខាងលើ បាន​រិះគន់​ទៅ​លើ​អាជ្ញាធរ និង​ជំនាញ​ហាក់​ពុំ​មាន​វិធានការ​ទប់ស្កាត់​ឬ​ផ្តល់​មតិ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់ ឲ្យ​ពួក​គាត់​យល់​ដឹង​ពី​បរិស្ថាន​និង​កក្តា​អនាម័យ ដោយ​ពួកគាត់​មាន​ការយល់ដឹង​មាន​កំរិត​ទាប​បំផុត​។​ម្យ៉ាងទៀត​បើ​ផ្តោត​លើ​ភាព​សំខាន់​គួរតែ​អប់រំ​ណែនាំ​ពួកគាត់ កុំឲ្យ​បោះចោល​សំរាមឬ​កាកសំណល់​ផ្តេសផ្តាស​តាម​ទីសាធារ​ណៈ គួរតែ​រក​ធុង​ផ្ទុក​សំរាម ដាក់​តាម​មុខ​ផ្ទះ​របស់​ពួកគាត់ ដើម្បី​ជៀសវាង​ការ​បង្ហៀរ​កាកសំណល់រ​ប៉ាត់​រប៉ាយ​តាមផ្លូវ​បែបនេះ​។​

​ដោយ​ផ្តោត​សំខាន់​លើ​សុខភាព កក្តា​អនាម័យ​ពិតជា​នាំមក​នូវ​ការរស់នៅ​ប្រកបដោយ​សុភមង្គល ដោយសារ​គ្មាន​ជំងឺ​ដង្កា​ត់​មក​យាយី ហើយ​ការ​យល់​ពី​បរិស្ថាន ក៏​ជា​គោលដៅ​មួយ​ជម្រុញ​ដល់​ការអភិវឌ្ឍ​សង្គម​មាន​ភាព​លូតលាស់​និង​ការរីកចំរើន​ផងដែរ​។ ចូរ​រួមគ្នា​ថែរក្សា​បរិស្ថាន និង​ធ្វើ​អនាម័យ​ឲ្យបាន​គ្រប់​ទីកន្លែង​ទាំងអស់​គ្នា ដើម្បី​ការរស់នៅ​មាន​ផាសុខភាព ៕
​ណា​រិទ្ធ​

 

img20170723r5

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.