ជនសង្ស័យ២នាក់ត្រូវបានចាប់ខ្លួនរួមនិងគ្រឿងញៀន ជាច្រើនកញ្ចប់ បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង
អាវុធហត្ថស្រុក កំរៀង ចាប់ខ្លួនជនសង្ស័យចំនួន ២នាក់ ពាក់ព័ន្ធករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន រួមទាំងវត្ថុតាង
ខេត្តបាត់ដំបង,ស្រុកកំរៀង
អនុវត្តន៍តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ដបាត់ដំបង នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៦:៣០នាទី កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក កំរៀង បានចុះបង្រ្កាបបទល្មើសជាក់ស្ដែង នៅក្នុងភូមិអូរចម្លងលើ ឃុំតាគ្រី ស្រុកកំរៀង ខេត្តបាត់ដំបង បានធ្វើការចាប់ខ្លួនជនសង្ស័យ ០២នាក់
-ឈ្មោះ មុត បូណា ហៅ សុខ ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរ ធ្វើស្រែ រស់នៅភូមិកំប្រង់ ឃុំកំប្រង់ ស្រុកកំរៀង ខេត្តបាត់ដំបង ។
-ឈ្មោះ ហួរ ហាក់លីន ហៅ ឧត្តម ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ គ្មាន រស់នៅភូមិប៉ោយយុង ឃុំតាពូង ស្រុក ថ្មគោល ខេត្តបាត់ដំបង ។
វត្ថុតាងចាប់យករួមមាន
១. ម្ស៉ៅក្រាមពណ៌ ស ថ្លា ម៉ាទឹកកក ១១ កញ្ចប់ ទម្ងន់ ១១០៧,៥២ ក្រាម (ថ្លឹងទាំងសំបក)
២. ទូរស័ព្ទ ០២ គ្រឿង
៣. រថយន្ត ០១ គ្រឿង
បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាងត្រូវបានបញ្ជូនទៅសាលាដំបូងនៃខេត្តបាត់ដំបង ចាត់ការទៅតាមវិតិវិធីនៃផ្លូវច្បាប់គ្រឿងញៀន។





