ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!

អាជ្ញាធរ​ចុះ​ត្រួតពិនិត្យ​ផ្លូវ​ក្រវ៉ាត់​ព្រំដែន​បន្ទាប់ពី​បង្ក​ឲ្យ​ទឹកស្ទឹង​ប្រែ​ល្អក់កករ​មិន​អា​ប្រើប្រាស់​បាន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន ៖ ការ​ប្រែ​ល្អក់​នៃ​ទឹកស្ទឹង​បរ​ប៉ៃលិន រយៈពេល​២​ទៅ​៣​ខែ​កន្លងមកនេះ ត្រូវបាន​មតិ​មហាជន ពិសេស​ក្រុមការងារ​គណបក្ស​ប្រឆាំង រិៈគ​ន់ទៅ​លើ​អាជ្ញាធរ​ខេត្ត យ៉ាងខ្លាំង ដោយ​ចោទប្រកាន់​ថា​ឃុបឃិត​ជាមួយ​ឈ្មួញ​ជីក​កកាយ​រ៉ែ​ង​ត្បូង ហើយ​បង្ហូរទឹក​មិនល្អ​ចូលមក​ស្ទឹង​បរ​ប៉ៃលិន ធ្វើឲ្យ​ប្រជាពលរដ្ឋ​ប្រើ​ការ​មិនកើត ប៉ុន្តែ​ជាក់ស្តែង​នៅ​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៧ អាជ្ញាធរ​ខេត្ត​ប៉ៃលិន ដឹកនាំ​ដោយ​លោក កើត សុធា អភិបាលខេត្ត អមដំណើរ​ដោយ​ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ រស់ សុខ​ធឿន អនុប្រធាននាយកដ្ឋាន​នគរបាល​ការពារ​ព្រំដែន លោកស្រី វ៉ែន ដា​រ៉ា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ប៉ៃលិន និង​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ បាន​អញ្ជើញ​ចុះទៅ​ពិនិត្យ​រក​មូលហេតុ​ដែល​បណ្តាល​ឲ្យ​ទឹកស្ទឹង​បរ​ប៉ៃលិន​ប្រែ​ល្អក់​នា​ពេលកន្លងមក និង​ពិនិត្យមើល​ការកសាង​ផ្លូវ​ក្រវ៉ាត់​ព្រំដែន របស់​កងកម្លាំង​វិស្វកម្ម ផងដែរ ។

​ជាមួយ​និង​ដំណើរ​វែងឆ្ងាយ​ក្នុង​ការពិនិត្យ​រក​មូល​ហេតុ​ខាងលើ លោក កើត សុធា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន មានប្រសាសន៍​ដោយ​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ ដែល​ប្រើប្រាស់​ទឹកស្ទឹង​បរ​ប៉ៃលិន ទាំងអស់​កុំ​យល់ច្រលំ​អំពី​បញ្ហា​ទឹក​ល្អក់​ប្រើ​ការ​មិនកើត មក​ពី​ក្រុម​ឈ្មួញ​រ៉ែ​ង​ត្បូង​ឲ្យសោះ នេះ​គឺ មក​ពី​ការធ្វើ​ផ្លូវ​តាម​ក្រ​វ៉ាត​ព្រំដែន ដោយ​ភ្លៀង​ធ្លាក់​តាម​ជូរ​ភ្នំ​ម្តងៗ វា​បង្ក​ជា​ទឹក​ហូរ​ច្រេះ​ដី​ធ្លាក់ចុះ​ទៅ​តាម​ជ្រលង​ដងអូរ រួច​ចាក់​ចូល​មក​ស្ទឹង​បរ​ប៉ៃលិន ទើប​បណ្តាលឲ្យ​ទឹក​ទាំងមូល​ប្រែក្លាយ​ជា​ល្អក់​កករ នាំឲ្យ​ប្រជាពលរដ្ឋ​ប្រើ​ការមិនបាន ដូច្នោះ​ប្រការ​ទាំងនេះ​ហើយ​ជា​មូលហេតុ​ដែល​ធ្វើឲ្យ​ស្ទឹង​បរ​ប៉ៃលិន ប្រែ​ពី​ទឹកថ្លា​មកជា​ទឹកល្អក់​វិញ គឺ​មិនមែន​មក​ពី​ការ​រ៉ែ​ង​ត្បូង​របស់​ពួក​ក្រុម​ឈ្មួញ​នោះទេ ។​

​លោក​អភិបាលខេត្ត​ប៉ៃលិន មានប្រសាសន៍​បន្ត​ថា​៖ ការ​ប្រែ​ល្អក់​នៃ​ទឹកស្ទឹង​បរ​ប៉ៃលិន អាជ្ញាធរ​និង​ចាត់​ក្រុមការងារ​ចុះជួយ​ដល់​បងប្អួន​ប្រជាពលរដ្ឋ ដែល​មាន​ការខ្វះ​ខាត់​ទឹក​សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ផងដែរ ។​

​ក្នុងការ​អមដំណើរ​ជាមួយ​អភិបាលខេត្ត​ប៉ៃលិន លោក វ៉ែន ដា​រ៉ា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន បាន​ទទួលស្គាល់ថា​មូលហេតុ​ដែល​ទឹកស្ទឹង​បរ​ប៉ៃលិន ប្រែក្លាយ​ជា​ល្អក់កករ​គឺ​ដោយសារ​ការ​ធ្វើ​ផ្លូវ​តាម​ក្រវ៉ាត់​ព្រំដែន វា​មិនមែន​មក​ពី​ការ​រ៉ែ​ង​ត្បូង​របស់​ពួក​ឈ្មួញ​នោះទេ ហើយ​លោក​បញ្ជាក់ថា កន្លងមក​ក៍មាន​មតិ​មហាជន​មួយចំនួន​បាន​យល់ច្រលំ​ថា​ទឹកស្ទឹង​បរប៉ៃលិន ល្អក់​ប្រើប្រាស់​មិនកើត​គឺ​បណ្តាល​មក​ពី​ពួកក្រុម​ឈ្មួញ​ជីក​កកាយ​រ៉ែ​ង​ត្បូង​ផងដែរ ដូច្នោះ​សូមកុំ​យល់ច្រលំ​ឲ្យសោះ ។​

​លោកស្រី​ប្រធាន​គណបក្សប្រឆាំង​រូបនេះ បាន​បញ្ជាក់​ឲ្យដឹង​ដែរ​ថា​៖ ស្ទឹង​បរ​ប៉ៃលិន ប្រែ​ល្អក់ នៅពេលដែល​មាន​ភ្លៀង​ធ្លាក់​មក​ម្តងៗ​តាម​ជួរ​ភ្នំ បង្ក​ជា​ទឹក​ច្រេះ​ដី ធ្លាក់​បាក់​បណ្តាល ឲ្យ​ហូរ​ចូល​ក្នុង​ទឹកស្ទឹង​បរ​ប៉ៃលិន​តែម្តង ៕  នីយ៉ា​

 

img20170723r2-(2) img20170723r2-(1) img20170723r2-(3)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.