ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់

ការសាងសង់ផ្លូវតភ្ជាប់ពីមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) ទៅអាកាសយានដ្ឋាន អន្តរជាតិតេជោក្រុងតាខ្មៅ ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល

ការសាងសង់ផ្លូវតភ្ជាប់ពីមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) ទៅអាកាសយានដ្ឋាន អន្តរជាតិតេជោក្រុងតាខ្មៅ ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ការសាងសង់ផ្លូវតភ្ជាប់ពីមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) ទៅអាកាសយានដ្ឋាន អន្តរជាតិតេជោក្រុងតាខ្មៅ ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល

ចែករំលែក៖

ខេត្តកណ្តាល ៖ នៅរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ រដ្ឋបាលខេត្តកណ្តាល បានចេញសេចក្តីជូនដំណឹងស្តីពី ការសាងសង់ផ្លូវតភ្ជាប់ពីមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) ទៅអាកាសយានដ្ឋាន អន្តរជាតិតេជោក្រុងតាខ្មៅ ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល ។

យោង + -លិខិតលេខ ២១០៦ ដនស/អលឋ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

-ស្មារតីកិច្ចប្រជុំនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកណ្តាល។

រដ្ឋបាលខេត្ត មានកិត្តិយសសូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ឱ្យបានជ្រាបថា គម្រោងសាងសង់ អាកាសយានដ្ឋានតេជោក្រុងតាខ្មៅនឹងដាក់ឱ្យដំណើរការលើកដំបូងនៅឆ្នាំ២០២៣ ខាងមុខនេះ ដែលក្នុងនោះ តម្រូវឱ្យមានការសាងសង់ផ្លូវចូលអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ មានប្រវែង ១១,១៧គីឡូម៉ែត្រ និងទទឹង ៦០ម៉ែត្រ ដោយតភ្ជាប់ពីមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) ។ ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ុនវេសមិន ឯ.ក នឹងធ្វើការឈូសឆាយផ្លូវដែលបានកំណត់ដូចខាងលើ រហូតដល់បញ្ចប់ជាស្ថាពរ តាមផែនការ ដែលបានគ្រោងទុក។

រដ្ឋបាលខេត្ត ស្នើឱ្យបងប្អូនប្រជាពលរដ្ឋមេត្តាចូលរួមសហការ ឱ្យគម្រោងសាងសង់ផ្លូវដែលជាផល ប្រយោជន៍ជាតិនេះទទួលបានជោគជ័យ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍក្នុងខេត្ត។ ក្នុងករណីមានផលប៉ះពាល់ ដល់ដីកម្មសិទ្ធិបងប្អូនប្រជាពលរដ្ឋ នឹងធ្វើការដោះស្រាយទូទាត់សំណងផលប៉ះពាល់ស្របតាមច្បាប់ជាធរមាន។

សូមបងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាប និងសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋដែលមានដី និង លំនៅដ្ឋានពាក់ព័ន្ធ ចូលរួមសហការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.