ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់

នាយឧត្តមសេនីយ៍ សៅ សុខា ចេញបញ្ជាអោយឃាត់ខ្លួនអ្នកពាក់ព័ន្ធ និងស្រាវជ្រាវអោយស៊ីជម្រៅ ករណីបង្ក្រាបបទល្មើសរហូតបណ្តាលអោយបុរសម្នាក់ស្លាប់.

នាយឧត្តមសេនីយ៍ សៅ សុខា ចេញបញ្ជាអោយឃាត់ខ្លួនអ្នកពាក់ព័ន្ធ និងស្រាវជ្រាវអោយស៊ីជម្រៅ ករណីបង្ក្រាបបទល្មើសរហូតបណ្តាលអោយបុរសម្នាក់ស្លាប់.

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នាយឧត្តមសេនីយ៍ សៅ សុខា ចេញបញ្ជាអោយឃាត់ខ្លួនអ្នកពាក់ព័ន្ធ និងស្រាវជ្រាវអោយស៊ីជម្រៅ ករណីបង្ក្រាបបទល្មើសរហូតបណ្តាលអោយបុរសម្នាក់ស្លាប់.

នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅរសៀលថ្ងៃទី៩ ខែសីហា នេះ បានចេញបទបញ្ជាបន្ទាន់មួយដើម្បីស្រាវជ្រាវអោយស៊ីជម្រៅពាក់ព័ន្ធករណីប្រតិបត្តិការបង្ក្រាបបទល្មើសរហូតបណ្តាលអោយបុរសម្នាក់ស្លាប់នៅហាងកាហ្វេមួយកន្លែង ស្ថិតភូមិរូង ឃុំក្រវ៉ា ស្រុកបារាយ ខេត្តកំពង់ធំ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២។ នាយឧត្តមសេនីយ៍ សៅ សុខា បានសង្កត់ធ្ងន់ថា អ្នកពាក់ព័ន្ធក្នុងប្រតិបត្តិការលើករណីនេះ ត្រូវឃាត់ខ្លួនទុកម្ដុំសិន ហើយបើរកឃើញមានពាក់ព័ន្ធនឹងការធ្វើទារុណកម្មរហូតធ្វើជនរងគ្រោះស្លាប់ពិតមែន បុគ្គលណាអ្នកប្រព្រឹត្តត្រូវឃាត់ខ្លួននិងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ដោយគ្មានការយោគយល់ឡើយ។ សូមបញ្ជាក់ថា កាលពីថ្ងៃតី៧ ខែសីហា ឆ្នាំ២០២២ សាច់ញាតិជនរងគ្រោះដែលបានបង្ហោះចែកចាយនៅលើបណ្ដាញសង្គមហ្វេសប៊ុកឈ្មោះ NearadeyDin(Madam Store) បានលើកឡើងថា «យើងខ្ញុំជាក្រុមគ្រួសារជនរងគ្រោះសពឈ្មោះ សួង ឌ័ន អាយុ47ឆ្នាំ វេលាម៉ោង៥ល្ងាចថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ នៅភូមិរូង ឃុំក្រវ៉ា ស្រុកបារាយ ខេត្តកំពង់ធំ នៅវេលាម៉ោង៥ល្ងាច មានប៉េអឹមចាប់លោកឪពុកខ្ញុំទៅសង្កត់ត្រង់ចំណុច ក រហូតគាត់ដកដង្ហើមមិនចេញ រហូតគាត់ផុតដង្ហើមនៅលើឡាន។ យើងខ្ញុំសូមគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណ:កម្មធិការសិទ្ធិមនុស្សកម្ពុជា សូមមេត្តាជួយស្វែងរកយុត្តិធម៌ដល់ពុកយើងខ្ញុំផង ដែលបានរងនូវអំពើដ៏សាហាវព្រៃផ្សៃ និងអមនុស្សធម៌បែបនេះ។ យើងខ្ញុំជាក្រុមគ្រួសារសពសង្ឃឹមថា សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម កែវ រ៉េមី ​នឹងជួយផ្តល់នូវយុត្តិធម៌ដល់ក្រុមគ្រួសារនាង​ខ្ញុំឆាប់ៗខាងមុខនេះជាក់ជាមិនខាន»។ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅរសៀលថ្ងៃទី៩ ខែសីហា នេះ បានចេញបទបញ្ជាបន្ទាន់មួយដើម្បីស្រាវជ្រាវឲ្យស៊ីជម្រៅពាក់ព័ន្ធករណីប្រតិបត្តិការបង្ក្រាបបទល្មើសរហូតបណ្តាលឱ្យបុរសម្នាក់ស្លាប់នៅហាងកាហ្វេមួយកន្លែងនៅភូមិរូង ឃុំក្រវ៉ា ស្រុកបារាយ ខេត្តកំពង់ធំ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២។ នាយឧត្តមសេនីយ៍ សៅ សុខា បានសង្កត់ធ្ងន់ថា អ្នកពាក់ព័ន្ធក្នុងប្រតិបត្តិការលើករណីនេះ ត្រូវឃាត់ខ្លួនទុកម្ដុំសិន ហើយបើរកឃើញមានពាក់ព័ន្ធនឹងការធ្វើទារុណកម្មរហូតធ្វើជនរងគ្រោះស្លាប់ពិតមែន បុគ្គលណាអ្នកប្រព្រឹត្តត្រូវឃាត់ខ្លួននិងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ដោយគ្មានការយោគយល់ឡើយ។ ជុំវិញបង្ហានេះ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានទទួលរបាយការណ៍​ពីលោកឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ រាយការណ៍អំពីការឃាត់ខ្លួនជនសង្ស័យ៤នាក់ ដែលប្រព្រឹត្តលេងល្បែងស៊ីសង (មាន់ជល់តាមប្រព័ន្ធអនឡាញ) ក្នុងចំណោមនោះមានជនសង្ស័យឈ្មោះ សួង ឌ័ន ម្នាក់ផងដែរ ក្នុងពេលដែលបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ ពេលដែលកំពុងធ្វើដំណើរនោះ ដល់មុខវត្តបល្ល័ង្ក ភូមិបល្ល័ង្ក ស្រុកបារាយណ៍ ឈ្មោះ សួង ឌ័ន ក៏បាននិយាយថា មិនស្រួលខ្លួន ស្របពេលនោះជនសង្ស័យនោះមានអាការៈស្លេកស្លាំង ដកដង្ហើមកាន់តែញាប់ ពេលនោះកម្លាំងកងរាជអាវុធហត្ថបានជួយធ្វើចលនាបេះដូង និងបន្តដំណើរបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកសន្ទុក បារាយណ៍ ខេត្តកំពង់ធំ ដើម្បីឱ្យគ្រូពេទ្យធ្វើការសង្គ្រោះ ប៉ុន្តែពេលដល់មន្ទីរពេទ្យឈ្មោះ សួង ឌ័ន បានស្លាប់បាត់បង់ជីវិត។ រីឯការចុះផ្សាយនូវព័ត៌មានរបស់គណនី ហ្វេសប៊ុក ឈ្មោះ Nearadey Din នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ កងរាជអាវុធហត្ថទទួលយកនូវព័ត៌មាននេះ ដើម្បីយកទៅធ្វើការស្រាវជ្រាវរកសាក្សី និងភស្តុតាងបញ្ជាក់បន្ថែម។ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏បានបញ្ជាក់ជូនសាធារណជន អ្នកសារព័ត៌មាន និងក្រុមគ្រួសារនៃសពជ្រាបថា កងរាជអាវុធហត្ថ នឹងធ្វើការស៊ើបសង្កេត ស្រាវជ្រាវករណីនេះឱ្យបានច្បាស់លាស់ ត្រឹមត្រូវតាមច្បាប់ រកយុត្តិធម៌ជូនក្រុមគ្រួសារនៃសព តាមរយៈការចុះធ្វើចំពោះកិច្ចដល់កន្លែងកើតហេតុ ដោយក្រុមការងារចំពោះកិច្ច នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.