ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit)

អភិបាលខេត្តលើកទឹកចិត្តដល់មន្ទីររៀបចំដែនដី និងអាជ្ញាធរពាក់ព័ន្ធឲ្យបន្តកិច្ចខិតខំប្រឹងប្រែងពន្លឿនការចុះបញ្ជីដីលក្ខណៈជាប្រព័ន្ធការផ្ដល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ

អភិបាលខេត្តលើកទឹកចិត្តដល់មន្ទីររៀបចំដែនដី និងអាជ្ញាធរពាក់ព័ន្ធឲ្យបន្តកិច្ចខិតខំប្រឹងប្រែងពន្លឿនការចុះបញ្ជីដីលក្ខណៈជាប្រព័ន្ធការផ្ដល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អភិបាលខេត្តលើកទឹកចិត្តដល់មន្ទីររៀបចំដែនដី និងអាជ្ញាធរពាក់ព័ន្ធឲ្យបន្តកិច្ចខិតខំប្រឹងប្រែងពន្លឿនការចុះបញ្ជីដីលក្ខណៈជាប្រព័ន្ធការផ្ដល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ

ខេត្តមណ្ឌលគិរី ៖ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានលើកទឹកចិត្តដល់មន្ទីររៀបចំដែនដី និងអាជ្ញាធរពាក់ព័ន្ធឲ្យបន្តកិច្ចខិតខំប្រឹងប្រែងពន្លឿនការចុះបញ្ជីដីលក្ខណៈជាប្រព័ន្ធ ការផ្ដល់ប័ណ្ណកម្មសិទ្ឋិជូនប្រជាពលរដ្ឋ  ដើម្បីពង្រឹងសុវត្ថិភាព នៃការកាន់កាប់ប្រើប្រាស់ដីធ្លីសមស្រប ទប់ស្កាត់ការកាប់ដីរដ្ឋខុសច្បាប់ និងកាត់បន្ថយទំនាស់ ស្របតាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្រ និងកម្មវិធីគោលនយោបាយកំណែទម្រង់ដីធ្លី។

ឯកឧត្តមថ្លែងបែបនេះ នៅព្រឹកថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២២ ក្នុងកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត នាយករដ្ឋបាល ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ អភិបាល អភិបាលរង ក្រុងស្រុកទាំង៥ ដែលកិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅអគាររដ្ឋបាលសាលាខេត្តមណ្ឌលគិរី ។

ថ្លែងក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ថង សាវុន បានណែនាំដល់អង្គភាពជំនាញ ត្រូវបន្តចុះបញ្ជីដីអង្គភាពរបស់រដ្ឋ ដីរដ្ឋ ដីសម្បទានក្រុមហ៊ុនឯកជន និងត្រូវព្យាយាមដោះស្រាយទំនាស់នានាដែលកើតឡើងជាមួយប្រជាពលរដ្ឋ ព្រមទាំងជំរុញឲ្យក្រុមហ៊ុនដែលបានចុះបញ្ជីដីរួច ត្រូវធ្វើការគ្រប់គ្រងថែរក្សាដីឲ្យបានត្រឹមត្រូវដោយខ្លួនឯង ។ ទន្ទឹមនោះ អាជ្ញាធរមូលដ្ឋាន និង ជំនាញពាក់ព័ន្ធ ត្រូវរួមសហការទប់ស្កាត់បង្ក្រាប បទល្មើសទន្ទ្រានកាន់កាប់ដី  នឹងត្រូវអនុវត្តវិធានការច្បាប់តឹងរឹងចំពោះជនដែលបានទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ ៕ ដោយ ៖ ផល្លិត ហៅបូរ៉ា

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.