ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ២៦​មិថុនា ២០១៧​ត្រូវបាន​ប្រារព្វ​ឡើង​ក្នុង​ថ្ងៃនេះ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ២៦​មិថុនា​២០១៧ ត្រូវបាន​ប្រារព្វ​ឡើង នៅ​ព្រឹក​ថ្ងៃទី​១៩​ខែកក្កដា ឆ្នាំ​២០១៧ នេះ ក្នុង​សាលប្រជុំ​ធំ​សាលាខេត្ត​កែប ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក​កែន សត្ថា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប លោក​សំ សារី​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង​លោក លោកស្រី​ជា​អភិបាលរង ប្រធាន អនុប្រធាន គ្រប់​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​នានា​ទូទាំង​ខេត្ត​។​

​ក្នុងឱកាស​នោះ​លោក កែ​ន សត្ថា អភិបាលខេត្ត​កែប បាន​អាន​សារលិខិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ន័យ​ទាំងស្រុង​ថា ថ្ងៃ​នេះ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​ដូចជា​បណ្តា​ប្រទេស​ដទៃ​ទៀត​លើ​សកលលោក បាន​រៀបចំ​ប្រារព្វ​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក្រោម​ប្រធានបទ “​ត្រូវ​ស្តាប់​កូនចៅ និង​យុវជន គឺជា​ជំហាន​ដំបូង​ដើម្បី​ជួយ​ពួកគេ​ឲ្យ​លូតលាស់​ប្រកប​ដោយ​សុខភាព និង​សុវត្ថិភាព​” ក្នុង​គោលបំណង​ពញ្ញាក់​ស្មារតី និង​ដាស់តឿន មាតាបិតា និង​អាណា​ព្យាបាល​ឲ្យ​យកចិត្ត​ទុកដាក់ ថែទាំ និង​ស្វែងយល់​ពី​ទំនាក់ទំនង និង​តម្រូវការ​របស់​កូនចៅ ដើម្បី​ដោះស្រាយ​និង​ជួយ​ណែនាំ​ឲ្យ​ពួកគេ​អាច​ជៀសផុត​ពី​បញ្ហា​អវិជ្ជមាន​ផ្សេងៗ​នៅក្នុង​សង្គម ពិសេស​បញ្ហា​គ្រឿងញៀន ដែល​អាច​កើតមានឡើង​ក្នុង​ដំណាក់កាល​នៃ​ការ​វិវឌ្ឍន៍​លូតលាស់​របស់​ពួកគេ​។​ក្នុងន័យ​នេះ​ដើម្បី​ញាំ​ុ​ង​ឲ្យ​ការ​ប្រារព្វ​ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៧​នេះ កាន់តែ​មាន​អត្ថន័យ និង​ឆ្លើយតប​ទូលំទូលាយ​ទៅនឹង​ខ្លឹមសារ​ប្រធានបទ​របស់​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា ដោយ​នៅ​តែ​បន្ត​កំណត់​យក​ពាក្យស្លោក​”​ចូលរួម​ទាំងអស់គ្នា ដើម្បី​ជីវិត និង​សហគមន៍​យើង​គ្មាន​គ្រឿងញៀន​” ក្នុង​គោលបំណង​បន្ត​បំផុស​និង​ជម្រុញ​ឲ្យ​គ្រប់​សមាសភាព​នៃ​សង្គម​ចាប់អារម្មណ៍​ចូលរួម និង​គាំទ្រ​សកម្ម​ថែមទៀត ក្នុង​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​។​

​តាមរយៈ​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ផែនការ​យុទ្ធសាស្ត្រ​ពហុ​វិស័យ​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បទបញ្ជា​លេខ ០១ ស្តី​ពី​វិធានការ​ពង្រឹង​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន ពិសេស​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​លើ​ក​ទី​១ ដែល​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​កាលពីដើមឆ្នាំ​២០១៧​កន្លងទៅនេះ​។​

​ជាមួយនឹង​អត្ថន័យ​ខាងលើ លោក​អភិបាលខេត្ត ក៏​បាន​បញ្ជាក់ថា បញ្ងា​គ្រឿងញៀន គឺជា​បញ្ហា​មួយ​ដ៏​ស្មុគស្មាញ​បង្ក​ឲ្យមាន​អសន្តិសុខ​ក្នុងសង្គម ហើយ​រហូត​មកដល់ពេលនេះ​នៅតែ​បន្ត​កើតមានឡើង​ស្ទើ​គ្រប់​ទិ​ស​ទីក្នុង​ពិភពលោក ព្រមទាំង​បាន​និង​កំពុង​រង​នូវ​ផល​ប៉ះពាល់​យ៉ាងច្រើន​ទៅលើ​សុខភាព និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​លើ​ផ្នែក​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​ការអភិវឌ្ឍ​សង្គម​។​ដូច្នេះ​ក្នុង​នាម​ជា​ថ្នាក់ដឹកនាំ​ខេត្ត លោក​សូម​ផ្តែរ​ផ្តាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ពិសេស​យុវជន យុវតី សូម​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ៕
​ណា​រិទ្ធ​

 

img20170720r1-(7) img20170720r1-(11)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.