ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦...

រឿង បុគ្គលម្នាក់ បានដេញកាក់រថយន្តប្រជាពលរដ្ឋដែលដឹកទំនិញ

រឿង បុគ្គលម្នាក់ បានដេញកាក់រថយន្តប្រជាពលរដ្ឋដែលដឹកទំនិញ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រឿង បុគ្គលម្នាក់ បានដេញកាក់រថយន្តប្រជាពលរដ្ឋដែលដឹកទំនិញ

ភ្នំពេញ៖  លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឆ្លៀតយកពេលវេលាថ្ងៃសម្រាកចុងសប្តាហ៍នេះ ធ្វើការឆ្លើយតបនឹងការផ្តល់មតិក្នុងហ្វេសប៊ុករបស់លោក អំពីករណី នាពេលកន្លងទៅ។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី សូមគោរពអរគុណចំពោះការបញ្ចេញមតិនៅពេលដែល រូបលោកបានបង្ហោះផ្សព្វផ្សាយនូវព័ត៌មាននានា នេះជាសិទ្ធិសេរីភាពរបស់បុគ្គលគ្រប់រូប រស់នៅក្នុងសង្គមលទ្ធិប្រជាធិបតេយ្យ នៃព្រះរាជាណាចក្រកម្ពុជា។ រាល់ការបញ្ចេញមតិ ឬផ្តល់ជាគំនិតនេះ មិនខុសទេ ប៉ុន្តែពេលខ្លះ គឺជាការយល់ឃើញ របស់បុគ្គលម្នាក់ៗ ដែលមិនទាន់ស្រប ទៅតាមច្បាប់។

ករណីខាងលើនេះ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានជម្រាបជូនកាលពីថ្ងៃទី០៥ ខែសីហា ថា “… កំពុងធ្វើការ ស្រាវជ្រាវ ដើម្បីរកការពិត…” លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បញ្ជាក់យ៉ាងច្បាស់ថា យើងខ្ញុំបំពេញតួនាទី ភារកិច្ចរបស់ខ្លួនស្របនឹងច្បាប់ វិន័យ ក្រមសីលធម៌ វិជ្ជាជីវៈ មិនអាចបំពេញការងារតាមអារម្មណ៍ទេ។

ចំណុចនេះ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី សូមគោរពបញ្ជាក់ជូនសាធារណជន អ្នកសារព័ត៌មាន បុគ្គលពាក់ព័ន្ធជ្រាបថា នៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌបានចែងច្បាស់ថា “មន្ត្រីនគរបាលយុត្តិធម៌ធ្វើការស៊ើបអង្កេតបទល្មើសជាក់ស្តែង និងធ្វើការស៊ើបអង្កេតបឋម…។

អំណាចទាំងឡាយ ដែលផ្តល់ឱ្យមន្ត្រីនគរបាលយុត្តិធម៌ ខុសគ្នាទៅតាមពេលដែលមន្ដ្រីនោះបម្រើក្នុងក្របខណ្ឌនៃការស៊ើបអង្កេតបទល្មើសជាក់ស្តែង និងធ្វើការស៊ើបអង្កេតបឋម។” ចំពោះករណីដែលកើតឡើងនេះ ជាបទល្មើសមិនជាក់ស្តែង ទាមទារឱ្យយើងខ្ញុំធ្វើការស៊ើបអង្កេតបឋម តាមនីតិវិធិសិន មិនអាចឃាត់បុគ្គលណាដែលមិនទាន់រកឃើញមានវត្ថុតាង ឬសាក្សីបញ្ជាក់ច្បាស់លាស់នោះទេ។ យើងបានឃើញហើយស្លាកលេខរថយន្ត មុខមាត់បុគ្គលនោះ ប៉ុន្តែយើងខ្ញុំត្រូវទាមទារស្រាវជ្រាវបន្ថែមនូវអំពើដែលគាត់ប្រព្រឹត្ត តើល្មើសច្បាស់ ឬល្មើសវិន័យ ឬយ៉ាងណាទៀត?

ក្រោយពីទទួលបានព័ត៌មាន កងរាជអាវុធហត្ថ បានស្រាវជ្រាវរកឃើញបុគ្គលពាក់ព័ន្ធនោះហើយ ប៉ុន្ដែដូចខ្ញុំបាទបានលើកឡើងខាងលើ ទាមទារធ្វើការស៊ើបអង្កេតបឋម ទៅតាមនីតិវិធី និងមានការដឹកនាំ សម្របសម្រួលពីអយ្យការផងដែរ។

សូមគោរពអរគុណ យើងខ្ញុំរង់ចាំទទួល នូវព័ត៌មានពិតទាំងអស់ ពីសាធារណជន និងអ្នកសារព័ត៌មាន។

   

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.