ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦...

សមត្ថកិច្ចខេត្តកំពង់ធំ បន្តបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបឃុំពាមបាង ស្រុកស្ទោង

សមត្ថកិច្ចខេត្តកំពង់ធំ បន្តបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបឃុំពាមបាង ស្រុកស្ទោង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ធំ)៖ ដោយអនុវត្តតាមប្រសាសន៍ណែនាំរបស់រាជរដ្ឋាភិបាល និងកិច្ចប្រជុំរបស់គណៈបញ្ជាការឯកភាពខេត្តកំពង់ធំ ក្រោមការដឹកនាំពីលោក ងួន រតន: អភិបាលខេត្ត, លោកវរសេនីយ៍ឯក គង់ សុភាព មេបញ្ជាការរងកង រាជអាវុធហត្ថខេត្ត និងជាប្រធានក្រុមការងារទទួលខុសត្រូវក្នុងឃុំពាមបាង និងលោកវរសេនីយ៍ទោ ម៉េង ភក្តី ស្នងការរងនគរបាលខេត្ត នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ បានបើកយុទ្ធនាការចុះបង្ក្រាបបទល្មើស នេសាទនៅលើបឹងទន្លេសាប។

លោកវរសេនីយ៍ឯក គង់ សុភាព បានបញ្ជាក់ប្រាប់ភ្នាក់ងារសារព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ធំថា ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទក្នុងឃុំពាម នៅចំណុចជ្រោយធំ ក្នុងភូមិបាឡត ឃុំពាមបាង ជាលទ្ឋផលអនុវត្តន៍បាន០១ករណី ដោយរុះរើរបាំងសាច់អួនចំនួន០២របាំងប្រវែង ៧០០ម៉ែត្រ លូសាច់អួនចំនួន០៨មាត់ ឡុកសាច់អួនចំនួន០៤គ្រឿង បង្គោលឈើចំនួន៥០០ដើម និងចាក់ប្រលែងត្រីចូលបឹងធម្មជាតិវិញទម្ងន់២០គីឡូក្រាម។

ជាមួយគ្នានេះ ក្រុមការងារបានអំពាវនាវដល់បងប្អូនប្រជានេសាទទាំងអស់ ចូលរួមអភិរក្សសម្បត្តិធម្មជាតិរបស់យើងទាំងអស់គ្នា។ លោកបានបន្ថែមថា ទន្ទឹមនឹងការអនុវត្តច្បាប់ ជម្រើសមុខរបរថ្មីជូនប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ តំបន់ការពារធម្មជាតិ ដើម្បីផ្តល់ចំណូលជាប្រចាំសម្រាប់ការរស់នៅរបស់ពលរដ្ឋតាមរយៈការផ្សារភ្ជាប់រវាងការអភិរក្ស និងការអភិវឌ្ឍទេសចរណ៍ធម្មជាតិ។ ហើយក្រុមការងារចម្រុះ នឹងបង្ក្រាបជារៀងរាល់ថ្ងៃ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.