ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

ប្រជាពលរដ្ឋ​ចំនួន​១២​គ្រួសារ​ដែល​រងគ្រោះ​ដោយសារ​ខ្យល់ក​ន្ទ្រា​ក់​ត្រូវបាន​ទទួល​អំណោយ​សង្គ្រោះ​កាកបាទ​ក្រហម​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ ប្រជាពលរដ្ឋ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កែប ដែល​រងគ្រោះ​ដោយសារ​អំណាច​ខ្យល់ក​ន្ទ្រា​ក់ទាំង​១២​គ្រួសារ ត្រូវបាន​ទទួល​អំណោយ​សង្គ្រោះ​របស់​សាខា​កាកបាទក្រហម​ខេត្ត​កែប នៅ​ព្រឹក​ថ្ងៃទី​១៨​ខែកក្កដា ឆ្នាំ​២០១៧​នេះ​។​

​តាមរយៈ​ការចុះ​សួរសុខទុក្ខ​នៅ​ព្រឹក​នេះ គេ​ឃើញ​វត្តមាន​លោក កែ​ន សត្ថា អភិបាលខេត្ត​កែប និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត ព្រម​ជាមួយនឹង​សហការី បាន​ពាំនាំ​នូវ​អំណោយ​ជា​ថវិកា សម្ភារៈ និង​គ្រឿងឧបភោគ បរិភោគ​មួយចំនួនធំ របស់​សម្តេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា តាមរយៈ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប មក​ផ្តល់​ជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​រងគ្រោះ​ដោយសារ​ខ្យល់ព្យុះ ក​ន្ទ្រា​ក់​ខូចខាត​ផ្ទះសំបែង ស្ថិតក្នុង​ភូមិសាស្ត្រ​ក្រុងកែប​និង​ស្រុក​ដំណាក់​ចង្អើរ ដែល​មាន​សរុប​ចំនួន​១២​គ្រួសារ​។​អំណោយ​ទាំងនោះ រួមមាន​៖ អង្ករ តង់​ខ្នាត​ធំ​៥​គុណ​៦ មី និង​ថវិកា​មួយចំនួន សម្រាប់​ផ្តល់ជូន​ពួកគាត់​ខណៈ​ជួប​គ្រោះធម្មជាតិ ខ្យល់ក​ន្ទ្រា​ក់​ដួល​រលំ របើក​ដំបូល​ផ្ទះ កាលពី​វេលា​ម៉ោង​១២​និង​៤០​នាទី​ថ្ងៃត្រង់ ថ្ងៃទី​១៧​ខែកក្កដា ឆ្នាំ​២០១៧​ម្សិលមិញ ត្រង់​ចំណុច​ភូមិសាស្ត្រ​សង្កាត់​អូរ​ក្រ​សារ ក្រុងកែប និង​ក្នុង​ភូមិសាស្ត្រ​ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ​។​

​ក្នុង​ដំណើរ​ចុះសួរសុខទុក្ខ​នេះ លោក​កែន សត្ថា ប្រធាន​គណៈកម្មាធិការ​សាខា​កា​បាទ​ក្រហម​ខេត្ត​កែប ក៏បាន​លើកឡើង​ថា ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ថ្ងៃនេះ​មាន​ភ្លៀង ខ្យល់​ជាប់ៗ​គ្នា​មិន​ឈប់​ឡើយ ហើយ​ថែមទាំង​មាន​ខ្យល់ព្យុះ ក​ន្ទ្រា​ក់​ស្ទើ​គ្រប់​ទិស​ទី បណ្តាលឲ្យ​មាន​បាក់ ឬ​បើុង​ដំបូល​និង​ខូចខាត​លំនៅដ្ឋាន​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ជាច្រើន​កន្លែង​ក្នុង​តំបន់​មួយចំនួន របស់​ខេត្ត​យើង​ផង​ដែរ​។​លោក​បាន​បញ្ជាក់​យ៉ាង​ដូច្នោះ​ថា អំណោយ​សង្គ្រោះ​នេះ​ទោះជា​មាន​កំរិត​ស្តួចស្តើង ប៉ុន្តែ​ក៏​អាច​យកមក​ប្រើប្រាស់​ក្នុង​គ្រា​មាន​អាសន្ន​និង​ក៏​អាច​បន្ធូរបន្ថយ​ភាព​កង្វះខាត​បាន​មួយគ្រា​ដែរ​។​

​ជាមួយ​នេះ​លោក​ក៏​សូម​ផ្តាំផ្ញើរ​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់ ពិសេស​ភូមិសាស្ត្រ​ដែល​ងាយ​នឹង​ប្រឈម​បញ្ហា​ដូច​ខាងលើ សូម​មាន​ការប្រុងប្រយ័ត្ន​ឲ្យបាន​ខ្ពស់ ខ្លាច​មាន​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ ផ្តើម​មកពី​គ្រោះ​ធម្មជាតិ​នេះ​។​

​គួររំឭកថា កាលពី​ថ្ងៃ​ទី​១៧​ខែកក្កដា ឆ្នាំ​២០១៧​វេលា​ម៉ោង​១២​និង​៤០​នាទី​ថ្ងៃត្រង់ ខណៈ​មាន​ភ្លៀង​លាយឡំ​ជាមួយ​ខ្យល់ព្យុះ​យ៉ាង​កក្រើក​នោះ បណ្តាល​ឲ្យ​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​ជាច្រើន​ខ្នង​ស្ថិតក្នុង​តំបន់​ខេត្ត​កែប ត្រូវការ​ខូចខាត​ជា​ច្រើន​អន្លើ​ដោយសារ​កំលាំង​ខ្យល់ក​ន្ទ្រា​ក់ ខ្លះ​បាក់​រលំ​ទាំងស្រុង និង​មួយចំនួន​បើុង​ដំបូល​ធ្លាក់​រប៉ាត់រប៉ា​យ ពេញ​ទីវាល ប៉ុន្តែ​ករណី​នេះ​ពុំ​បណ្តាលឲ្យ​មាន​រង​គ្រោះថ្នាក់​ដល់​មនុស្ស សត្វ​ឡើយ​។​/​ណា​រិទ្ធ​

 

img20170720r1-(1) img20170720r1-(10) img20170720r1-(9) img20170720r1-(6) img20170720r1-(5) img20170720r1-(4)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.