ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន

អភិបាលខេត្តបាត់ដំបង បានធ្វើការបញ្ជាដោយផ្ទាល់ ត្រួតពិនិត្យរថយន្តដឹកទំនិញធុនធ្ងន់ ដែលដឹកទំនិញចូលក្នុងក្រុងបាត់ដំបង

អភិបាលខេត្តបាត់ដំបង បានធ្វើការបញ្ជាដោយផ្ទាល់ ត្រួតពិនិត្យរថយន្តដឹកទំនិញធុនធ្ងន់ ដែលដឹកទំនិញចូលក្នុងក្រុងបាត់ដំបង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

អភិបាលខេត្តបាត់ដំបង បានធ្វើការបញ្ជាដោយផ្ទាល់ ត្រួតពិនិត្យរថយន្តដឹកទំនិញធុនធ្ងន់ ដែលដឹកទំនិញចូលក្នុងក្រុងបាត់ដំបង

(បាត់ដំបង) :នៅព្រឹកថ្ងៃសុក្រ ទី០៥ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានធ្វើការបញ្ជាដោយផ្ទាល់ ដល់អាជ្ញាធរមានសមត្ថកិច្ច និងក្រុមការងារ ក្នុងការត្រួតពិនិត្យរថយន្តដឹកទំនិញធុនធ្ងន់ ដែលបានដឹកទំនិញចូលក្នុងក្រុងបាត់ដំបង ដែលធ្វើដំណើរពីភូមិសាស្រ្ដរាជធានីភ្នំពេញ ចូលដល់ក្នុងក្រុងបាត់ដំបង ដែលបង្កឱ្យមានការខូចខាតផ្លូវសាធារណៈផង និងការប្រព្រឹត្តខុសពីសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តបាត់ដំបង ស្ដីពីការបញ្ឈប់រថយន្តដឹកជញ្ជូនធុនធ្ងន់ចូលមកក្នុងក្រុងបាត់ដំបង និងត្រូវផ្លាស់ប្ដូរទីតាំងឃ្លាំងស្ដុកទំនិញទៅនៅក្រៅក្រុងបាត់ដំបង ។

នៅក្នុងប្រតិបត្តិការនេះដែរ ក៏បានធ្វើការហាមឃាត់រថយន្តធុនធ្ងន់មួយចំនួន ដែលចូលក្នុងក្រុងបាត់ដំបង និងបានស្វែងរកឃើញទំនិញហាមឃាត់មួយចំនួន ដោយបច្ចុប្បន្ននេះចំពោះរថយន្តដែលដឹកទំនិញហាមឃាត់ទាំងនោះ ត្រូវបានសមត្ថកិច្ចគយចល័ត នាំយកទៅទីស្នាក់ការគយចល័តនៅឃុំអូរតាគី ស្រុកថ្មគោលខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី ។

ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានធ្វើការបញ្ជាក់សារជាថ្មី ដល់អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ត្រូវធ្វើយ៉ាងណាធ្វើការបង្រ្កាបឱ្យបានចំពោះរថយន្តដឹកទំនិញធុនធ្ងន់ដែលចូលក្នុងក្រុងបាត់ដំបង ដែលធ្វើឱ្យមានការខូចខាតដល់ផ្លូវក្នុងក្រុង បង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរនៅក្នុងក្រុងផង និងជាពិសេសធ្វើឱ្យខូចសណ្ដាប់ធ្នាប់ក្នុងក្រុងផងដែរ ។ ឯកឧត្តម ក៏បានបញ្ជាក់បន្ថែមដល់សមត្ថកិច្ចគយចល័ត ក៏មិនត្រូវភ្លេចត្រួតពិនិត្យទំនិញខុសច្បាប់ ឬទំនិញមិនបង់ពន្ធជូនរដ្ឋដែរ ដែលនេះគឺជាតួនាទីរបស់សាខាគយ និងរដ្ឋាករខេត្តបាត់ដំបង ត្រូវពិនិត្យឱ្យមែនទែន បើទោះបីជារថយន្តនោះជារថយន្តដឹកទំនិញធុនតូច រថយន្តដែលអាចអនុញ្ញាតិឱ្យចូលក្រុងបាន ក៏មិនមែនមានន័យថា មិនពិនិត្យទំនិញមុនសិនដែរ ហើយក្នុងករណីបើរកឃើញដឹកទំនិញដែលខុសច្បាប់ ឬមិនមានការបង់ពន្ធជូនរដ្ឋត្រឹមត្រូវទេ ត្រូវធ្វើការហាមឃាត់ជាបន្ទាន់ដោយមិនត្រូវឱ្យរួចខ្លួនឡើយ ។
ឯកឧត្តម សុខ លូ បានធ្វើការអំពាវនាវដល់អាជីវករក្នុងក្រុងបាត់ដំបង ត្រូវមានការយល់ដឹងអំពីការហាមឃាត់រថយន្តដឹកទំនិញធុនធ្ងន់ចូលក្នុងក្រុងបាត់ដំបង ព្រោះកន្លងមកមានបងប្អូនអាជីវករ ពាណិជ្ជករ និងអ្នកប្រកបអាជីវកម្មផ្សេងៗ បានធ្វើការដឹកជញ្ជូនទំនិញលើសទម្ងន់ និងប្រើប្រាស់រថយន្តធុនធ្ងន់ទៀត បណ្ដាលឱ្យខូចខាតផ្លូវថ្នល់ក្នុងក្រុងអស់ជាច្រើន ដែលធ្វើឱ្យបាត់បង់ថវិកាជាតិក្នុងការជួសជុលផ្លូវក្នុងក្រុងកាន់តែច្រើន ។

គួរបញ្ជាក់ផងដែរថា កន្លងមករដ្ឋបាលខេត្តបាត់ដំបង បានធ្វើការជូនដំណឹងដល់ប្រជាពលរដ្ឋ អាជីវករ ពាណិជ្ជករ ស្ដីពីការបញ្ឈប់រថយន្តដឹកជញ្ជូនធុនធ្ងន់ចូលមកក្រុងបាត់ដមបង និងផ្លាស់ប្ដូរទីតាំងឃ្លាំងស្ដុកទំនិញទៅនៅខាងក្រៅក្រុងបាត់ដំបង ដោយក្នុងនោះរដ្ឋបាលខេត្តបានធ្វើការសម្រួលរយៈពេលយ៉ាងយូរ០១ឆ្នាំគិតចាប់ពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ រហូតដល់បំណាច់ខែមេសា ឆ្នាំ២០២៣ ដើម្បីធ្វើការផ្លាស់ប្ដូរទីតាំងឃ្លាំងស្ដុកទំនិញទៅក្រៅក្រុង បើពុំនោះទេ រដ្ឋបាលខេត្តនឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់នូវរាល់ការដឹកជញ្ជូនទំនិញដោយប្រើប្រាស់រថយន្តធុនធ្ងន់ ឬដឹកជញ្ជូនលើសទម្ងន់ដែលបានកំណត់ ៕ដោយ ព្រំ ហន

   

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.