ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន

នាយឧត្តមសេនីយ៍ សៅ សុខា បង្ហាញពីការងារស្នូលសំខាន់ចំនួន៥ និងភារកិច្ចសំខាន់៣ របស់កម្លាំងកងរាជអាវុធហត្ថ (Video inside)

នាយឧត្តមសេនីយ៍ សៅ សុខា បង្ហាញពីការងារស្នូលសំខាន់ចំនួន៥ និងភារកិច្ចសំខាន់៣ របស់កម្លាំងកងរាជអាវុធហត្ថ (Video inside)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(កំពង់ឆ្នាំង)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបង្ហាញពីការងារស្នូលសំខាន់ៗចំនួន៥ និងភារកិច្ចចំនួន៣ របស់កម្លាំងកងរាជអាវុធហត្ថ ដើម្បីចូលរួមការពារសន្ដិសុខ សន្ដិភាព សណ្ដាប់ធ្នាប់ និងបង្ក្រាបរាល់បទល្មើសជូនសង្គមជាតិ និងប្រជាពលរដ្ឋ។

ការងារស្នូលទាំង៥នោះរួមមាន៖

*ទី១៖ យកការងារបណ្ដុះបណ្ដាល អប់រំ ធ្វើជាមូលដ្ឋានក្នុងការកសាងធនធានមនុស្សក្នុងកងរាជអាវុធហត្ថ
*ទី២៖ ការបំពាក់មធ្យោបាយសម្ភារ ដើម្បីបម្រើឲ្យការងារហ្វឹកហ្វឺន និងប្រតិបត្តិការ
*ទី៣៖ កសាងហេដ្ឋារចនាសម្ព័ន្ធ សំណង់ ជំនុំជម្រក
*ទី៤៖ មេបញ្ជាការបានយកចិត្តទុកដាក់ជាសំខាន់ទៅលើការកសាងសាលា ព្រោះថាបើគ្មានសាលាក៏គ្មានការបណ្ដុះបណ្ដាល
*ទី៥៖ ផែនការរបស់ខ្លួន គឺការចិញ្ចឹមថៃទាំងសុខភាព និងដោះស្រាយគោលនយោបាយ ចំពោះនាយ និងពលអាវុធហត្ថ។

ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានអះអាងថា តួនាទី និងភារកិច្ចរបស់កងរាជអាវុធហត្ថប្រមូលផ្ដុំសំខាន់ គឺមាន៣ រួមមាន៖ បង្ការ បង្ក្រាប និងសង្គ្រោះ។

ការបញ្ជាក់នេះបានធ្វើឡើង ពេលនាយឧត្តមសេនីយ៍ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គហ្វឹកហ្វឺននាយទាហានរង នៃកងរាជអាវុធហត្ថជំនាន់ទី៤៤ និងវគ្គបើកបររថយន្តជំនាន់ទី៣ កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំរីករាយ ក្នុងខេត្តកំពង់ឆ្នាំង។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា កងរាជអាវុធហត្ថ ក៏ត្រូវរួមចំណែកជាមួយនឹងអាជ្ញាធរ កម្លាំងដែលមានសមត្ថកិច្ចនៅក្នុងប្រទេសកម្ពុជា ដើម្បីការពារនូវសន្ដិសុខ សន្ដិភាព សណ្ដាប់ធ្នាប់ បង្ក្រាបនូវរាល់បទល្មើស ពង្រឹងការអនុវត្តច្បាប់ ការពាររបបប្រជាធិបតេយ្យសេរីពហុបក្ស ការពារសិទ្ធិមនុស្ស និងកសាងកម្ពុជាជាប្រទេសនីតិរដ្ឋ ដែលនេះជាតួនាទីស្នួលចម្បងរបស់កងរាជអាវុធហត្ថ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.