ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ម្នាក់​ត្រូវ​សមត្ថកិច្ច​ខេត្ត​កំពត​ឃាត់ខ្លួន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ ជនសង្ស័យ​ដែល​ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ដ៏​សកម្ម​ម្នាក់​ត្រូវ​សមត្ថកិច្ច​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត ធ្វើការ​បង្ក្រាប​កាលពី​ព្រឹក​ថ្ងៃ​ទី​១៥​ខែកក្កដា ឆ្នាំ​២០១៧​វេលា​ម៉ោង​១០​និង​៣៥​នាទី​ព្រឹក ស្ថិត​ចំណុច​ភូមិ​ត្រពាំងវែង ឃុំ​ត្រពាំង​រាំង ស្រុក​ជុំ​គិរី ខេត្ត​កំពត​។​ជាមួយនឹង​ការឃាត់ខ្លួន​នេះ សមត្ថកិច្ច​ក៏​បាន​ដកហូត​នូ​វត្ថុតាង ថ្នាំញៀន​ប្រភេទ​ម៉ា​ទឺកកក​ចំនួន​១៧​កញ្ចប់ ក្នុងនោះ​ធំ​២​កញ្ចប់ រួម​ជាមួយ​សម្ភារៈ​ពាក់​ព័ន្ធ​មួយចំនួន​ផង​ដែរ​។​

​តាម​ប្រភព​ពី​សមត្ថកិច្ច​បានឲ្យដឹងថា ជនសង្ស័យ​ឈ្មោះ ញ៉ែម សារ៉ាត់ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ស្នាក់នៅ​ក្នុង​ភូមិ ឃុំ​ខាងលើ ហើយ​ការឃាត់ខ្លួន​នេះ ក្រោយពី​សមត្ថកិច្ច​ដាក់​កំលាំង​តាម​សើុបអង្កេត​យ៉ាង​ហ្មត់ចត់ ទើប​ដៅ​សញ្ញា​រួច​ឈាន​ទៅ​បង្ក្រាប​តែម្តង​។​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​ទទួលបាន​ជោគជ័យ​ខាងលើនេះ គឺ​អនុវត្តន៍​តាម​ការបង្ហាញ​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិទ្ធ ស្នងការ​នគរបាល​ខេត្ត​កំពត និង​ដោយ​មាន​ការសម្របសម្រួល​នីតិវិធី​ពី​លោក​ខាន់ សុផល ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកំពត ដោយ​បាន​ដាក់​ទិសដៅ​ដល់​កំលាំង​សមត្ថកិច្ច​គ្រប់​តំបន់ ដើម្បី​ចេញ​ប្រតិ​ប​តិ្ត​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​ដូច​ភ្លៀងរលឹម​។​

​បច្ចុប្បន្ន​ជនសង្ស័យ​រួម​នឹង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្ត​កំពត កំពុង​សាកសួរ និង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​

​គួរបញ្ជាក់​ថា ថ្វី​ត្បិត​សមត្ថកិច្ច​និង​អាជ្ញាធរ​គ្រប់​តំបន់ បាន​និង​កំពុង​រឹតបន្តឹង​ឬ​មាន​វិធាន​បង្កា ទប់ស្កាត់​រាល់​ការប្រើប្រាស់ ចែកចាយ​គ្រឿងញៀន​ដូច​ភ្លៀងរលឹម​បែបណា​ក្តី ប៉ុន្តែ​ហាក់បីដូច​ជា​ការ​វែក​ចក ហើយ​បទល្មើស​គ្រឿងញៀន បើទោះជា​ជាប់​ទោសទណ្ឌ​ជា​បទឧក្រិដ្ឋ​យ៉ាងណា ក៏​នៅតែ​មាន​លេចឮ​កើតឡើង​គ្មាន​ស្រាកស្រាន្ត ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ផ្សេងៗ មានការ​ព្រួយ​បារ​ម្មណ៍​យ៉ាងខ្លាំង​ពី​សុវត្ថិភាព និង​ការរស់នៅ​គ្រប់​បណ្តា​មូលដ្ឋាន​។​ចំពោះ​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​ជាច្រើន​ករណី​កន្លងមក ប្រជាពលរដ្ឋ​ពិតជា​មាន​ការ​ត្រេកអរ និង​សប្បាយរីករាយ ព្រោះ​ពួកគាត់​មិន​ចង់​ឲ្យ​បទល្មើស​មួយ​នេះ​កើតមាន​នៅក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន​ឡើយ​។​ហើយ​ពួកគាត់​សំណូមពរ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច គួរតែ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ឲ្យអស់ សូម​កុំ​យោគយល់​ឲ្យសោះ ៕
​ណា​រិទ្ធ​

img20170715r4 (1) img20170715r4 (2)

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.