ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

​មេ​ឈ្មួញ​ឈើ​ដ៏​ល្បី​ឈ្មោះ​ហូ​វ ជី វ៉ៃ និង​មន្ត្រី​PM​ម្នាក់ទៀត​ឈ្មោះ​ណាក់ ក្បាល​ធំ​ដោយ​មាន​ការ​កាង​ពីក្រោយ​ដោយ​លោក​គឹម រស្មី មេ​ប៉េអឹម​ខេត្តរតនគិរី​អាងខ្នង​លោក​សៅ សុខា ចាប់ផ្តើម​ជំនួញ​ដឹក​ឈើ​ខុសច្បាប់​តាម​រថយន្ត​ប្រភេទ​យី​ឌុប​យកទៅ​លក់​នៅ​ស្រុក​យួន​ឡើងវិញ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​រតនគិរី ៖ តាម​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគិរី​ឲ្យដឹងថា​៖​មេ​ឈ្មួញ​ឈើ​ដ៏​ល្បី​ឈ្មោះ​បោះ​សម្លេង​ជា​យូ​មកហើយ​នោះ​មានឈ្មោះ​ហូ​វ ជី វ៉ៃ និង​មន្ត្រី​PM​ម្នាក់ទៀត​ឈ្មោះ​ណាក់ ក្បាល​ធំ​ដោយ​មាន​ការ​កាង​ពីក្រោយ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការ​ប៉េអឹម​ខេត្ត​ចាប់ផ្តើម​ជំនួញ​ដឹកឈើ​តាម​រថយន្ត​ប្រភេទ​យី​ឌុប​យកទៅ​លក់​នៅ​ស្រុក​យួន​វិញ​ហើយ ខណៈ​ដែល​លេចលឺ​ព័ត៌មាន​ថា​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​កំពុង​សម្រាក​ព្យាបាល​ជម្ងឺ​នៅ​ក្រៅប្រទេស​។​បើ​តាម​ប្រភព​ព័ត៌មាន​ពី​ឈ្មួញ​ឈើ​ដូចគ្នា​បានឲ្យដឹងថា​៖​ឈ្មោះ​ហូ​វ ជី​វ៉ៃ និង​ឈ្មោះ ណាក់ ក្បាល​ធំ បាន​ប្រមូល​ឈើ​ពី​ស្រុក​តា​វែង ស្រុក​អណ្តូង​មាស វ៉ឺ​ន​សៃ ស្រុក​កូន​មុំ​និង​ស្រុក​លំផាត់ ដឹកជញ្ជូន​តាម​រថយន្ត​ម៉ាក​កូរ៉េ​២,៥​តោន​និង​រថយន្ត​យី​ឌុប​បង្គាប់​ក្រោម​ដំឡូង​មី​ខ្លះ​មិន​ដាក់​ដំឡូង​មី​ពីលើ​ក៏មាន បាន​ដឹកចេញទៅ​ប្រទេស​យួន​ទាំង​យប់​ទាំង​ថ្ងៃ​ដោយ​រលូន ។​

​ចំណែក​សមត្ថកិច្ច​នៅតាម​ដងផ្លូវ​ជាច្រើន​បិទ​ភ្នែក​ធ្វើ​មិន​ឃើញ មិនដឹងមិនឮ ពី​ជំនួញ​ឈើ​ខុសច្បាប់​ដ៏​កក្រើក​របស់​មេ​ឈ្មួញ​ឈើ​ឈ្មោះ​ហូ​វ ជីវ​វ៉ៃ និង​ឈ្មោះ ណាក់ ក្បាល​ធំ​នេះ​ទេ​។​ប្រភព​ពី​ប្រជាពលរដ្ឋ​មួយចំនួន​បានឲ្យដឹងថា​៖​ឈ្មោះ ហូ​វ ជី​វ៉ៃ​និង​ឈ្មោះ ណាក់ ក្បាល​ធំ នេះ​បាន​ប្រមូល​ទិញ​ឈើ​ពី​ចំណុច​អូរ​រ​វ័គ ស្រុក​លំផាត់​ស្រុក តា​វែង​និង​ស្រុក​អណ្តូង​មាស​ចូល​ឃ្លាំង​ឈើ​ស្ថិត​នៅ​ម្តុំ​ហាង​កាឡាក់ស៊ី ក្រុង​បាន​លុង រួច​បន្ត​ទៅ​ប្រទេស​យួន​ទៀត​យ៉ាង​គឃ្លើន​នឹង​បទបញ្ជា​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​ចំណែក​លោក សៅ​សុខា មេ​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស ដែល​ទទួល​កិច្ច​បង្ក្រាប​បទល្មើស​ព្រៃឈើ​នេះ​ក៏​មិន​អនុវត្ត​បទបញ្ជា​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ឲ្យបាន​១០០​ភាគរយ​ដែរ ។​

​ប្រភព​ដដែល​បន្តថា ៖ ឈ្មួញ​រកស៊ី​ដឹក​ឈើប្រណិត​ឈ្មោះ ហូ​វ ជា​វ៉ៃ បាន​ប្រមូល​ឈើ​គ្រប់​តំបន់​ក្នុង​ខេត្ត​រតនគីរី​ដឹកចេញទៅ​ប្រទេស​យួន​បាន​យ៉ាង​រលូន ក៏​ដោយសារ​មាន​ការអនុញាតិ​ពី​សាលាខេត្ត​រតនគិរី​និង​អភិបាលខេត្ត​លោក ថង សាវុធ​ផងដែរ​។​សូម​បញ្ចាក់​ដែរ​ថា​៖​ដំណើរការ​មុខរបរ​ជួញដូរ​ឈើ​បំពាន​ច្បាប់​នេះ បាន​ប្រព្រឹត្តទៅ​បាន​ដោយ​រលូន​ដោយ​សារ​មេ​ឈ្មួញ​ឈើ​ដុះ​ស្លែ ឈ្មោះ​ហូ​វ ជី​វ៉ៃ រូប​នេះ​មាន​លោក ថង សាវុធ អភិបាលខេត្ត​រតនគីរី លោក​គឹម រស្មី មេ​ប៉េអឹម​ខេត្ត លោក​សៅ សុខា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​លោក លី​សុផាន នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​លំផាត់​ជា​អ្នក​ឃុបឃិត​ឲ្យ​ដំណើរការ​ជំនួញ​ឈើ​ខុសច្បាប់​នេះ​ឡើងវិញ​យ៉ាង​គឃ្លើន​នឹង​សុខភាព​ទន់ខ្សោយ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នៅ​ពេល​នេះ ។​

​ពាក់​ព​ន្ឋ័ទៅ​នឹង​ករណី​ខាងលើ​នេះ​ដែរ​ អង្គភាពយើង​រង់ចាំ​ការបំភ្លឺ​ពី​លោក​ហូ​វ ជី វ៉ៃ និង​មន្ត្រី​PM​ម្នាក់ទៀត​ឈ្មោះ​ណាក់ ក្បាល​ធំ និង​លោក​គឹម រស្មី មេ​ប៉េអឹម​ខេត្តរតនគិរី​រាល់​ម៉ោង ធ្វើការ ៕
​

 

img20170715r2-(1) img20170715r2-(2) img20170715r2-(3)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.