ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យ ជាង១ម៉ឺនក្បាលដីជូនពលរដ្ឋ ក្នុងស្រុកទឹកឈូ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្តល់អានុសាសន៍ ៥ចំណុច ដល់គណបក្សខេត្តស្វាយរៀងសម្រាប់អនុវត្តបន្ត

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្តល់អានុសាសន៍ ៥ចំណុច ដល់គណបក្សខេត្តស្វាយរៀងសម្រាប់អនុវត្តបន្ត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្តល់អានុសាសន៍ ៥ចំណុច ដល់គណបក្សខេត្តស្វាយរៀងសម្រាប់អនុវត្តបន្ត

(ខេត្តស្វាយរៀង)៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀងថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តភារកិច្ចរបស់គណៈកម្មាធិការគណបក្សខេត្តស្វាយរៀង ប្រចាំខែកក្កដា និងទិសដៅភារកិច្ចសំខាន់ៗសម្រាប់អនុវត្តខែសីហា ឆ្នាំ ២០២២ នាព្រឹកថ្ងៃសៅរ៍ ២ កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២២។

ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានថ្លែងនូវការកោតសសើរ និងថ្លែងអំណរគុណចំពោះ ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តម លោកជំទាវ លោក សមាជិក សមាជិកា គណៈកម្មាធិការគណបក្សខេត្ត ព្រមទាំងក្រុមការងារយុវជនគណបក្សស្វាយរៀង ដែលបានអនុវត្តការងារកន្លងមកទទួលបានជោគជ័យគួរជាទីមោទនៈ ជាពិសេស ចំពោះលទ្ធផលការងារបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កាលពីពេលថ្មីៗនេះ និងត្រៀមលក្ខណៈសម្បត្តិគ្រប់បែបយ៉ាងសម្រាប់ការបោះឆ្នោតតំណាងរាស្រ្តអាណត្តិទី៧ ឆ្នាំ២០២២៣ នាពេលខាងមុខ។

លោកជំទាវបានផ្តល់អានុសាសន៍ចំនួន ៥ សម្រាប់បន្តអនុវត្តនៅខែសីហា រួមមានដូចខាងក្រោម ៖
១ – ការពារដាច់ខាតសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ទប់ស្កាត់ ការប៉ុនប៉ងបង្កចលាចលរបស់ពួកប្រឆាំងជ្រុលនិយម និងមជ្ឍដ្ឋានអគតិ សំដៅធានា ដំណើរការអភិវឌ្ឍន៍ ការរស់នៅដ៏សុខសាន្តរបស់ប្រជាជន និងបរិយាកាសល្អសម្រាប់ការ បោះឆ្នោតនាពេល ខាងមុខ។

២- ជំរុញការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ-សង្កាត់ ឆ្នាំ២០២២ ២០២៧ របស់ឃុំ-សង្កាត់នីមួយៗ ដែលបានប្រកាសជូនប្រជាពលរដ្ឋ ឱ្យទទួលបានសមិទ្ធផលថ្មីៗថែមទៀត និងយកចិត្តទុកដាក់បណ្តុះបណ្តាល បង្កើនសមត្ថភាពការងាររបស់សមាជិកក្រុមប្រឹក្សាដែល ទទួលតំណែងថ្មី។

៣- ត្រូវបន្តចាត់តាំងផ្សព្វផ្សាយផ្ទៃក្នុង នូវខ្លឹមសារសន្និបាតគណៈកម្មាធិការកណ្តាល វិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា ជូនដល់ថ្នាក់ដឹកនាំគណបក្ស និងសកម្មជនគណបក្ស ឱ្យបានគ្រប់ក្រុង-ស្រុក និងឃុំ-សង្កាត់។

៤ -គណៈកម្មាធិការគណបក្សនៅថ្នាក់មូលដ្ឋាន ពិសេសគណបក្សឃុំ-សង្កាត់ ក្នុងនាមជា មេឃុំ-ចៅសង្កាត់ និងជាគណៈបញ្ជាការឯកភាពឃុំ-សង្កាត់ ដែលដឹកនាំធ្វើការងារបម្រើប្រជា ពលរដ្ឋនៅមូលដ្ឋានផ្ទាល់ ត្រូវបន្តធ្វើកំណែទម្រង់ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ទាំងសេវា តម្រូវការ និងសេវាសំណូមពរឱ្យបានទាន់ពេលវេលា ដោយគ្មានការកៀបសង្កត់យកកំរ៉ៃ សេវាក្រៅច្បាប់កំណត់ និងការសម្របសម្រួលដោះស្រាយវិវាទនៅមូលដ្ឋាននៅក្រៅប្រព័ន្ធ តុលាការ មិនលំអៀង ប្រកបដោយគុណភាព និងប្រសិទ្ធភាព។

៥- បន្តការខិតខំជំរុញយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដូចដែលបានអនុវត្តកន្លងមក ពិសេសជំរុញការចាក់វ៉ាសាំងដូសជំរុញជូនប្រជាជនយើងឱ្យបានគ្រប់ៗគ្នា និងជម្រុញការផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋពិសេស ជំងឺអុតស្វាដែលជាជំងឺថ្មី បាននឹងកំពុងរាត្បាតលើពិភពលោក៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.