ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ!

កិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាល វិសាមញ្ញរបស់គណៈបក្សប្រជាជនកម្ពុជា

កិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាល វិសាមញ្ញរបស់គណៈបក្សប្រជាជនកម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាល វិសាមញ្ញរបស់គណៈបក្សប្រជាជនកម្ពុជា

ខេត្តស្វាយរៀង៖ ព្រឹក ថ្ងៃសៅរ៍ ២កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វា ស័ក ព.ស ២០៦៦ ត្រូវនឹងថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២២ នៅទីស្នាក់ការគណៈបក្សក្រុងបាវិត លោកទេសរដ្ឋមន្ត្រី លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងារគណៈបក្សចុះមូលដ្ឋានក្រុងបាវិត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាល វិសមញ្ញរបស់គណៈបក្សប្រជាជនកម្ពុជា ។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រី ក្នុងនាមលោកស្រីកិត្តិសង្គហបណ្ឌិត មែន សំអន បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងអស់កំលាំងកាយ ចិត្ត និងថវិកាផ្ទាល់ខ្លួន រហូតទទួលបានលទ្ធផលល្អគួរជាទីមោទនៈបំផុត នាពេលកន្លងមកនេះ។ លោកទេសរដ្ឋមន្រីបានមានប្រសាសន៍កោតសរសើរ និងលើកទឹកចិត្តខ្ពស់ដល់សមាជិក សមាជិកា គណៈបក្សទាំងអស់ដែលបានយកចិត្តទុក្ខដាក់ខ្ពស់ក្នុងការសម្រេចបាននៅលទ្ធផលដ៏ល្អសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់កន្លងមក ហើយលទ្ធផលនេះហើយដែលសបញ្ជាក់ថាការប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់បានគាំទ្រពេញទំហឹងនូវយុទ្ធសាស្ត្រអភិវឌ្ឍជាតិក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់គណៈបក្សប្រជាជនកម្ពជា ដែលមានសម្តេចតេជោជាប្រធានគណៈបក្ស។ បន្ថែមលើនេះ លោកទេសរដ្ឋមន្ត្រី លី ធុជ ក៏បានសុំណូមពរ និងលើកទឹកចិត្តខ្ពស់ជូនដល់សមាជិក សមាជិកាគណៈបក្សគ្រប់ៗរូប ជាពិសេសមន្ត្រីដែលបំរើការឃុំ-សង្គាត់ ក្នុងមូលដ្ឋានផ្ទាល់ជាមួយប្រជាពលរដ្ឋមេត្តាយកចិត្តទុក្ខដាក់ បំរើប្រជាពលរដ្ឋ លុបបំបាត់អំពើការថ្នាំងថ្នាក់របស់ប្រជាពលរដ្ឋ ហើយផ្តល់ដំណោះស្រាយភ្លាមៗតាមដែលអាចធ្វើទៅបានដើម្បីទាក់ទាញទំនុកចិត្តបន្ថែមដល់ប្រជាពលរដ្ឋ។ លោកបានសង្កត់ធ្ងន់ថា យើងទាំងអស់គ្នាគឺជាទូក ចំណែកឯប្រជាពលរដ្ឋគឺជាទឹក ទូកនឹងទឹកគឺត្រូវតែនៅជាមួយគ្នាគ្រប់ពេលវេលា តែបើទូកមិនល្អ ទឹកក៏អាចពន្លិចទូកបានដែរ។
ជាចុងបញ្ចប់ លោកទេសរដ្ឋមន្ត្រី លី ធុជ បានពាំនាំនៃការផ្តាំផ្ញើរសួរសុខទុក្ខរបស់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអនុប្រធានគណៈបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមកាងារគណៈបក្សចុះមូលដ្ឋានខេត្តស្វាយរៀងជូនដល់សមាជិក សមាជិកាបក្សទាំងអស់បន្តការងារក្នុងការគាំទ្ររាជរដ្ឋាភិបាលកម្ពុជា និងគណៈបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំប្រទេស បន្តថែរក្សា សុខសន្តិភាព សុវត្ថិភាពសង្គម និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៕

                  

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.