ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

កែប​សំអាត​កែប Kep Kep Clean! លើក​ទី​៥ ត្រូវបាន​ប្រារព្វ​នៅថ្ងៃនេះ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ ការ​ប្រារព្វ​ទិវា​លើក​ទី​៥ កែប​សំអាត​កែប Kep Kep Clean! ត្រូវបាន​ធ្វើឡើង​តាម​ការកំណត់ នា​ព្រឹក​ថ្ងៃទី​១៥​ខែកក្កដា ឆ្នាំ​២០១៧​នេះហើយ ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់ លោក​កែន សត្ថា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប និង​កញ្ញា អា​រ៉ៃ ហី​ុ​សាអិ អគ្គនាយិកា​នៃ​អង្គការ​មូលនិធិ​ទឹកចិត្ត​ទាំងបី ព្រមទាំង​មាន​ការចូលរួម​ពី​សំណាក់ លោក​អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​ផងដែរ​។​

​ការ​ធ្វើ​ទិវា​កែប​សំអាត​កែប Kep Kep Clean!​នឹង​បាន​ផ្តោត​ការ​សំខាន់​មក​លើ​កក្តា​អនាម័យ បរិស្ថាន​ក្នុង​តំបន់​ឲ្យក្លាយ​ជា​ទីតាំង​មួយ​ដែល​មាន​ភាពស្រស់ស្អាត​និង​ការទាក់ទាញ​ប្រកបដោយ​ផាសុខភាព​។ ក្នុង​អត្ថន័យ​នេះ ក៏​បាន​ផ្សារភ្ជាប់​លើ​សក្តានុពល​ក្នុង​វិស័យ​ទេសចរណ៍​ដ៏​សំខាន់ ដោយ​កិច្ចការ​ខាងលើ​ក៏​ជា​សុ​ឆន្ទៈ​ដ៏​ល្អ​ប្រសើរ​សម្រាប់​ឲ្យ​មហាជន​ទូទៅ​អនុវត្ត​ឲ្យបាន​ព្រម​គ្នា គឺ​ការពារ​បរិស្ថាន ការរស់នៅ​ស្អាត មាន​អនាម័យ ប្រកប​ដោយ​ផាសុខភាព​។​

​ជាមួយ​នេះ​មនុស្ស​គ្រប់​វ័យ ពិសេស​យុវជន យុវនារី គ្រប់​មជ្ឈដ្ឋាន​ក៏​បាន​យកចិត្តទុកដាក់​ខ្ពស់​លើ​កក្តា​អនាម័យ ដោយ​គេ​បាន​យក​កាកសំណល់​សំរាម​ផ្សេងៗ ដូចជា​កំប៉ុង ដប​ទឹក​សុទ្ធ​ឬ​កាក​សំណល់​រឹង​មួយចំនួន​យក​មក​កែច្នៃ​ជា​សម្ភារៈ​ប្រើប្រាស់​និង​វត្ថុ​អនុស្សាវរីយ៍​ជាច្រើន​មុខ សម្រាប់​តាំង​លម្អ​ឬ​លក់​តាម​ស្តង់​ក្នុង​តំបន់​ទេសចរណ៍​ទៀតផង​។​នេះ​ជា​ការកែច្នៃ​មួយបែប ហើយក៏​ជា​ប្រសិទ្ធភាព​មួយ​យ៉ាង​ល្អប្រសើរ​ក្នុង​ការជួយ​កាត់បន្ថយ​ការ​បោះចោល​សំរាម​និង​កាក​សំណល់​គ្រប់​ប្រភេទ នៅតាម​ទីសាធារណៈ ហើយក៏​ជា​ការ​ប្រជែង​យក​ស្នាដៃ​ឆ្នើម​ពី​ក្រុម​យុវជន យុវតី​ផងដែរ​។​

​ក្នុង​ទិវា​នេះ កញ្ញា អា​រ៉ៃ ហ៊ី​សាអិ (​អតីត​បវរកញ្ញា​ជប៉ុន​) បាន​លើកឡើង​ថា បទ​បង្ហាញ​បញ្ជាក់​ពី​ទ្រឹស្តី​នៃ​បរិស្ថាន​ពិតជា​មាន​ន័យ​ទូលំទូលាយ​ដ៏​អស្ចារ្យ ហើយ​នេះ​ជា​ការចូលរួម​ចំណែក​ដ៏​សកម្ម​ដើម្បី​រក្សា​អនាម័យ ដោយ​អត្ថន័យ​ខាងលើ​ក៏​បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​មូលនិធិ​ទឹកចិត្ត​ទាំង​បី​ឲ្យ​កាន់តែ​មាន​ការគាំទ្រ​ដ៏​ពេញទំហឹង​។ តាមរយៈ​ការសហការ​៤​ឆ្នាំ​ជាមួយនឹង​រដ្ឋបាល​ខេត្ត​កែប ពិតជា​ដំណើរការ​ល្អ ដោយ​បាន​ទាក់ទាញ​អ្នក​ទេសចរណ៍​ឲ្យមក​កំសាន​នៅ​តំបន់​នេះ​កាន់តែ​ច្រើនឡើងៗ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។​

​តប​តាម​ប្រធានបទ​ជាច្រើន​ខាងលើ លោក​កែន សត្ថា អភិបាលខេត្ត​កែប បាន​មានប្រសាសន៍ថា នេះ​ជា​លើក​ទី​៥​នៃ​ទិវា កែប សំអាត កែប Kep Kep Clean! ដែល​បាន​ធ្វើ​នៅ​ព្រឹក​នេះ ក្នុង​គោលបំណង​អនុវត្ត​រាល់​ខ្លឹមសារ​ឲ្យមាន​ប្រសិទ្ធ​ភាព ពិសេស​ក៏​សម្រាប់​ឲ្យ​យុវជន យុវតី បាន​យល់ដឹង​អ្វី​ដែល​ហៅ​ថា​បរិស្ថាន ដូចជា​ការគ្រប់គ្រង​កាក​សំណល់ ឬ​ការកែច្នៃ​កាកសំណល់​ផ្សេងៗ និង​ការកាត់បន្ថយ​ពី​ការ​បោះចោល​សំរាម​ឬ​កាកសំណល់​នៅ​ទីសាធារណៈ​។​លោក​បញ្ជាក់​យ៉ាង​ដូច្នោះ​ថា កក្តា​ដ៏​ចាំបាច់​សម្រាប់​និរន្តរភាព​ទីក្រុង​ស្អាត គឺ​ការគ្រប់គ្រង​បរិស្ថាន​ឲ្យបាន​ល្អ ហើយ​បញ្ហា​អនាម័យ​ក៏​ជា​កក្តា​គួរឲ្យ​ចាប់​អារម្មណ៍បំផុត​ទាក់ទង​នឹង​ការរស់នៅ​របស់​យើង​ផង​ដែរ​។​លោក​អភិបាលខេត្ត​បង្ហាញ​ទៀត​ថា ចាប់តាំងពី​មាន​ការបង្កើត​ទិវា​អនាម័យ​បរិស្ថាន ទេសចរណ៍ មក​នោះ​ភ្ញៀវ​មាន​ការកើនឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ បើ​គិត​ជា​តួលេខ​ចាប់ពី​១.៣០០.០០០​នាក់​ឡើងទៅ​ក្នុង​មួយ​ឆ្នាំ និង​អាច​កើនឡើង​លើសពីនេះទៅទៀត​។​

​ជា​ចុងក្រោយ គណៈអធិបតី​ក៏​បាន​ជូន​ប័ណ្ណសរសើរ ដល់​ក្រុម​យុវជន យុវនារី ដែល​មាន​ស្នាដៃ​ក្នុង​ការកែច្នៃ​ផលិតផល​ពី​កាកសំណល់​សំរាម ទៅ​ជា​សម្ភារៈ​ប្រើប្រាស់​ឬ​វត្ថុ​អនុស្សាវរីយ៍​ផ្សេងៗ​ប្រកប​ដោយ​ភាព​ទាក់ទាញ ៕
​ណា​រិទ្ធ​

 

img20170715r1-(3) img20170715r1-(6) img20170715r1-(5) img20170715r1-(7) img20170715r1-(4)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.