ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ!

ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ 

ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ 

🚓 ដោយអនុវត្ត​តាម​ការណែនាំ​បញ្ជា​ផ្ទាល់​ពី​ ឯកឧត្ដម​ ឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃ​ស្នងការដ្ឋាន​ នគរបាល​ខេត្ត​បាត់ដំបង​ ក៏ដូចជា​លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ ផែន​ការងារ​ព្រហ្មទណ្ឌ​ លោក​ វរសេនីយ៍ទោ​ ភួង​ចន្ទ័តារា​ ស្នងការរង​ ជំនួយ​ការ​ដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ និង​ មាន​ការ​សម្របសម្រួល​ទៅ​លេី​នីតិវិធី​ ពី​ឯកឧត្ដម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​ នៅ​ថ្ងៃទី​ ២៨​ ខែ​ កក្កដា​ ឆ្នាំ​ ២០២២​ វេលាម៉ោង​ ១៤:៥៧​ នាទី​ នៅ​ចំណុច​ក្រុមទី​ ១៨​ ភូមិ​ ពាមឯក​ ឃុំ​ពាមឯក​ ស្រុក​ឯកភ្នំ​ ខេត្ត​បាត់ដំបង​ លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ ​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ឯកភ្នំ​ ចុះ​ប្រតិបត្តិការ​ បង្ក្រាប​ករណី​ លួច​មាន​ស្ថានទម្ងន់ទោស​ (​ ឆក់​យក​ទូរស័ព្ទ​ដៃ​ )​ ០១​ ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ចំនួន​ ០៤​ នាក់​ មក​កាន់​ស្នងការដ្ឋាន​ ។

1️⃣ ឈ្មោះ​ ដួង​ ឃីម​ ភេទ​ប្រុស​ អាយុ​ ១៧​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ករហាល​ ឃុំ​ពាមឯក​ ស្រុក​ឯកភ្នំ​ ខេត្ត​បាត់ដំបង​ ។
2️⃣ ឈ្មោះ​ រស់​ បញ្ញា​ ហៅ​ ខ្លឹង​ ភេទប្រុស​ អាយុ​ ១៧​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ពាមឯក​ ឃុំ​ពាមឯក​ ស្រុក​ឯកភ្នំ​ ខេត្ត​បាត់ដំបង​ ។
3️⃣ ឈ្មោះ​ ឃឿន​ សុជាតិ​ ភេទប្រុស​ អាយុ​ ១៧​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ពាមឯក​ ឃុំ​ពាមឯក​ ស្រុក​ឯកភ្នំ​ ខេត្ត​បាត់ដំបង​ ។
4️⃣ ឈ្មោះ​ ណាន​ ណេត​ ភេទប្រុស​ អាយុ​ ១៧​ ឆ្នាំ​ មានទីលំនៅ​ភូមិ​តាគម​ ឃុំ​ពាមឯក​ ស្រុក​ឯកភ្នំ​ ខេត្ត​បាត់ដំបង​ ។

👉 កាលពី​ថ្ងៃទី​ ១៨​ ខែ​ កក្កដា​ ឆ្នាំ​ ២០២២​ នៅ​ចំណុច​មុខ​សាលា​ខេត្ត​បាត់ដំបង​ ស្ថិតក្នុងភូមិ​កម្មករ​ សង្កាត់​ស្វាយ​ប៉ោ​ ក្រុង​បាត់​ដំបង​ ខេត្ត​បាត់​ដំបង​ វេលាម៉ោង​ ប្រហែល​ ២៣:២០​ នាទី​ ជនសង្ស័យ​ទាំង​ ០៤​ នាក់​ខាងលើ​បាន​ធ្វេីសកម្មភាព​ ជិះ​ម៉ូតូ​ចំនួន​ ០២​ គ្រឿង​ ទៅ​ឆក់​យក​ទូរស័ព្ទ​ដៃ​ របស់​ជនរងគ្រោះ​ឈ្មោះ​ ​សុន​ សុភី​ ភេទប្រុស​ អាយុ​ ១៨​ ឆ្នាំ​ មានទីលំនៅ​ភូមិ​កម្មករ​ សង្កាត់​ស្វាយ​ប៉ោ​ ក្រុង​បាត់​ដំបង​ ខេត្ត​បាត់​ដំបង​ ខណៈ​ពេល​ដែល​ជនរងគ្រោះ​កំពុង​ជិះ​កង់​ចុច​ទូរស័ព្ទ​ ។

📍 វត្ថុតាង​ដកហូត​រួម​មាន​ ៖
-​ ទូរស័ព្ទ​ដៃ​ ០១​ គ្រឿង​ ម៉ាក​ OPPO A5s ពណ៌​ក្រហម​ (​ ជា​របស់​ជនរងគ្រោះ​ )​ ។

បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុង​ធ្វេីការ​កសាង​សំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.