ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ!

អាគារសាខាគយនិងរដ្ឋាករខេត្តស្វាយរៀងត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ក្រោមអធិបតីភាពលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញ 

អាគារសាខាគយនិងរដ្ឋាករខេត្តស្វាយរៀងត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ក្រោមអធិបតីភាពលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញ 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ស្វាយរៀង)៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញ នៅព្រឹកថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២២បានអញ្ជើញពិនិត្យ និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាល និងអគារស្នាក់នៅ សាខាគយ និងរដ្ឋាករខេត្តស្វាយរៀង។

ពិធីនេះមានការចូលរួមពីលោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូ​អមនាយករដ្ឋមន្ត្រី អគ្គនាយក​​នៃ​​អគ្គនាយកដ្ឋានគយ​និង​រដ្ឋាករកម្ពុជា និងលោក លោកស្រីដែលជាប្រតិភូអមដំណើរ លោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងលោកហេង សំបូរ ប្រធានសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង ព្រមទាំងមន្ត្រីដែលពាក់ព័ន្ធជាច្រើនរូបផងដែរ។

លោកហេង សំបូរ ប្រធានសាខាគយនិងរដ្ឋាករខេត្តស្វាយរៀងបានថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ដល់លោកអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូ​អមនាយករដ្ឋមន្ត្រី អគ្គនាយក​​នៃ​​អគ្គនាយកដ្ឋានគយ​និង​រដ្ឋាករកម្ពុជា ព្រមទាំងលោកលោកស្រីដែលជាប្រតិភូអមដំណើរទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃនិងចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់អាគាររដ្ឋបាល និងសមិទ្ធផលជាច្រើនទៀតនៃសាខាគយនិងរដ្ឋាករខេត្តស្វាយរៀងនាថ្ងៃនេះ។

នៅក្នុងឱកាសនោះលោកអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធមុនីរ័ត្នបានថ្លែងនូវការកោតសរសើរដល់ រដ្ឋបាលខេត្តស្វាយរៀងដែលមានលោកម៉ែន វិបុល ជាអភិបាលខេត្ត និងមន្ត្រីរាជការសាខាគយនិងរដ្ឋាករខេត្តស្វាយរៀងទាំងអស់បានចូលរួមចំណែកក្នុងការប្រមូលពន្ធជូនរដ្ឋ ធ្វើឲ្យកំណើនថវិការចំណូលចូលរដ្ឋ ពីមួយឆ្នាំទៅមួយឆ្នាំ មានការកើនឡើងជាបន្តបន្ទាប់។

លោកអគ្គបណ្ឌិតសភាចារ្យក៏បានជំរុញដល់សាខាគយនិងរដ្ឋាករ ខេត្តស្វាយរៀងក៏ដូចជាមន្ត្រីគយទាំងអស់ត្រូវខិតខំបំពេញភារកិច្ចតួនាទីរបស់ខ្លួនឱ្យបានល្អជាពិសេសត្រូវចូលរួមសហការជាមួយរដ្ឋបាលខេត្ត គ្រប់ភាគីដែលពាក់ព័ន្ធទាំងអស់ដើម្បីជំរុញឲ្យប្រមូលពន្ធជូនរដ្ឋ មានការកើនឡើងដែលធ្វើឲ្យសេដ្ឋកិច្ចជាតិ កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.