ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ!

លោក ហ៊ុន ម៉ាណែត៖ បើយុវជនជំនាន់មុនគ្មានចក្ខុវិស័យ និងការតស៊ូព្យាយាមច្បាស់លាស់ទេ ម៉ោងនេះអាចវៀតណាមដឹកនាំគ្រប់ក្រសួងស្ថាប័នអស់ហើយ 

លោក ហ៊ុន ម៉ាណែត៖ បើយុវជនជំនាន់មុនគ្មានចក្ខុវិស័យ និងការតស៊ូព្យាយាមច្បាស់លាស់ទេ ម៉ោងនេះអាចវៀតណាមដឹកនាំគ្រប់ក្រសួងស្ថាប័នអស់ហើយ 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

   

(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងជាបេក្ខភាពនាយករដ្ឋមន្ត្រីរបស់កម្ពុជានាពេលអនាគត បានលើកឡើងថា បើមេដឹកនាំខ្មែរនាពេលបច្ចុប្បន្ន ដែលជាយុវជនតស៊ូសម័យសង្គ្រាមគ្មានចក្ខុវិស័យច្បាស់លាស់ទេ មកដល់ម៉ោងនេះអាចនឹងវៀតណាមដឹកនាំគ្រប់ក្រសួងស្ថាប័នអស់ហើយ។

តាមរយៈវីដេអូបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០២២នេះ លោក ហ៊ុន ម៉ាណែត បានថ្លែងបង្ហាញការកោតសរសើរស្ញប់ស្ញែងជាខ្លាំងចំពោះការតស៊ូ ការលះបង់ ភាពអង់អាចក្លាហាន និងចក្ខុវិស័យដ៏វែងឆ្ងាយរបស់មេដឹកនាំខ្មែរ ដែលជាយុវជនក្នុងសម័យតស៊ូរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

លោក ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ព្រោះតែមានចក្ខុវិស័យច្បាស់លាសនេះហើយ ទើបយុវជនជំនាន់មុន អាចរំដោះជាតិ ទប់ការវិលត្រឡប់របស់ខ្មែរក្រហម និងកសាងប្រទេសឱ្យរីកចម្រើនដូចពេលបច្ចុប្បន្ន។

ប្រវត្តិសាស្ត្ររបស់កម្ពុជា បានបង្ហាញថា ក្រោមកងកម្លាំងរណសិរស្សសាមគ្គីសង្គ្រោះជាតិ ក្រោមការជួយគាំទ្រពីកងទ័ពវៀតណាម បានវាយផ្តួលរបបខ្មែរក្រហម រំដោះប្រទេសមកវិញនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។ ក្រោយវាយបានប្រទេសហើយនោះ កងទ័ពខ្មែរក្រហមនៅតែបន្តតស៊ូដណ្តើមការគ្រប់គ្រងប្រទេស ដែលជាពេលវេលាដ៏លំបាកនៃរបបរដ្ឋកម្ពុជា ខណៈជំនាញការវៀតណាមជាច្រើនកំពុងកាន់ការងារនៅកម្ពុជា។

ដំណាក់កាលនោះជាពេលវេលាដ៏លំបាករបស់មេដឹកនាំខ្មែរជំនាន់នោះ ដោយដៃម្ខាងត្រូវទប់ទល់ការវិលត្រឡប់របស់ខ្មែរក្រហម ដៃម្ខាងប្រឹងប្រែងកសាងសង្គមជាតិ និងធានាការរស់រានរបស់ប្រជាពលរដ្ឋ។

លោក ហ៊ុន ម៉ាណែត ក៏បានគូសរំលេចទៀតថា បើយុវជនជំនាន់នោះគ្មានចក្ខុវិស័យច្បាស់លាស់ និងវែងឆ្ងាយទេនោះ ខ្មែរក្រហមអាចវ៉ៃយកប្រទេសវិញ ឬអាចវៀតណាម ដឹកនាំកម្ពុជា ព្រោះពេលនោះជំនាញការទាំងឡាយសុទ្ធតែជាវៀតណាម ព្រោះកម្ពុជាត្រូវបាត់បង់អស់អ្នកមានចំណេះក្នុងរបបខ្មែរក្រហម។

លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ដូច្នេះ «មកដល់ម៉ោងនេះនៅវៀតណាមដឹកនាំគ្រប់ស្ថាប័នរួចទៅហើយ ព្រោះយើងអត់មានចក្ខុវិស័យកសាងកម្លាំងរបស់យើង គ្មានចក្ខុវិស័យដែលយើងពង្រឹងសមត្ថភាពប្រទេស ដើម្បីក្លាយទៅជាប្រទេសឯករាជ្យ»។

សម្រាប់លោក ហ៊ុន ម៉ាណែត យុវជនជំនាន់ក្នុងសម័យតស៊ូ គឺជាយុវជនដ៏គំរូសម្រាប់យុវជនជំនាន់នេះ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.