ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អញ្ជើ​ញទៅ​ប្រកាសប្រ រ​ធាន​ស្នងការ​ខេត្ត​មណ្ឌលគិរី​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​មណ្ឌលគិរី ៖ ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​និង​តែងតាំង​មុខតំណែង ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​ពី​លោក​ឧត្តមសេនីយ៍ត្រី តូច យ៉ុន អោយទៅ លោក​ឧត្តមសេនីយ៍ទោ អ៊ុក​សំណាង​ជា​អតីត​ស្នងការ​នគរបាល​ខេត្តតាកែវ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​សំណូមពរ​ដល់​លោក ឧត្តមសេនីយ៍ទោ អ៊ុក សំណាង ដែល​ត្រូវបាន​ប្រកាស​តែងតាំង​ជា​ស្នងការ​នៃ​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្តមណ្ឌលគិរី​ទី​១​ត្រូវ​ជម្រុញ​លើ​ទឹកចិត្ត​ជូន​រង្វាន់​ដល់​មន្ត្រី​នគរបាល​តាម​រយៈ​ការតំឡើង​
​ឋានន្ត​រៈស័ក្ក​ដោយ​មាន​ការទទួល​ខុស​ត្រូវ​ទី​២​ដើម្បី​ឱ្យ​កងកម្លាំង​រឹងមាំ​បាន​សូមឱ្យ​មាន​ការបង្កើន​ការ​ដាស់តឿន​ពង្រឹង​អបរំ​វិន័យ​ដល់​មន្ត្រីនគរបាល​នេះ​គឺជា​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ឯកឧត្តម​សំណូមពរ​បែបនេះ ខណៈ​ដែល​ឯកឧត្តម​អញ្ជើញ​ជា​គណៈអធិបតី​ភាព​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែ​កក្ត​ដា ឆ្នាំ​២០១៧​នេះ​នៅ​អាគារ​ក្រុមប្រឹក្សា​សាលា​ខេត្តមណ្ឌលគិរី ។​

​ក្នុង​ពិធី​នេះ​ដែរ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កណ្ឌ​ល​គិរី​ផងដែរ​។​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ បាន​មានប្រសាសន៍​បន្ត​ថា ចំពោះ​ការពង្រឹង​វិន័យ និង​ការលើកកម្ពស់​សរសើរ​ដល់​កងកម្លាំង​ពិត​ជា​សំខាន់​ណាស់​បើសិន​មន្ត្រីនគរបាល​ណា​ធ្វើ​ល្អ​ត្រូវ​សរសើរ​ព្រមទាំង​តំឡើង​នូវ​ឋានន្ត​រៈស័ក្ក​ជូន​ពួកគាត់​ចំពោះ​មន្ត្រី​នគរបាល​ដែល​ធ្វើ​ខុស​ដោយ​ចេតនាក្តី​អចេត​នា​ក្តី ថ្នាក់​ដឹកនាំ​នៅ​តាម​អង្គភាព​ត្រូវ​មើល​ឱ្យ​ឃើញ​ហើយ​ត្រូវ​ដាស់តឿន​អប់រំ​ធ្វើ​កិច្ចសន្យា​អនុវត្តន៍​ទៅតាម​វិន័យ​របស់​កងកម្លាំង​នគរបាល​ជាតិ​រហូត​ដល់​ដាក់វិន័យ​មិន​បាន​ទេ​ត្រូវអនុវត្ត​ទៅតាម​ច្បាប់​របស់​រដ្ឋ​។​

​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ បាន​មានប្រសាសន៍ បន្តទៀតថា បច្ចុប្បន្ន​នេះ​ប្រជាពលរដ្ឋ​ក្នុង​សង្គម​មាន​ការ​ជឿន​លឿន​ហើយ ដូច្នោះ​ពួកគាត់​លែង​ទទួលយកបាន​ហើយ​អំពី​ច​រឹក​ពី​កម្លាំង​នគរបាល​ពី​សមត្ថកិច្ច​គ្រប់​ថ្នាក់ គ្រប់​ប្រភេទ ដែល​ប៉ះពាល់​ដល់​ពួក​គាត់​តាំង​ពី​អ​កាប្ប​កិរិយា​តាំងពី​ពាក្យសម្តី​ហើយ ជាពិសេស​លោក​នាយប៉ុស្តិ៍​ន​រដ្ឋបាល ត្រូវ​ចាប់​អារម្មណ៍​ពីព្រោះ​នៅ​ជាប់​ជាមួយ​សហគមន៍ និង​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​អនុវត្ត​នូវ​ចំនុច​គំរូ នូវ​អត្ត​ចរិក​ឥរិយាបទ ។​

​ក្នុងនោះដែរ លោក​អភិបាល​ខេតុ្ត​ម​ណ្ឌ​គិរី ឯកឧត្តម ស្វាយ​សំ​អ៊ាង​អភិបាលខេត្ត​មណ្ឌលគិរី បាន​មានប្រសាសន៍​ផ្តាំផ្ញើរ​ដល់​មន្ត្រីនគរបាល​និង​មន្ត្រី​ដែល​ពាក់ព័ន្ធ​ដែល​ចូលរួម​ត្រូវខិតខំ​ទប់ស្កាត់​រាល់​បទល្មើស​ដែល​កើតមានឡើង​ជា​ពិសេស​ត្រូវ​ពង្រឹង​នយោបាយ​ភូមិ​ឃុំ​មាន​សុ​វត្តិភាព​អោយមាន​សុ​វត្តិភាព​ស្ថេរភាព​និង​សន្តិសុខ​សង្គម​ផងដែរ​ហើយ​លោក​អភិបាលខេត្ត​លោក​បាន​ស្មើរ​អោយ​លោកស្នងការ​ថ្មី​ត្រូវ​បន្ត​យកចិត្តទុកដាក់​ក្នុង​ការបំរើ​ប្រជាពលរដ្ឋ​ពេល​ដែល​ពលរដ្ឋ​មាន​ទុក​លំបាក​។​

​សូម​បញ្ជាក់​ផង​ដែរ លោក​ឧត្តម សេនីយ៍​ទោ អ៊ុក សំណាង ត្រូវបាន​ប្រកាស​ឡើង​កាន់​តំណែង​ជា​ស្នងការ​នៃ​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត​មណ្ឌល​គី​រី ជំនួស​លោក​ឧត្តមសេនីយ៍ត្រី តូ​ចយ៉ុន​ដែល​ត្រូវ​ផ្ទេរ​ភារកិច្ច​ឡើងទៅ​ជា​អនុប្រធាន​នាយកដ្ឋាន​ន​គរ​បាល​បច្ចេកទេស​ព្រំដែន​វិញ​៕
​លោក រុន សារ៉េត​

 

 

img20170715r5 (1) img20170715r5 (3) img20170715r5 (4) img20170715r5 (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.