ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី...

ក្រោយរកឃើញជាប់ពាក់ព័ន្ឋក្នុងករណីគ្រឿងញៀន យុវជនចំនួន៧នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

ក្រោយរកឃើញជាប់ពាក់ព័ន្ឋក្នុងករណីគ្រឿងញៀន យុវជនចំនួន៧នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ក្រោយរកឃើញជាប់ពាក់ព័ន្ឋក្នុងករណីគ្រឿងញៀន យុវជនចំនួន៧នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

ខេត្តមណ្ឌលគិរី ៖ យុវជនចំនួន៧នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយរកឃើញថា ពួកគេបានជាប់ពាក់ព័ន្ឋក្នុងករណីគ្រឿងញៀន ប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើងនៅចំនុចភូមិកណ្ដាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ។

សមត្ថកិច្ចបានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញ បញ្ជាដឹកនាំដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាល ខេត្តមណ្ឌលគិរី នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង២០និង៣០នាទី កម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរងទទួលបន្ទុកផែនប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលពីលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ សមត្ថកិច្ចបានចុះទៅចំណុចបន្ទប់ជួលលេខ៤ និងលេខ៥ ស្ថិតនៅភូមិកណ្ដាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

សមត្ថកិច្ចបានធ្វើការធ្វើតេស្ត និងឃាត់ខ្លួនជនសង្ស័យចំនួន ០៧នាក់ ស្រី០១នាក់ ឆែកឆេរចាប់យកសម្ភារៈ វត្ថុតាងរួមមាន ១.ម៉ូតូ ចំនួន០២គ្រឿង ( ម៉ាក Honda Dream ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1AB-4897 ០១គ្រឿង , ម៉ាក Honda Dream ពណ៌ខ្មៅ ពាក់ផ្លាកលេខ ប៉ៃលិន 1A-9318 [គ្មានខោអាវ] ០១គ្រឿង ) ។២.ទូរស័ព្ទ ចំនួន០៥គ្រឿង (ម៉ាក Oppo ពណ៌ទឹកប្រាក់ ០១គ្រឿង , Oppo ពណ៌ខៀវ ០១គ្រឿង , Iphone 7 ពណ៌ខ្មៅ ០១គ្រឿង, Vivo ពណ៌ខ្មៅ ០១គ្រឿង , Nokia ចុចពិល ០១គ្រឿង) ។៣.ឧបករណ៍សម្រាប់ជក់បារីអេឡិចត្រូនិច ០១ដើម ៤.ប្រាក់រៀលចំនួន ៥២.០០០៛ ។ ៥.ថង់វេចខ្ចប់ថ្នាំញៀនមួយចំនួន
៦.ឧបករណ៍កែឆ្នៃសម្រាប់ ជក់ថ្នាំញៀនមួយចំនួន
ករណីនេះកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងអធិការដ្ឋាននគរបាលក្រុង កំពុងកសាងសំណុំរឿងនិងចាត់ការតាមនីតិវិធីច្បាប់៕

     

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.