ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

ឈ្មួញ​ឈ្មោះ ហាប់ ឈើ​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់ តាម​ច្រក​ដូន​រ័ត្ន ស្រុក​មេមត់ ចេញ​ទៅ​លក់​នៅ​វៀតណាម​យ៉ាង​អនាធិបតេយ្យ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​បាន​ប្រាប់​ឱ្យដឹងថា សព្វថ្ងៃ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុស ច្បាប់​ចេញទៅ​លក់​នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដូន​រ័ត្ន កំពុង​កើតមាន​យ៉ាង​គគ្រឹកគគ្រេង ស្ទើរ​រាល់​យប់​ដែល​ពួកគាត់ សង្ស័យ​មាន​ការឃុបឃិត និង​បើកភ្លើង​ខៀវ​ពី​លោក​មេ​គយ​ស្រុក​មេមត់ ជា​ថ្នូរ​នឹង​ការបង់ប្រាក់​ដាក់​ហោប៉ៅ​ផ្ទាល់ខ្លួន ។​

​ប្រជាពលរដ្ឋ​ស្រុក​មេមត់ បានឱ្យ​ដឹង​បន្ថែម​ទៀត​ថា ឈ្មួញ​ឈើ​ប្រណីត​ដ៏​ល្បីឈ្មោះ ដែល​កំពុង​ធ្វើ​សកម្មភាព​ក្នុង​ស្រុក មេមត់ មានឈ្មោះ ហាប់ និង​កំពុង​សហការ​គ្នា​យ៉ាង​ស្អិតល្មួត ជាមួយនឹង​លោក ចាន់ សុផាត មេ​គយ​ស្រុក​មេមត់ ។ បច្ចុប្បន្ន ឈ្មួញ​ឈើ​ឈ្មោះ ហាប់ បាន​ប្រមូល​ទិញ​ឈើ​ប្រណីត​ខុសច្បាប់​គ្រប់​ប្រភេទ មកពី​ខេត្ត​ផ្សេងៗ​មានដូចជា ឈើ​សុ​ក្រំ បេង នាង នួន ធ្នង់​(​ឃ្លុំ​)​និង​ឈេ​ប្រិ​ណីត​គ្រញូង ដោយ​បាន​ដឹក​តាម​មធ្យោបាយ​ផ្សេងៗ​គ្រប់​រូបភាព យក​មក​គរ​ទុក​នៅ​ក្នុង​ឃ្លាំង​របស់ខ្លួន ចំនួន ២ គឺ​ទី​តាំងទី ១ នៅ​ទល់មុខ​វិទ្យាល័យ​ដារ ។ រី​ឯ​ទី​តាំងទី ២ នៅ​ខាងក្រោយ​ផ្ទះ​វីឡា​របស់​បងប្រុស​មេ​ឈ្មួញ​ឈ្មោះ ហាប់ ដែល​ស្ថិតនៅ​ក្បែរ​ផ្សារ​ដារ ។​

​ជាក់ស្តែង​ថ្មីៗ​នេះ ឈ្មួញ​ឈើ​ប្រណីត​ខុសច្បាប់ ឈ្មោះ ហាប់ បាន​ដឹក​ជញ្ជូន​ឈើ​តាម​រថយន្ត​យី​ឌុប និង​រថយន្ត​កែច្នៃ ចេញ​ទៅ​លក់​នៅ​វៀតណាម តាម​ច្រកព្រំដែន​តំបន់​ដូនរ័ត្ន នៅពេល​យប់ ហើយ​បាន​ក្រឡាប់​ទាំង​រថយន្ត ធ្លាក់​ទាំង​ឈើ​សង្កត់ លើ​ផ្ទះ​ប្រជាពលរដ្ឋ​ទៀតផង ប៉ុន្តែ​មិនឃើញ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ទៅ​ត្រួតពិនិត្យ​ទប់ស្កាត់​ការបង្ក្រាប​នោះឡើយ កុំ​ថា ឡើយ​ដល់​ទៅ​បង្ក្រាប​រថយន្ត​បើកបរ​លើ​ដងផ្លូវ ។​

​លើសពីនេះ​ទៀត សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញ​ទៅ​លក់​នៅ​វៀតណាម យ៉ាង​គគ្រឹកគក្រេង​ខាងលើនេះ ច្បាស់​ជា​មានការ​ត្រូវដង​ត្រូវផ្លែ​គ្នា រវាង​ឈ្មួញ និង​មន្ត្រី​ជំនាញ​មិន​ខាន ព្រោះថា បើ​មន្ត្រី​ជំនាញ​មិន​បើកភ្លើង​ខៀវ​ឱ្យ​ទេ មេ​ឈ្មួញ​ឈើប្រណិត​ឈ្មោះ ហាប់ ក៏​មិន​អាច​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម បាន​យ៉ាង​ងាយ​បែបនេះ​ដែរ ។ ហេតុនេះ ពួកគាត់​សូម​ខ្សឹប​ឱ្យឮ​ដល់​ថ្នាក់ដឹកនាំ និង​ស្ថាប័ន​ពាក់ព័ន្ធ មេត្តា​ពិនិត្យ​ស្រាវជ្រាវ​បញ្ហា​ខាងលើនេះ ឱ្យបាន​ដិតដល់ ផង ពុំ​ដូច្នោះ​ទេ ព្រៃឈើ​ខ្មែរ និង​រលាយ​ឆាប់​មិន​ខាន ដោយសារ​តែ​មន្ត្រី​ជំនាញ​ស៊ុំគ្រលុំ​ជាមួយ​ឈ្មួញ ។​

​ប្រជាពលរដ្ឋ​ស្រុក​មេមត់​បាន​បញ្ជាក់ទៀតថា បន្ទាប់​ពី​គរ​ទុក​ក្នុង​ឃ្លាំង​ដ៏​មាន​សុវត្ថិភាព​រួចហើយ ដល់​ពេលវេលា​សម ស្រប​ឈ្មួញ​ឈើ​ប្រណីត​ឈ្មោះ ហាប់ បាន​ដឹក​ជញ្ជូន​ឈើ​ប្រណីត​ទាំងនោះ តាម​រថយន្ត​យី​ឌុប​បញ្ជូន​ចេញទៅ​លក់​នៅ​ប្រទេស វៀតណាម តាម​ច្រក​តំបន់​ដូនរ័ត្ន​យ៉ាង​រលូន ដោយ​គ្មាន​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ណា​ចេញមុខ​ទប់ស្កាត់ ឬ​បង្ក្រាប​នោះឡើយ ព្រោះថា សមត្ថកិច្ច​តាម​ផ្លូវ​ច្រក​ព្រំដែន​ទាំងអស់​នោះ សុទ្ធតែ​ទទួល​បាន​លាភសក្ការៈ​លុយខ្មៅ​ពី​ឈ្មួញ​ឈើ​រូបនេះ ទើប​បិទ ភ្នែក​ទទួល​លុយ​មិន​បង្ក្រាប ពិសេស​ទំនងជា​មាន​កា​រ​ឃុបឃិត​បើកដៃ​ពី​លោក ចាន់ សុផាត មេ​គយ​ស្រុក​មេមត់​តែម្តង ។​

​ទោះជា​យ៉ាងណា ជុំវិញ​ការពាក់ព័ន្ធ​នឹង​ព័ត៌មាន​ខាងលើ មិន​សុំ​ទាក់ទង​ការបំភ្លឺ​ពី​លោក ចាន់ សុផាត មេ​គយ​ស្រុក​មេមត់​បាន​ទេ​នៅពេលនេះ ? ៕

​

 

vengsakhon_lileng_kunnhoemb

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.