ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី...

នាយឧត្តមសេនីយ៍ នេត សាវឿន ជួបអនុព័ន្ធផ្នែកច្បាប់ FBI របស់ស្ថានទូតអាមេរិកចប់អាណត្តិ និងអ្នកដែលត្រូវ

នាយឧត្តមសេនីយ៍ នេត សាវឿន ជួបអនុព័ន្ធផ្នែកច្បាប់ FBI របស់ស្ថានទូតអាមេរិកចប់អាណត្តិ និងអ្នកដែលត្រូវ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នាយឧត្តមសេនីយ៍ នេត សាវឿន ជួបអនុព័ន្ធផ្នែកច្បាប់ FBI របស់ស្ថានទូតអាមេរិកចប់អាណត្តិ និងអ្នកដែលត្រូវ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអនុញ្ញាតឲ្យ លោក STEVEN STUEHSER អនុព័ន្ធផ្នែកច្បាប់ FBI អមស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា (ចប់អាណត្តិ) និងលោកស្រី AMY SHUMAN អនុព័ន្ធផ្នែកច្បាប់ FBI អមស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា (ចូលកាន់តំណែងថ្មី) ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

ជាកិច្ចចាប់ផ្តើម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានស្វាគមន៍ចំពោះលោកស្រី AMY SHUMAN អនុព័ន្ធផ្នែកច្បាប់ FBI អមស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជាថ្មី និងបានថ្លែងអំណរគុណចំពោះលោក STEVEN STUEHSER អនុព័ន្ធផ្នែកច្បាប់ FBI អមស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា ដែលបានចប់អាណត្តិការងារ ដែលរយៈកាលកន្លងមកបានសហប្រតិបត្តិការគ្នាបានល្អ។

ក្នុងជំនួបភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមក និងពិភាក្សាសំខាន់ផ្តោតទៅលើទំនាក់ទងកិច្ចសហប្រតិបត្តិការ និងការជួយគាំទ្រគ្នាទៅវិញទៅមកលើការកសាងសមត្ថភាពមន្រ្តីអនុវត្តច្បាប់ ការជួយគាំទ្រផ្នែកមធ្យោបាយសម្ភារ សម្រាប់បម្រើឲ្យកិច្ចសហប្រតិបត្តិការ ដើម្បីរួមគ្នាឈានទៅប្រយុទ្ធប្រឆាំង និងទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសបទល្មើសជួញដូរមនុស្ស បទល្មើសគ្រឿងញៀន បទល្មើសបច្ចេកវិទ្យា និងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ។

ភាគីទាំងពីរ បានសម្ដែងនូវសេចក្ដីរីករាយក្នុងការចូលរួមសហប្រតិបត្តិការរវាងស្ថាប័នអនុវត្តច្បាប់ នៃប្រទេសទាំងពីរ ជាពិសេសការផ្លាស់ប្ដូរព័ត៌មាន និងចែករំលែកបទពិសោធន៍ ទៅវិញទៅមកក្នុងកិច្ចប្រតិបត្តិការបង្រ្កាបទប់ស្កាត់បទល្មើសនានា នាពេលកន្លងមកផងដែរ។

ឆ្លៀតក្នុងឱកាសនេះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ក៏បានជូនពរដល់លោកស្រី AMY SHUMAN អនុព័ន្ធផ្នែកច្បាប់ FBI អមស្ថានទូតសហរដ្ឋអាមេរិកថ្មី រួមទាំងសហការីទាំងអស់ សូមមានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយនគរបាលកម្ពុជា ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.