ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ អបអរសាទរ ខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ០៨ ឧសភា ២០២២ ក្រោមប្រធានបទ (ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់សហគមន៍)

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ អបអរសាទរ ខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ០៨ ឧសភា ២០២២ ក្រោមប្រធានបទ (ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់សហគមន៍)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ អបអរសាទរ ខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ០៨ ឧសភា ២០២២ ក្រោមប្រធានបទ
(ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់សហគមន៍)

(កំពង់ធំ)÷ រសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២
ឯកឧត្តម ងួន រតនៈ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ។ យោង÷លិខិតលេខ២៦ កក្រក.ទ.ទ ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ របស់កាកបាទក្រហមកម្ពុជា ស្តីពីការកៀរគររក មូលនិធិ តាមបណ្តាសាខា ក្នុងឱកាសអបអរសារខួបទី១៥៩ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទ ក្រហម ០៨ ឧសភា ក្រោមប្រធានបទ(ទាំងអស់រួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា នឹងបន្តពបឹងភាពធន់សហគមន៍)។

ថ្លែងនៅក្នុងកម្មវិធីនេះ ឯកឧត្តម ងួន រតនៈ មានប្រសាសន៍ថា សូមប្រគេន គោរព ជម្រាបជូន ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ជាសប្បុរសជនគ្រប់មជ្ឈដ្ឋាន មេត្តាជ្រាបថា ស្ថិតក្នុងស្ថានភាពដែលវិសាលភាពប្រតិបត្តិការរបស់ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ មានទំហំធំជារៀងរាល់ឆ្នាំ ព្រមទាំងដើម្បីធានាប្រសិទ្ធភាពនៃការផ្តល់សេវាកម្ម មនុស្សធម៌ ជួយដល់ជនងាយរងគ្រោះ ជនរងគ្រោះ ដោយមហន្តរាយ និងវិបត្តិភ័យផ្សេងៗ។

ឯកឧត្តមក៏បានបន្តទៀតថា ដោយអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួង
សុខាភិបាល ស្តីពីបម្រាមមិនឱ្យមានការជួបជុំគ្នាក្នុងទ្រង់ទ្រាយធំ។ ដើម្បីការពារការរីករាលដាលជំងឺកូវី៨-១៩ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ សូម ធ្វើការអំពាវនាវចំពោះព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន។ មេត្តាចូលរួមជួយឧបត្ថម្ភគាំទ្រថវិកា និងសម្ភារៈដើម្បីសាខាបំពេញបេសកកម្ម មនុស្សធម៌ជួយដល់គ្រួសាររងគ្រោះងាយរងគ្រោះ និងជួបវិបត្តិភ័យផ្សេងៗ។ តាមគោលការណ៍គ្រឹះទាំង៧ ព្រមទាំងរួមចំណែកលើកកម្ពស់ សុខមាលភាពរបស់ប្រជាពលរដ្ឋក្នុងសហគមន៍របស់យើង ។

តាងនាមឱ្យប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ខ្ញុំព្រះករុណា មានជំនឿ និងសេចក្តីសង្ឃឹមយ៉ាងមុតមាំថា ព្រះករុណាគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន ពិតជាចូលរួមគាំទ្រ និងឆ្លើយតបចំពោះ សេចក្តីអំពាវនេះ ដោយទឹកព្រះទ័យ និងទឹកចិត្តសោមនស្សជាក់ជាមិនខាន។ សូមប្រសិទ្ធិពរបវរសួស្តី ជោគជ័យមហាប្រសើរនូវពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.