ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន

ផ្ដ្​ល់​បច្ច័យ ទេយ្យទាន ជូន​ដល់​អនុសាខា កាកបាទក្រហមកម្ពុជា ក្រុង​បាវិត ដើម្បី​ជួយ​ដល់ ពលរដ្ឋ​ដែល​រងគ្រោះ​មហន្តរាយ​ផ្សេងៗ

ផ្ដ្​ល់​បច្ច័យ ទេយ្យទាន ជូន​ដល់​អនុសាខា កាកបាទក្រហមកម្ពុជា ក្រុង​បាវិត ដើម្បី​ជួយ​ដល់ ពលរដ្ឋ​ដែល​រងគ្រោះ​មហន្តរាយ​ផ្សេងៗ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

​ ស្វាយរៀងៈ នៅ​ថ្ងៃ​ពុធ ទី​២៧ ខែកក្កដា ឆ្នាំ​២០២២ នៅ​ទីស្នាក់ការ អនុសាខា​កាកបាទក្រហមកម្ពុជា​ក្រុង​បាវិត ព្រះគ្រូ​សុភ​ធម្ម​ញាណ ភួង សុ​ភ័​ណ្ឌ ព្រះគ្រូ​សូត្រ ស្តាំ វត្ត​បុ​ព្វា​រាម​(​ហៅ​វត្ត​ព្រៃ​យាយ​) ក្នុង​ក្រុង​បាវិត មាន​ព្រះទ័យ​ចូលរួម​ផ្ដល់ នូវ​បច្ច័យ ទេយ្យទាន ចំនួន ១៣ មុខ គិត​ជា​ថវិកា សរុប ៦.៤៨២.៥០០ រៀល ជូន​ដល់​អនុសាខា កាកបាទក្រហមកម្ពុជា ក្រុង​បាវិត ដើម្បី​ជួយ​ដល់​ពលរដ្ឋ ដែល​រងគ្រោះ​ដោយសារ​គ្រោះ ធម្មជាតិ គ្រោះមហន្តរាយ​ផ្សេងៗ ។​

​ក្នុងឱកាស​នោះ ព្រះគ្រូ ភួង សុ​ភ័​ណ្ឌ បាន​មាន​ថេរ​ដីកា​គាំទ្រ រាល់​សកម្មភាព​មនុស្ស​ធម៌​របស់ សាខា អនុសាខា ជាពិសេស កាកបាទក្រហមកម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ ប្រកបដោយ​ភាព ត្រឹមត្រូវ​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ក្នុង​ការខិតខំ​ប្រឹងប្រែង​ជួយសង្គ្រោះ ដល់​ប្រជាពលរដ្ឋ ដែល​រងគ្រោះ និង​ងាយ​រងគ្រោះ ដោយ​ប្រការ​ផ្សេងៗ ដោយ​មិន​ប្រកាន់​ពី​ជាតិ​សាសន៍ សាសនា វណ្ណៈ ពណ៌​សំបុរ ឬ​និន្នាការ​នយោបាយ​ឡើយ ទើប​ថ្ងៃនេះ ព្រះអង្គ មាន​ទេយ្យទាន បន្តិចបន្តួច ដែល​បានមកពី​សទ្ធា ជ្រះថ្លា​របស់​ប្រជា​ពុទ្ធបរិស័ទ យក​ប្រគល់ជូន​អនុសាខា​ក្រុង ដើម្បី​រួមចំណែក​ជួយ សម្រាល​នូវ​រាល់​ការលំបាក របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ងាយ​រងគ្រោះ ហើយ​ព្រះអង្គ សន្យាថា នឹងធ្វើ​សកម្មភាព មនុស្សធម៌​នេះ ជា​បន្តទៀត តាម​លទ្ធភាព​ដែល​ព្រះអង្គ​មាន​។

​នៅក្នុង​ពិធី​ទទួល​ទេយ្យទាន នាឱកាស​នោះ លោក លឹម សៀង​ហេង ប្រធានកិត្តិយស អនុសាខា​ក្រុង បាន​សំដែង​នូវ​អំណរគុណ យ៉ាង​ជ្រាលជ្រៅ ប្រគេន​ចំពោះ​ព្រះ​តេជគុណ គ្រប់​ព្រះអង្គ ឧបាសក ឧបាសិកា ដែលមាន​ព្រះទ័យ និង​ទឹកចិត្ត​ជ្រះថ្លា បាន​យក​បច្ច័យ និង​សម្ភារៈ​ទាំងអស់នេះ មក​ប្រគល់ជូន​ដល់​អនុសាខា​កាកបាទក្រហម​ក្រុង ដែល​ត្រូវការ ចាំបាច់ ក្នុងការ​ជួយសង្គ្រោះ ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ ដោយសារ​គ្រោះមហន្តរាយ ផ្សេងៗ​។

​លោក លឹម សៀង​ហេង បាន​សន្យាថា នឹង​នាំយក​អំណោយ​ទាំងអស់នេះ បែងចែក​ជូន​ដល់ ដៃ​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​គ្រប់ៗ​គ្នា ឲ្យ​បាន​ទាន់ពេលវេលា និង​ឲ្យ​បាន​សមស្រប ទៅនឹង​ព្រះទ័យ​របស់​ព្រះអង្គ ជា​ម្ចាស់​ទាន​៕/V​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.