ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥

មិនដឹង​មក​ពី​មូលហេតុ​អ្វី​បានជា​ក្រុមប្រឹក្សា​ឃុំ​ភ្នំ​ប្រាសាទ​អនុញ្ញាត​ឲ្យ​គ្រឿងចក្រ​ទៅ​ជីក​កាយ​ដី​ប្រជាពលរដ្ឋ​ធ្វើ​ប្រឡាយ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ គេ​មិន​យល់​ទាល់តែសោះ នូវ​ទង្វើ​របស់​អាជ្ញាធ​រ​ឃុំ​ភ្នំ​ប្រាសាទ ស្រុក​កំពង់ត្រាច ខេត្ត​កំពត ដែល​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​មួយ​មក​ជីក​កកាយ​ដី​ដែល​មាន​កម្មសិទ្ធិ​ដ៏​ស្រប​ច្បាប់​ទៅហើយ ដើម្បី​ធ្វើ​ប្រឡាយ​យក​ទឹក​ប្រើប្រាស់​ជា​សាធារណៈ លុះ​ម្ចាស់​ដី​មានប្រតិកម្ម បែរ​ជា​ក្រុមហ៊ុន​និង​អាជ្ញាធរ​ក្នុង​តំបន់​ធ្វើ​មិនដឹងមិនឮ ថែម​ទាំង​ជម្រុញ​ឲ្យ​ម្ចាស់​ដី​ទៅ​ប្តឹង​ទៀត​។​

​ម្ចាស់​ដី ឈ្មោះ ម៉េង យិន ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ រស់នៅ​ភូមិ​ចុង​សួង​ខាងកើត ឃុំ​ភ្នំ​ប្រាសាទ ស្រុក​កំពង់ត្រាច បានឲ្យដឹងថា ដីស្រែ​ដែល​គ្រឿងចក្រ​ជីក​ធ្វើ​ទំនប់​និង​ប្រឡាយ​នោះ ស្ថិត​នៅ​ចំណុច​ភូមិ​ដំណាក់​ក្រឡាញ់​ខាងកើត ឃុំ​ភ្នំ​ប្រាសាទ ស្រុក​កំពង់ត្រាច ខេត្ត​កំពត ដែល​មាន​ផ្ទៃដី​ជាង​២​ហិកតា ចែកជា​២​ប្លង់​(​ប្លង់​កម្ម​សិទ្ធ​ស្របច្បាប់​)​ប៉ុន្តែ​ខណៈ​នេះ​ត្រូវបាន​អាជ្ញាធរ​ឃុំ​ខាងលើ អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ជីក​កកាយ​ដី​និង​ធ្វើ​ទំនប់ សម្រាប់​បម្រើ​ផលប្រយោជន៍​សាធារណៈ ដោយ​ពុំ​បាន​ដោះស្រាយ​អ្វី​ជូន​រូបគាត់​ជា​ម្ចាស់​ដី​ដែល​កំពុង​បាត់បង់​អស់​ប្រមាណ​ជាង​២០០០​ម៉ែត្រក្រឡា​នោះទេ​។​ជាងនេះទៅទៀត​ការកាយ​ដី​ធ្វើ​ទំនប់​នេះ​មិន​ត្រឹមតែ​រំលោភ​យក​ដី​កម្មសិទ្ធិ​របស់​គាត់​ប៉ុណ្ណោះ​ទេ គឺ​មិន​បាន​ដាក់​ប្រព័ន្ធ​លូ​ត្រឹមត្រូវ  ដែល​ធ្វើឲ្យ​រូបគាត់​មិន​បាន​ប្រកបការងា​រក​សិកម្ម​បាន​ឡើយ លុះ​ពេល​រូបគាត់​សួរ​២​ឬ​៣​ម៉ាត់​បែរជា​ជម្រុញ​ឲ្យទៅ​ប្តឹង​ចុះ​។​

​មជ្ឈដ្ឋាន​ដឹង​រឿងរ៉ាវ​ខាងលើ​បាន​លើកឡើង​ដោយ​លើក​យក​ច្បាប់​អស្សាមិករ​ណ៍ ដែល​បាន​តម្កល់​ក្នុង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នោះ​ថា ការ​កេង​យក​ដី​ដែល​មាន​ប័ណ្ណ​សម្គាល់​រួចហើយ គឺ​អាចពាក់ព័ន្ធ​នឹង​ការរំលោភ​ដី​កម្ម​សិទ្ធ​យ៉ាងធ្ងន់ធ្ងរ ហើយ​ច្បាប់​ខាងលើ​ក៏​បាន​ចែង​យ៉ាង​ច្បាស់លាស់​សម្រាប់​ឲ្យ​ស្ថាប័ន​ជំនាញ យកទៅ​អនុវត្ត​ដ៏​មាន​ប្រសិទ្ធភាព ក្នុង​ការដោះស្រាយ​សំណង​ទៅលើ​បុគ្គល​ម្ចាស់​ដី​ដែល​មាន​កម្ម​សិទ្ធ​ស្របច្បាប់ និង​ដើម្បី​បម្រើ​ផលប្រយោជន៍​សាធារណៈ​ផង​ដែរ​។​

​ទាក់ទិន​នឹង​រឿងរ៉ាវ​នេះ លោក​ម៉េង យិន សំណូមពរ ដល់​អភិបាល​ស្រុក​កំពង់ត្រាច គឺ​លោក អ៊ុម ស៊ី​ណាត មេត្តា​ជួយ​គិតគូរ​ជួយ​ដោះស្រាយ​រឿងនេះ តាម​ការ​គួរ​ផង​ទៅ​ចុះ​។​

​គួររំឭកថា ដី​មាន​ប័ណ្ណ​កម្មសិទ្ធិ​ស្របច្បាប់​ខាងលើ ដែល​មាន​ទំហំ​ជាង​២​ហិកតា ស្ថិតក្នុង​ភូមិ​ដំណាក់​ក្រឡាញ់​ខាងកើត​នេះ ត្រូវបាន​អាជ្ញាធរ​ក្នុង​តំបន់ បញ្ជា​ឲ្យ​គ្រឿងច​ក្រជីក​ធ្វើ​ប្រឡាយ ដោយ​មិន​ដឹង​ដី​ខាងលើនេះ​មាន​ប្លង់​បែប​នេះ​ឡើយ ហើយ​ការអភិវឌ្ឍន៍​នេះ បន្ទាប់ពី​បាន​កោះប្រជុំ​ពី​តម្រូវការ​ចាំបាច់​នូវ​ការប្រើប្រាស់​ទឹក​សម្រាប់​បម្រើ​ការងា​រ​កសិកម្ម​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋា​ន​។​ប៉ុន្តែ​ក្រុមហ៊ុន​បែរជា​មក​ជីក​កកាយ​ចំ​ដី​ដែល​មាន​ប័ណ្ណ​កម្ម​សិទ្ធ​ទៅវិញ ។ ហើយ​ករណី​នេះ លោក​អ៊ុម សីុណាត អភិបាល​នៃ​គណៈ​អភិបាលស្រុក​កំពង់ត្រាច ក្រោយពី​បាន​ជ្រាប​ហើយ លោក​ក៏​សន្យាថា​នឹង​រក​ដំណោះស្រាយ​ជូន​ម្ចាស់​ដី​កម្មសិទ្ធិ ថែម​ទាំង​ទទួលស្គាល់ថា​ប្លង់​កម្មសិទ្ធិ​ដី​ខាងលើ​ពិតជា​ស្រប​ច្បាប់​ទៀត​ផង​។ ម្យ៉ាងទៀត​លោក​លើកឡើង​ថា ពេលនេះ​លោក​ជាប់រវល់​ច្រើន​ក្នុង​កិច្ចការ​ផ្សេងៗ ដូចជា​ការរៀបចំ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ និង​បន្ត​រហូត​រៀបចំ​ប្រកាស​សុពលភាព​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី​៤​ឲ្យ​រួចរាល់​ទើប​ដោះស្រាយ​ជូន តែ​ពេល​នេះ​លោក​ទំនេរ​ទៅ​ហើយ​គួរតែ​កុំ​បំភ្លេច​ការសន្យា ព្រោះ​ម្ចាស់​ដី​កំពុង​អន្ទះសារ​ចង់ដឹង​នូវ​លទ្ធផល​ជា​វិជ្ជមាន ចំណែក​ក្រុមហ៊ុន​គ្រឿងចក្រ​មួយ​នេះ ក៏​បោះ​ទីតាំង​នៅ​ជិតបង្កើយ​ក្នុង​មូលដ្ឋាន​នេះ​ដែរ បើ​ចង់​ដោះស្រាយ​វិញ​ងាយ​ជាង​បក​ចេក​ទៅទៀត ៕
​ណា​រិទ្ធ​

 

img20170715r1-(2) img20170715r1-(1)

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.