ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន

អភិបាលស្រុកវ័យក្មេង បង្កើនគំនិតដល់ កុមារតូចៗចំនួន៤០នាក់ ត្រូវបានទទួលការបង្រៀនឱ្យចេះហែលទឹក និងវិធីសាស្ត្រក្នុងការជួយសង្គ្រោះអ្នកដទៃក្នុងករណីមានការលង់ទឹក !

អភិបាលស្រុកវ័យក្មេង បង្កើនគំនិតដល់ កុមារតូចៗចំនួន៤០នាក់ ត្រូវបានទទួលការបង្រៀនឱ្យចេះហែលទឹក និងវិធីសាស្ត្រក្នុងការជួយសង្គ្រោះអ្នកដទៃក្នុងករណីមានការលង់ទឹក !

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

 

អភិបាលស្រុកវ័យក្មេង បង្កើនគំនិតដល់ កុមារតូចៗចំនួន៤០នាក់ ត្រូវបានទទួលការបង្រៀនឱ្យចេះហែលទឹក និងវិធីសាស្ត្រក្នុងការជួយសង្គ្រោះអ្នកដទៃក្នុងករណីមានការលង់ទឹក !

ចែករំលែក៖

ខេត្តសៀមរាប ៖ ថ្នាក់ដឹកនាំមូលដ្ឋាន មានធនធានមនុស្ស សមត្ថភាព ឆន្ទៈការទទួលខុសត្រូវ បម្រើប្រជាពលរដ្ឋ ចេញពីបេះដូង តែងយកចំណេះដឹង បទពិសោធន៍ ដើម្បីអភិវឌ្ឍន៍ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល ជានិច្ច។

សូមបញ្ជាក់ថា, លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាល ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ បានថ្លែងថា, កុមារតូចៗចំនួន៤០នាក់ មកពីភូមិខ្នារនៃឃុំខ្នារសណ្តាយ ត្រូវបានទទួលការបង្រៀនឱ្យចេះហែលទឹក និងវិធីសាស្ត្រក្នុងការជួយសង្គ្រោះអ្នកដទៃក្នុងករណីមានការលង់ទឹក។

លោកបន្តថា, ក្នុងគោលបំណងចូលរួមទប់ស្កាត់ការលង់ទឹកនៅក្នុងសហគមន៍ រដ្ឋបាលស្រុកបន្ទាយស្រីបានសហការជាមួយសាលាសឺវ៉ាយវ៉ល ស្វីម ក្លឹប ( Survival Swim Club) រៀបចំកម្មវិធីបង្រៀនជំនាញហែលទឹកបឋមដើម្បីសង្គ្រោះជីវិត និងការយល់ដឹងនូវវិធានសុវត្ថិភាពនៃការលង់ទឹក ជូនដល់កុមារតូចៗនៅក្នុងសហគមន៍ជនបទដោយអត់គិតថ្លៃ។

ជួសមុខឱ្យអាណាព្យាបាលក្មួយៗតូចទាំងនេះ និងក្នុងនាមរដ្ឋបាលស្រុក ខ្ញុំសូមថ្លែងអំណរគុណដល់សាលាសឺវ៉ាយវ៉ល ស្វីម ក្លឹប(Survival Swim Club) ដែលបានស្ម័គ្រចិត្រចំណាយពេលវេលា ដឹកនាំក្រុមការងារនិងគ្រូបង្វឹកចុះមកដល់តាមសហគមន៍ ដើម្បីរៀបចំកម្មវិធីដ៏មានអត្ថន័យនេះឡើង ហើយសង្ឃឹមថា កម្មវិធីបែបនេះនឹងបន្តកើតមានជាបន្តបន្ទាប់ទៀតនាពេលខាងមុខ។ ខ្ញុំក៏សូមថ្លែងអំណរគុណដល់ផ្ទះស្នាក់បងធំ ហូមស្ទេ ដែលបានផ្តល់ទីតាំង និងអាងហែលទឹក សម្រាប់ការបង្ហាត់បង្រៀននេះដោយឥតគិតថ្លៃផងដែរ ៕

                   

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.