ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន

អភិបាលខេត្តកំពត អំពាវនាវឱ្យពលរដ្ឋរស់នៅតាមព្រំដែនកម្ពុជា-វៀតណាម ចូលរួមដាំដើមត្នោត ដើម្បីបញ្ជាក់អត្តសញ្ញាណជាតិ

អភិបាលខេត្តកំពត អំពាវនាវឱ្យពលរដ្ឋរស់នៅតាមព្រំដែនកម្ពុជា-វៀតណាម ចូលរួមដាំដើមត្នោត ដើម្បីបញ្ជាក់អត្តសញ្ញាណជាតិ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពត)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ បានអំពាវនាវឲ្យអាជ្ញាធរ និងប្រជាពលរដ្ឋ រស់នៅតាមតំបន់ព្រំដែនកម្ពុជា-វៀតណាម ចូលរួមដាំដើមត្នោត ដើម្បីបញ្ជាក់អត្តសញ្ញាណជាតិ។

ការអំពាវនាវបែបនេះធ្វើឡើងក្នុងឱកាសចូលរួមក្នុងពិធីអបអរបុណ្យរុក្ខទិវា ៩កក្កដា ឆ្នាំ២០២២ ដែលប្រារព្ធធ្វើឡើង នៅក្នុងឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត។

លោកបណ្ឌិត ម៉ៅ ធនិន បានលើកឡើងថា ដើមត្នោត គឺជាកេរ្តិ៍ដំណែលរបស់ដូនតា និងជាអត្តសញ្ញាណជាតិខ្មែរ ដែលមានជាយូរលង់ណាស់មកហើយ ដូចនេះក្នុងនាមជាប្រជាពលរដ្ឋខ្មែរមួយរូប ពិសេសពលរដ្ឋរស់នៅតំបន់ព្រំដែនកម្ពុជា-វៀតណាម ត្រូវស្រឡាញ់ ថែរក្សាការពារ និងចូលរួមដាំដើមត្នោត យ៉ាងតិចណាស់ក្នុងមួយគ្រួសារឲ្យបាន ៣ទៅ ៤ដើមក្នុងមួយឆ្នាំ។ ដោយឡែក បុណ្យ «រុក្ខទិវា» មានអត្ថន័យនយោបាយ និងមានសារៈសំខាន់ ដ៏ជ្រាលជ្រៅបំផុតសម្រាប់បំផុសស្មារតី ឲ្យប្រជាពលរដ្ឋទាំងអស់ ចេះស្រឡាញ់ព្រៃឈើ និងដើមត្នោត។

ទន្ទឹមនេះ លោកអភិបាលខេត្ត ក៏បានក្រើនរំលឹក ដល់អាជ្ញាធរ ប្រជាពលរដ្ឋក្នុងប្រទេស ពិសេសពលរដ្ឋក្នុងខេត្តកំពត ដែលរស់នៅតាមតំបន់ព្រំដែនជាប់ជាមួយប្រទេសជាមិត្ត ឲ្យចេះថែរក្សាទុកកេរ្តិ៍ដំណែលនេះ ជាប្រវត្តិសាស្ត្រ សម្រាប់កូនចៅ ក្មេងជំនាន់ក្រោយៗទៀត។ ហើយសកម្មភាពនេះ ក៏ដើម្បីឆ្លើយតបទៅនឹងកម្មវិធីនយោបាយព្រៃឈើ ជាតិរបស់រាជរដ្ឋាភិបាល ដែលបានអនុវត្តកំណែទំរង់វិស័យព្រៃឈើ និងបានកំណត់យកបញ្ហា ព្រៃឈើជាអាទិភាព ដើម្បីស្តារនិងអភិវឌ្ឍន៍ប្រទេសជាតិឱ្យបានរីកចំរើន។

លោកអភិបាលខេត្តបានបន្តថា ការដាំកូនឈើ និងដាំកូនត្នោត នៅសងខាងផ្លូវខ្សែក្រវាត់ព្រំដែន កម្ពុជា-វៀតណាម ក្នុងឃុំព្រែកក្រឹសនាពេលនេះ បានបង្ហាញអំពីឆន្ទៈស្មារតីស្រឡាញ់ជាតិ ថែរក្សាការពារកេរ្តិ៍តដំណែលដូនតា ពិសេសដើម្បីរក្សាទុកជាប្រវត្តិសាស្ត្រ សម្រាប់ក្មេងជំនាន់ក្រោយៗទៀត។

ជាមួយគ្នានេះដែរ លោក ចាន់ រិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត បានលើកបញ្ជាក់ក្នុងរបាយការណ៍ថា ដោយទទួលបានការណែនាំពីលោកអភិបាលខេត្ត ខណ្ឌរដ្ឋបាលព្រៃឈើកំពត នៅឆមាសទី១ បានបណ្តុះកូនត្នោតបានចំនួន ១ម៉ឺន២ពាន់ដើម ហើយបានចែកចាយកូនឈើប្រណិតទៅឲ្យពលរដ្ឋ សាលារៀន វត្តអារាម និងមន្ទីរអង្គភាព ដាំបានចំនួន៥១១ដើម។

ដោយឡែកក្នុងពិធីបុណ្យរុក្ខទិវា ៩កក្កដា ឆ្នាំ២០២២នេះ បានដាំដើមត្នោតនៅសងខាងផ្លូវ ខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម ប្រវែង ១០គីឡូម៉ែត្រ ក្នុងគម្លាត ៤ម៉ែត្រ១ដើម ស្មើនឹងកូនត្នោត ៥,០០០កូន និងមានកូនឈើប្រភេទ ឈើទាលចំនួន១,០០០ដើម សម្រាប់ចែកចាយជូនអង្គភាពរដ្ឋសាលារៀន វត្តអារាម និងបងប្អូនប្រជាពលរដ្ឋផងដែរ។

សូមបញ្ជាក់ផងដែរថា ក្នុងពិធីបុណ្យរុក្ខទិវា នាពេលនេះ គឺមានការដាំដើមត្នោតនៅសងខាងផ្លូវខ្សែក្រវ៉ាត់ព្រំដែន កម្ពុជា-វៀតណាម ដែលមានប្រវែង១០គីឡូម៉ែត្រ ពីចំណុចតន់ហន់ ស្ថិតនៅភូមិព្រៃព្រូស, ភូមិព្រះទ្រហឹង, ភូមិកោះត្នោត និងភូមិកោះតាកូវ ក្នុងឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.