ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

រថយន្ត​១០០​គ្រឿង ជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ចិន​បាន​ផ្តល់​ជូន​សាលា​រាជធានី​ភ្នំពេញ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​១៣​កក្កដា​នេះ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ​៖ រថយន្តក្រុង​១០០​គ្រឿង ដែលជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ចិន ផ្តល់ជូន​សាលា​រាជធានី​ភ្នំពេញ​ជា​ផ្លូវកា​រហើយ​នៅ​រសៀល​ថ្ងៃ​ទី​១៣​កក្កដា នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្យ​ក្រោម​អធិបតីភាព​ឯកឧត្ត​ម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក TAN QINGSHENG ភារធារី​អម​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា  ព្រមទាំង​ប្រជាពលរដ្ឋ​មន្ត្រី​ជាច្រើន​នាក់​។​

​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែង​អំណ​គុណ​ចំពោះ​រដ្ឋាភិបាល​ចិន​បាន​រថយន្តក្រុង​ថ្មី​១០០​គ្រឿង​ក្នុង​មាន​រថយន្ត​ពេទ្យ​ចំនួន​២​គ្រឿង​មកឲ្យ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃនេះ ដើម្បី​ដាក់ឲ្យ​ដំណើរការ​នៅ ក្នុង​រាជធានី​ភ្នំពេញ​ជា​សារ​ធាណៈ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ប្រទេស​ចិន​តែងតែ​បាន​ផ្តល់​ជំនួយ​យ៉ាងច្រើន​សម្រាប់​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នានា​របស់​កម្ពុជា​នា​ពេល​កន្លងមក​។​

​ឯកឧត្តម បន្តថា សព្វថ្ងៃនេះ នៅ​រាជធានី​ភ្នំពេញ មាន​សេវា​រថយន្តក្រុង​សាធារណៈ​ចំនួន​៣​ខ្សែ​ដោយ​ខ្សែរ​ត់ទី​១ ចេញពី​ម្តុំ​ឬ​ស្សី​កែវ ត្រង់​គីឡូម៉ែត្រ​លេខ​៩ ឆ្ពោះទៅ​ដល់​វត្តក្តី​តាកុយ តាម​ផ្លូវជាតិ​លេខ​១ រីឯ​ខ្សែ​ទី​២ ចេញពី​ផ្សារ​រាត្រី ទៅ​ដល់​ក្រុង​តាខ្មៅ​ខេត្ត​កណ្តាល ចំណែក​ខ្សែ​ទី​៣ ចេញពី​ផ្សារ​រាត្រី​ឆ្ពោះ​ទៅ​រង្វង់​មូល​ចោមចៅ ហើយ​រថយន្ត​ក្រុង​ទាំង​៣​ខ្សែ​នេះ ប្រើប្រាស់​រថយន្ត​៥៧​គ្រឿង ជាមួយ​ចំណត​រង់ចាំ​១៦៨​កន្លែង​។​

​ឯកឧត្តម​បន្ថែមថា ជា​រៀងរាល់ថ្ងៃ​មាន​ប្រជាពលរដ្ឋ​ប្រើប្រាស់​សេវា​រថយន្ត​សាធារណៈ​របស់​ក្រុង​នេះ ប្រមាណ​៦៥០០​នាក់​ទៅ​៧០០០​នាក់​ក្នុង​មួយថ្ងៃៗ​។ ដូច្នេះ ការផ្តល់​ជំនួយ​រថយន្ត​ក្រុង​ថ្មី​១០០​គ្រឿង​របស់​ចិន​នេះ ពិតជា​ឆ្លើយតប​ទាន់ពេលវេលា​នូវ​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ក​កម្ពុជា​ក្នុង​រាជធានី​ភ្នំពេញ​។​

​រថយន្ត​ទាំង​នេះ ពិតជា​បាន​រួមចំណែក​ក្នុង​ការពង្រីក​បន្ថែម​នូវ​ខ្សែ​រថយន្តក្រុង​ដើម្បី​ដឹក​ជញ្ជូន​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត  ក្នុង​គោលបំណង​រួមចំណែក​កាត់បន្ថយ​ការកកស្ទះ​ចរាចរ គ្រោះថ្នាក់​ចរាចរ និង​ការបំពុល​បរិស្ថាន និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​។​

​លោក Tan Qing Sheng ភារៈធារី​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​បាន​បញ្ជាក់ថា រថយន្ត​ក្រុង​ដែល ជា​ជំនួយ​របស់​រដ្ឋាភិបាល​ជូន​ដល់​កម្ពុជា​នា​ពេល​នេះ គឺជា​ប្រភេទ​រថយន្ត​ថ្មី និង​មាន​លក្ខណៈ ទំនើប ដែល​អាច​ផ្តល់​សេវា​ជូន​ដល់​អ្នកធ្វើដំណើរ​ប្រកបដោយ​គុណភាព និង​កែលម្អ​បាន​ចំពោះ​បញ្ហា​កកស្ទះ​ចរាច​រណ៍​នៅក្នុង​រាជធានី​ភ្នំពេញ​។
​លោក​បញ្ជាក់ថា កា​សម្រេច​ផ្តល់ ជំនួយ​នេះ ទាំង​មិន​ត្រឹមតែ​បាន​ចូល​រួច​ចំណែក​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​រាជធានី​ភ្នំពេញ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​បាន​ឆ្លុះបញ្ចាំង​ពី​កិច្ច​សហប្រតិបត្តិ​ដល់​ល្អ​រវាង​ប្រទេស​ទាំង​២ ដែល​មា​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា​អ្នក​ស្អិតល្មួត​៕

 

img20170714a1-(2) img20170714a1-(1) img20170714a1-(4) img20170714a1-(3)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.