ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន

ពិធីចុះហត្ថលេខាលើឯក​សារកម្ចីស្តីពី”ការគាំ​ទ្រខ្សែច្រវាក់ផ្គត់ផ្គង់​ចំណីសត្វនៅ​កម្ពុជា”

ពិធីចុះហត្ថលេខាលើឯក​សារកម្ចីស្តីពី”ការគាំ​ទ្រខ្សែច្រវាក់ផ្គត់ផ្គង់​ចំណីសត្វនៅ​កម្ពុជា”

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ពិធីចុះហត្ថលេខាលើឯក​សារកម្ចីស្តីពី”ការគាំ​ទ្រខ្សែច្រវាក់ផ្គត់ផ្គង់​ចំណីសត្វនៅ​កម្ពុជា”

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ១៥:០០ ថ្ងៃអង្គារ ១៣រោច ខែអាសាឍ ឆ្នាំខាលចត្វាស័កព.ស.២៥៦៦ត្រូវនឹងថ្ងៃទី២៦ខែកក្កដាឆ្នាំ២០២២បានរៀបចំពិធីចុះហត្ថលេខាលើឯកសារកម្ចីស្តីពី”ការគាំទ្រខ្សែច្រវាក់ផ្គត់ផ្គង់ចំណីសត្វនៅកម្ពុជា”ដែលត្រូវចុះហត្ថលេខារវាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB)ជាមួយក្រុមហ៊ុនDeHeus។ឯកឧត្តមរដ្ឋមន្ត្រីវេងសាខុនបានអញ្ជើញជាសាក្សីក្នុងពិធីដ៏មានសារសំខាន់នេះព្រមជាមួយវត្តមានលោកជំទាវJyotsanaVarmaនាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងលោក Harry Schimmel, នាយកក្រុមហ៊ុន De Heus THM Company Limited ឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំក្រសួង លោក លោកស្រី ភ្ញៀវជាតិ-អន្តរជាតិ និងអ្នកសារព័ត៌មានមួយចំនួន។ជាបឋម ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់លើចំណាប់អារម្មណ៍របស់លោក Harry Schimmel និងលោកជំទាវ Jyotsana Varma ដោយបានសង្កត់ធ្ងន់ទៅលើកម្ចីឥណទាន ដែលវានឹងបំពេញតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍខ្សែច្រវាក់ផលិតកម្មចំណីសត្វ បង្កើនគុណភាពតម្លៃ ដែលនឹងជួយផ្តល់ជាប្រយោជន៍ដោយត្រង់ទៅដល់អ្នកដាំដុះ អ្នកចិញ្ចឹមសត្វ និងសហគមន៍ផលិត។ លោកបានបន្តថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជានិច្ចកាលបានគិតគូ យកចិត្តទុកដាក់ សហការ ឧបត្ថម្ភគាំទ្រ និងកៀរគរគ្រប់ភាគីពាក់ព័ន្ធមានតាមអភិក្រម ៖ រដ្ឋ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសហគមន៍ ដើម្បីសហការគ្នាបង្កើតបានជាចលករ និងបង្កើនសមត្ថភាពក្នុងការអភិវឌ្ឍខ្សែច្រវាក់ផលិតកម្មដាំដុះ កែច្នៃផលិតផលកសិកម្មដោយចាប់ពី A to Z (ការដាំដុះ ប្រមូលផល កែច្នៃ វេចខ្ចប់ ស្តុកទុក ដឹកជញ្ជូន ចែក ចាយ ឬនាំចេញ)។ ភាពប្រទាក់ក្រឡាគ្នាក្នុងខ្សែច្រវាក់ផលិតកម្មនេះធ្វើឲ្យក្រសួងនឹកគិតដល់តួអង្គសំខាន់ទាំងបីដែលចាំបាច់ខានមិនបានក្នុងការចូលរួមអភិវឌ្ឍវិស័យកសិកម្ម ហើយនេះគឺជាដើមចមដែលក្រសួងបានដាក់ចេញនូវអភិក្រម “រដ្ឋ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសហគមន៍”។ ក្រសួងបានដើរតួនាទីជាតួអង្គផ្ចុងផ្តើម ផ្គូផ្គង កៀគរ និងសម្របសម្រួលឲ្យគាគីទាំងបីសហការគ្នាក្នុងការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា កិច្ចសន្យាផ្គត់ផ្គង់វត្ថុធាតុដើម និងកិច្ចសន្យាផ្តល់ឥណទាន ឬកម្ចី ជាដើម។ល។
ព្រឹត្តិការណ៍ដ៏សំខាន់នៅថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយទៀតដែលបានប្រសូត្រចេញពីការខិតខំប្រឹងប្រែង ផ្តល់កិច្ចសហការគ្នាបានល្អរវាងភាគីពាក់ព័ន្ធឈានមកសម្រេចបាននូវកិច្ចព្រមព្រៀងកម្ចីឥណទានដើម្បីយកមកអភិវឌ្ឍខ្សែច្រវាក់ផលិតកម្មចំណីសត្វ ដែលក្រុមហ៊ុន De Heus បាននិងកំពុងដំណើរការយ៉ាងសកម្ម ឆ្លើយតបបានទាន់ពេលទៅនឹងកំណើនផលិតកម្មសត្វ (ជ្រូក ត្រី និងបក្សី) នាពេលបច្ចុប្បន្ន។ មិនតែប៉ុណ្ណោះ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថាការផ្តល់ហិរញ្ញប្បទាននាពេលនេះ ប្រាកដនឹងជួយធ្វើឲ្យខ្សែច្រវាក់ផលិតកម្មចំណីសត្វមានការវិវឌ្ឍន៍កាន់តែល្អប្រសើរធានាបានទាំងបរិមាណផលិត គុណភាពចំណី សុវត្ថិភាព និងស្តការប្រកួតប្រជែងសម្រាប់ទីផ្សារក្នុងស្រុកនិងការនាំចេញ។ ពិតណាស់កំណើនផលិតកម្មចំណីសត្វវានឹងជះឥទ្ធិពលជាវិជ្ជមានដល់កំលាំងប្រមូលទិញវត្ថុធាតុដើមក្នុងស្រុកមាន ៖ ពោត ចុងអង្ករ កន្ទក់ ដំឡូងមី កាកស្ក ម្សៅត្រី ម្សៅឆ្អឹងហ្មត់ កាកស្រាបៀ កាកដូង ថ្មហ្មត់ និងសណ្តែកសៀង។ល។ បើវត្ថុធាតុដើមមានទីផ្សារ ផលិតកម្មចំណីមាននិរន្តរភាព ការហូរចេញទៅក្រៅស្រុកនឹងត្រូវបានកាត់បន្ថយ ព្រមជាមួយនឹងការបង្កើនតម្លៃបន្ថែមផងដែរ។ ខ្សែច្រវាក់ផលិតកម្មចំណីសត្វ ក្នុងរោងចក្រដំណើរការប្រកបដោយនិរន្តរភាព បុគ្គលិក កម្មករមានការងារធ្វើ មានប្រាក់ចំណូល កម្រិតជីវភាពត្រូវបានលើកកម្ពស់ សមតាមក្តីប្រាថ្នារបស់រាជរដ្ឋាភិបាលក្នុងការជំរុញ ឬបង្កើនផលិតកម្មចិញ្ចឹមសត្វក្នុងស្រុក កាត់បន្ថយការនាំចូល បង្កើតការងារ និងបង្កើនប្រាក់ចំណូល។ កត្តាទាំងអស់នេះគឺបានបង្ហាញពីឆន្ទរបស់យើងដែលកំពុងនាំគ្នាដើរលើវិថីឆ្ពោះទៅសម្រេចឲ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នាឆ្នាំ២០៣០។
ជាថ្មីម្តងទៀត ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះធនាគារ ADB ដែលដៃគូអភិវឌ្ឍរបស់កម្ពុជា ហើយបាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការចូលរួមចំណែកយ៉ាងសកម្មក្នុងការស្តារសេដ្ឋកិច្ចក្រោយពេលវិបត្តិជំងឺឆ្លងកូវីដ-១៩ និងបានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន De Heus ដែលបានខិតខំចូលរួមចំណែកអភិវឌ្ឍផលិតកម្មចំណីសត្វ ចិញ្ចឹមសត្វ ចិញ្ចឹមត្រី ប្រើ ប្រាស់វត្ថុធាតុដើមក្នុងស្រុក បង្កើតការងារ និងកាត់បន្ថយថ្លៃដើមតាមរយ:ប្រើថាមពលពន្លឺព្រះ អាទិត្យ (ប្រព័ន្ធសូឡា)។ ឯកឧត្តមរដ្ឋមន្ត្រីបានជូនពរឲ្យក្រុមហ៊ុនទទួលបានជោគជ័យ និងលើកសំណើទៅ ADB ឲ្យផ្តល់កម្ចីដល់ក្រុមហ៊ុនផលិតចំណីសត្វបានកាន់តែច្រើនថែមទៀត។
សូមជម្រាបផងដែរថាក្រុមហ៊ុន De Heus THM គឺជាក្រុមហ៊ុនចម្រុះអន្តរជាតិពីប្រទេសហូឡង់ក្នុងផ្នែកឧស្សាហកម្មចំណីសត្វ ដែលបានចាប់ដៃគូសហការគ្នារវាងក្រុមហ៊ុន De-Heus Cambodia B.V. (De Heus) ជាមួយក្រុមហ៊ុន TMH (Cambodia) Co., Ltd ដើម្បីបង្កើតជាសម្ព័ន្ធអាជីវកម្មក្រុមហ៊ុនរួមទុនថ្មីមួយ។ ក្រុមហ៊ុនបានដាក់ទុនវិនិយោគចំនួន ១៥ លានដុល្លារ ដើម្បីពង្រីកការសាងសង់រោងចក្រលើផ្ទៃដីចំនួន ៧ហត នៅស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។ មានសមត្ថភាពផលិតចំណីសត្វគ្រប់ប្រភេទបានចំនួន ១៥ ពាន់តោន/ខែ ប្រើកម្មករ ៥២នាក់។ មានផែនការផលិតចំណីសត្វ ១៨០ពាន់តោន/ឆ្នាំ។ បច្ចេកទេសផលិតភាគច្រើនត្រូវបាននាំយកពីសហភាពអឺរ៉ុប ២០% នៃឋាមពលដែលប្រើប្រាស់ក្នុងរោងចក្រគឺបានពីឋាមពលពន្លឺព្រះអាទិត្យ។ អនាគតក្រុម ហ៊ុនគ្រោងនឹងបង្កើតរោងចក្រទៅខេត្តបាត់ដំបងដែលជាខេត្តមានសក្តានុពលវត្ថុធាតុដើមសំខាន់មួយនៅកម្ពុជា។ សូមបញ្ជាក់ថា នាបច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតចំណីចំនួន ២៣ អាចផលិតចំណីសត្វបានប្រមាណ ១,២៤លានតោន/ឆ្នាំ អាចផ្គត់ផ្គង់បានត្រឺមតែចំនួន ៥៥% នៃសេចក្តីត្រូវការក្នុងស្រុកសរុបចំនួន ២,២៧លានតោន/ឆ្នាំ៕សហការី

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.