
លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ដឹកនាំកិច្ចប្រជុំពាក់ព័ន្ធការងាររៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ និងអនាម័យ
(ភ្នំពេញ)៖ នៅថ្ងៃអង្គារ ១៣រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវ នឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ០៩,០០នាទី ព្រឹក លោក សុខ ពេញ វុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជេីញដឹកនាំកិច្ចប្រជុំពាក់ព័ន្ធការងាររៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យ បរិស្ថាន ក្នុងមូលដ្ឋានខណ្ឌដូនពេញ ដោយមាន៤របៀបវារៈដូចខាងក្រោម៖
១-ការងាររៀបចំសណ្តាប់ របៀបរៀបរយសាធារណៈ
២-ការងារអនាម័យ បរិស្ថាន
៣-ការទទួលខុសត្រូវរបស់ប្រធានគោលដៅនីមួយៗ
៤-បញ្ហាប្រឈមរបស់ប្រធានគោលដៅនីមួយៗ។








