ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ!

កម្ពុជានឹងពិនិត្យលើផលិតផលមីកញ្ចប់នាំចូលពីវៀតណាម ក្រោយអឺរ៉ុបរកឃើញផ្ទុកសារធាតុហាមឃាត់លើសកម្រិត (Video inside)

កម្ពុជានឹងពិនិត្យលើផលិតផលមីកញ្ចប់នាំចូលពីវៀតណាម ក្រោយអឺរ៉ុបរកឃើញផ្ទុកសារធាតុហាមឃាត់លើសកម្រិត (Video inside)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ជាវិធានការឆ្លើយតប ក្រោយសហភាពអឺរ៉ុប បានរកឃើញផលិតផលមីកញ្ចប់ ដែលនាំចូលពីប្រទេសវៀតណាមមួយចំនួន មានសារធាតុអេទីឡែនអុកស៊ីត (ethylene oxide) ដែលជាសារធាតុហាមឃាត់លើសកម្រិត ភាគីប្រទេសកម្ពុជានឹងធ្វើការពិនិត្យលើផលិតផលមីកញ្ចប់វៀតណាមប្រភេទនោះ។

បើតាមលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួត ប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ក្នុងករណីរកឃើញ មីកញ្ចប់ប្រភេទនោះ កំពុងចរាចរណ៍ទីផ្សារនៅក្នុងប្រទេសកម្ពុជា អគ្គនាយកដ្ឋាន ក.ប.ប នឹងចាត់វិធានប្រមូលយកទាំងអស់។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន  នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ លោក ផាន អូន បានឲ្យដឹងថា «ទាក់ទងនឹងសារធាតុអេទីឡែនអុកស៊ីត (ethylene oxide) ដែលជាសារធាតុហាមឃាត់លើសកម្រិត យើងក៏បានប្រជុំជជែកគ្នា កាលពីម្សិលមិញ ដើម្បីពិនិត្យមើលលើវិធានការចំនួន៣ ក្នុងការអនុវត្ដ ក្រោយខាងសហភាពអឺរ៉ុប បានរកឃើញនៅក្នុងមីកញ្ចប់ ដែលនាំចូលពីប្រទេសវៀតណាម»។

បន្ថែមពីនោះទៀត លោក ផាន អូន បានឲ្យដឹងថា តាមការស្រាវជ្រាវរបស់អគ្គនាយកដ្ឋាន ក.ប.ប បានបញ្ជាក់ថា ការនាំចូលមីកញ្ចប់ មានរយៈពេលយូរមកហើយ ដូច្នេះដើម្បីជាវិធានការបង្ការ អគ្គនាយកដ្ឋាន ក.ប.ប នឹងចាត់មន្ដ្រីចុះត្រួតពិនិត្យ ថាតើមីកញ្ចប់ប្រភេទនោះ មានការធ្វើចរាចរណ៍ នៅក្នុងប្រទេសកម្ពុជាដែរ ឬទេ។

អគ្គនាយកនៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួត ប្រជែង និងបង្ក្រាបការក្លែងបន្លំ បានគូសបញ្ជាក់ថា បើសិនជារកឃើញមីកញ្ចប់ប្រភេទនោះ កំពុងចរាចរណ៍ទីផ្សារ នៅក្នុងប្រទេសកម្ពុជា អគ្គនាយកដ្ឋាន ក.ប.ប នឹងចាត់វិធានប្រមូលយកទាំងអស់។

លោក ផាន អូន បានបន្ថែមថា អគ្គនាយកដ្ឋាន ក.ប.ប នឹងសហការជាមួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីដាក់ជាទំនិញមីកញ្ចប់ប្រភេទនោះ ជាទំនិញមានហានិភ័យ ដោយត្រូវមានការបញ្ជាក់វិញ្ញាបនបត្រ ដែលបញ្ជាក់ថា គ្មានសារធាតុអេទីឡែនអុកស៊ីត។

សូមបញ្ជាក់ថា ប្រទេសអាល្លឺម៉ង់ បានចេញការព្រមានចំពោះផលិតផលមីកញ្ចប់ ដែលនាំចូលពីប្រទេសវៀតណាមមួយចំនួន ដែលមានសារធាតុអេទីឡែនអុកស៊ីត (ethylene oxide) ដែលជាសារធាតុហាមឃាត់លើសកម្រិត។ នេះបើយោងតាមកាសែត VN Express របស់វៀតណាម។

កាសែត VN Express បានរាយការណ៍ថា អាជ្ញាធរអនាម័យ និងភូតគាមអនាម័យ និងស៊ើបអង្កេតវៀតណាម (SPS) ស្ថិតក្រោមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានឲ្យដឹងថា ខ្លួនបានទទួលការព្រមានពីសហភាពអឺរ៉ុប ទាក់ទងនឹងផលិតផលមីកញ្ចប់មួយចំនួន ដែលនាំចេញដោយក្រុមហ៊ុនវៀតណាម។

ប្រទេសអាឡឺម៉ង់ បានចេញការព្រមានអំពីផលិតផលមីកញ្ចប់ ដែលមានរសជាតិសាច់មាន់ ដែលផលិតដោយក្រុមហ៊ុន Asiafoods Corporation ដោយសារមានផ្ទុកកម្រិតអេទីឡែនអុកស៊ីតខ្ពស់ ជាងស្តង់ដារសហភាពអឺរ៉ុប៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.