ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

​អតីត​ប៉ូលិស​ក្រុងភ្នំពេញ និង​ជា​ជន​បង្ក​ការបាញ់បោះ​កណ្ដាល​ក្រុង​ត្រូវ​តុលាការ​ចេញ​ដីកា​បញ្ជា​ឲ្យចូល​បំភ្លឺ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ ៖ បន្ទាប់ពី​បង្ក​ការបាញ់បោះ​សេរី កណ្ដាល​ក្រុងភ្នំពេញ បង្ក​ការភ្ញាក់ផ្អើល​ពេញ​ប្រទេស​ហើយ​នោះ តុលាការក្រុង​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​១២ ខែកក្កដា​នេះ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​ជនបង្ក​ចូលខ្លួន​បំភ្លឺ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ។​

​លោក សៀង សុខ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បង្គាប់បញ្ជា​ឲ្យឈ្មោះ ទូច បូ​ភាព ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ទីលំនៅ​ផ្ទះ​លេខ​១០០E0 ផ្លូវ​២១៥ ក្រុមទី​៧២ ភូមិ​ទី​១១ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ចូល​បង្ហាញ​ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ឲ្យបាន​មុន​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៧​។​

​ការ​កោះ​ឲ្យ​ជន​រូប​នេះ ចូលខ្លួន​បំភ្លឺ គឺ​ដើម្បី​សាកសួរ​លើ​ករណី កាន់កាប់​អាវុធ​ខុសច្បាប់ ដោយ​គ្មាន​ការអនុញ្ញាត ពាក់ព័ន្ធ​ករណី​ផ្ទុះ​អាវុធ​ជា​ច្រើន​គ្រាប់ ដោយ​អ​នាធិ​បតេត​យ្យ​តាម​ផ្លូវ​សាធារណៈ​នៅ​ចំណុច​តាម​បណ្ដោយ​ផ្លូវ​លេខ​២៤២ ភូមិ​ទី​៤ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០១៧ វេលា​ម៉ោង​១០៖៣០​នាទី​យប់​។​
​បែបណា​ក្ដី ករណី​នេះ​ត្រូវ​គេ​មើលឃើញថា ធ្វើឡើង​បន្ទាប់​ពី​សមត្ថកិច្ច​កំណត់​បាន​មុខសញ្ញា​ល្មើស ហើយ​នៅ​រង់ចាំ​តែ​ដីកា​របស់​តុលាការ ដើម្បី​ចាត់ការ​តាម​ច្បាប់​តែ​ប៉ុណ្ណោះ​។​

​អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ បាន​ប្រាប់​អង្គភាព​សារព័ត៌មាន CAM POST នៅ​រសៀល​ថ្ងៃ​ទី​១១ ខែកក្កដា​នេះ​ថា “​កំពុង​តែ​ខិតខំ យើង​មាន​សាវតា​ជាតិ​គ្រប់គ្រាន់​ហើយ ប៉ុន្តែ​ការស្រាវជ្រាវ​រក​មនុស្ស​មិនទាន់​ឃើញ​។ ដើម្បី​ឲ្យ​ត្រឹមត្រូវ​តាម​នីតិវិធី​យើង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្ថាប័ន​តុលាការ​ហើយ ដើម្បី​ស្នើសុំ​ដីកា​បញ្ជា​ឲ្យចូល​ខ្លួន ព្រោះ​ពេល​ណា​ផុត​បទល្មើស​ជាក់ស្តែង យើង​មិន​អាច​ស្វែងរក​ចាប់ខ្លួន​ទេ បើសិន​គ្មាន​ដីកា​”​។​

​ប្រធានការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ លោក ប៊ុន ស​ត្យា បាន​ប្រាប់ CAM POST ដែរ​ថា ពេលនេះ​សមត្ថកិច្ច​កំពុង​តាម​ចាប់​ជន​បង្ក​ដោយ​ពីមុន​ជនសង្ស័យ​ធ្លាប់​ជា​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ ហើយ​ឥឡូវ​ឮថា ទៅ​ធ្វើ​ជា​មន្ត្រី​យោធា​។​

​លោក ប៊ុន ស​ត្យា បានបញ្ជាក់​ថា ជនសង្ស័យ​ជា​ម្ចាស់​រថយន្ដ​ដែល​បាញ់ប្រហារ​ជិត​១០​គ្រាប់ ឈ្មោះ ទូច បូ​ភាព មាន​ទីលំនៅ​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា​នោះ ពីមុន​ជា​អតីត​មន្ដ្រីនគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ផ្នែក​មជ្ឈឹម​២ បន្ទាប់​មក​ជននេះ​បាន​លាឈប់​ពី​ក្របខ័ណ្ឌ​នគរបាល​ជាតិ ទៅ​បម្រើ​ការងារ​ជា​មន្ដ្រី​យោធា​វិញ​ម្ដង ប៉ុន្ដែ​មិនដឹងថា បម្រើ​នៅ​អង្គភាព​ណាមួយ​។​

​គួររំឭកថា បុរស​ម្នាក់ បាន​បើករថយន្ត​មួយគ្រឿង​ម៉ាក Lexus RX330 តាម​បណ្ដោយ​ផ្លូវ​លេខ​២៤២ ហើយ​ដក​កាំភ្លើង​បាញ់​ជិត​១០​គ្រាប់ នៅក្រោយ​ក្រុមហ៊ុន ស៊ែ​ល​កាត ទល់មុខ​ទីស្នាក់ការ​សហភាព​សហ​ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (​សស​សក​) បង្ក​ការភ្ញាក់ផ្អើល​កាលពី​ម៉ោង​ជាង​១០​យប់ ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៧ ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​៕
​ដោយ ហុក វិបុល​
​

 

img20170713r1 (4) img20170713r1 (8) img20170713r1 (2) img20170713r1 (3)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.