ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ!

សម្ដេចក្រឡាហោម ស ខេង ព្រមានបណ្ដេញពីក្របខ័ណ្ឌចំពោះមន្ដ្រីនគរបាលណា ដែលមិនឆ្លងកាត់វគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈនគរបាល

សម្ដេចក្រឡាហោម ស ខេង ព្រមានបណ្ដេញពីក្របខ័ណ្ឌចំពោះមន្ដ្រីនគរបាលណា ដែលមិនឆ្លងកាត់វគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈនគរបាល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ បានព្រមានបណ្ដេញចេញពីក្របខ័ណ្ឌ ចំពោះមន្ដ្រីនគរបាលទាំងឡាយណា ដែលមានតួនាទីចាប់ពីអគ្គនាយកចុះ ដែលមិនឆ្លងកាត់វគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈនគរបាល។

សម្ដេចក្រឡាហោម ស ខេង ក្នុងឱកាសអញ្ជើញជាអធិបតីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត១ និងកម្រិត២ ជំនាន់ទី១ នៅបណ្ឌិត្យសភានគរបាលកម្ពុជា បានថ្លែងបែបនេះថា «គ្រប់មន្ត្រីនគរបាលដែលមានតួនាទីចាប់ពីអគ្គនាយកដ្ឋានចុះ គឺមិនទុកឲ្យនរណាម្នាក់មិនបានរៀនសូត្រវិជ្ជាជីវៈនគរបាលនោះទេ ហើយបើនរណាមិនព្រមមករៀននោះ សូមដើរចេញពីនគរបាល»។

សម្ដេចក្រឡាហោម ស ខេង បានអះអាងថា ការអនុវត្តនេះត្រូវធ្វើឲ្យបានម៉ត់ចត់ ដោយពុំមានការយោគយល់ ផ្អែកលើមនោសញ្ចេតនា គឺត្រូវតែអនុវត្តផ្អែកទៅលើគោលការណ៍ដែលបានរៀបចំ។ ក្នុងករណីដែលមន្ត្រីមានការមមាញឹកក្នុងការងារនៅក្នុងអង្គភាព អាចរៀនព្រឹក ធ្វើការល្ងាចបានតាមភាពជាក់ស្តែង ក្នុងអង្គភាពរបស់ខ្លួន ការធ្វើបែបនេះ គឺដើម្បីឲ្យមន្ត្រីគ្រប់រូបអាចទទួលបានចំណេះដឹង និងបំពេញការងារនៅតាមអង្គភាពបាន។

បើតាមការលើកឡើងរបស់ សម្តេចក្រឡាហោម ការងាររៀនសូត្រ វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈនគរបាលនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ ចំពោះការតែងតាំង និងការតម្លើងតួនាទី ឬការផ្ទេរក្របខណ្ឌផ្សេងៗ មកចូលក្របខណ្ឌនគរបាលជាតិនេះ ក្នុងករណីដែលមិនបានចូលរៀនវគ្គបណ្តុះបណ្តាលនេះ វាជាកំហុសរបស់យើង និងជាចំណុចដែលមិនត្រូវមើលរំលងនោះទេ។

សម្ដេចក្រឡាហោម ស ខេង ក៏បានផ្ដល់អនុសាសន៍ដល់បណ្ឌិត្យសភានគរបាលកម្ពុជា ឲ្យបន្តការងារបណ្តុះបណ្តាល កងកម្លាំងនគរបាលជាតិ ស្របតាមស្ដង់ដាគុណភាពដែលបានកំណត់ និងផ្ដាំផ្ញើដល់សិក្ខាកាមដែលទទួលជ័យលាភីទាំងអស់ ត្រូវយកចំណេះដឹង និងជំនាញវិជ្ជាជីវៈ ដែលទទួលបានពីវគ្គសិក្សានេះ ទៅអនុវត្តឲ្យមានប្រសិទ្ធភាពក្នុងការងារបម្រើអង្គភាព សង្គមជាតិ និងប្រជាពលរដ្ឋ។

នាយឧត្តមសេនីយ៍ សាស្ដ្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានលើកឡើងថា វគ្គសិក្សានេះ មានគោលបំណងពង្រឹងវិជ្ជាជីវៈនគរបាលជាតិ លើកកម្ពស់ការងារដឹកនាំ គ្រប់គ្រងនៅតាមអង្គភាព ដោយបណ្ឌិត្យសភានគរបាលជាតិ បានរៀបចំកម្មវិធីសិក្សាយ៉ាងល្អឆ្លើយបតទៅនឹងតម្រូវការនៃអង្គភាពសាម៉ី មួយវិញទៀត កម្មវិធីសិក្សានេះ នឹងបំពេញបន្ថែមទៅលើជំនាញនគរបាលជាមូលដ្ឋានទៅដល់នគរបាលទាំងអស់ដែលមិនធ្លាប់បានឆ្លងកាត់វគ្គសិក្សា៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.