ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

អភិបាលរងខេត្តស្វាយរៀងប្រាប់អាជ្ញាធរមូលដ្ឋានពាក់ពន្ធ័ ត្រូវពិនិត្យរាល់ការសាងសំណង់​ ការពុះដី​ឡូ​ ឬសាងសង់សំណង់ផ្សេងៗ​ត្រូវមានច្បាប់អនុញ្ញាតឲ្យបានត្រឹមត្រូវ

អភិបាលរងខេត្តស្វាយរៀងប្រាប់អាជ្ញាធរមូលដ្ឋានពាក់ពន្ធ័ ត្រូវពិនិត្យរាល់ការសាងសំណង់​ ការពុះដី​ឡូ​ ឬសាងសង់សំណង់ផ្សេងៗ​ត្រូវមានច្បាប់អនុញ្ញាតឲ្យបានត្រឹមត្រូវ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អភិបាលរងខេត្តស្វាយរៀងប្រាប់អាជ្ញាធរមូលដ្ឋានពាក់ពន្ធ័ ត្រូវពិនិត្យរាល់ការសាងសំណង់​ ការពុះដី​ឡូ​ ឬសាងសង់សំណង់ផ្សេងៗ​ត្រូវមានច្បាប់អនុញ្ញាតឲ្យបានត្រឹមត្រូវ

ស្វាយរៀង៖  លោក​ តូច​ ប៉ូលីវ៉ា​ អភិបាលរងខេត្តស្វាយរៀងបានថ្លែងណែនាំ អាជ្ញាធរមូលដ្ឋានក្រុង-ស្រុក​ ត្រូវពិនិត្យរាល់ការសាងសំណង់​ ការពុះដី​ឡូ​ ឬសាងសង់សំណង់ផ្សេងៗ​ ទៀតត្រូវមានច្បាប់អនុញ្ញាតអោយបានត្រឹមត្រូវ។

ការថ្លែងបែបនេះរបស់លោកតូច ប៉ូលីវ៉ាបានធ្វើឡើងខណៈ ដែលលោកតំណាង​ លោក​ ម៉ែន​ វិបុល​ អភិបាលខេត្ត​ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា​ និងទិសដៅការងារខែសីហា​ ឆ្នាំ២០២២​ របស់​រដ្ឋបាលខេត្តនាព្រឹកថ្ងៃទី២៦ខែកក្កដាឆ្នាំ២០២២។ 

កិច្ចប្រជុំនេះមានការចូលរួមពីដែលមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។

លោកតូច​ ប៉ូលីវ៉ា​ អភិបាលរងខេត្ត​ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះលោក លោកស្រីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ​ ដែលបានសហការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនបានល្អទាំងការផ្តល់សេវាសាធារណៈ និងការថែរក្សាសន្ដិសុខ សុវត្ថិភាពសង្គមជូនដល់ប្រជាពលរដ្ឋ។​

ជាមួយគ្នានេះលោកបានផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធនូវចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម ៖

*១.បន្តយកចិត្តទុកដាក់លើបញ្ហាភូមិឃុំមានសុវត្ថិភាព ជាពិសេសទប់ស្កាត់បញ្ហាគ្រឿងញៀន ក្មេងទំនើង និងអំពើចោរកម្មផ្សេងៗជាដើម។​

*២.មន្ទីរ-អង្គភាព កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរក្រុង/ស្រុក ត្រូវសហការពង្រឹងការគ្រប់គ្រង និងការប្រមូលពន្ធដារ ពន្ធគយ និងពន្ធផ្សេងៗឲ្យបានត្រឹមត្រូវ និងគ្រប់តាមផែនការ ។

*៣.រដ្ឋបាលក្រុង ស្រុក​ ត្រូវណែនាំដល់ប្រជាពលរដ្ឋទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩​ ដូសជម្រុញដូសទី៣​ ដូសទី៤​ ឬដូសទី៥​ ឲ្យបានគ្រប់ៗគ្នា។ 

*៤.​ អាជ្ញាធរមូលដ្ឋានរដ្ឋបាលក្រុង-ស្រុក​ពាក់ព័ន្ធទាំងអស់ត្រូវចាត់វិធានការបង្ក្រាបឲ្យបានម៉ឺងម៉ាត់រាល់ល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទក្នុងមូលដ្ឋានរបស់ខ្លួន៕ ដោយលោក នុត សុប៊ុន

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.