ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ អប់រំចិត្តសាស្រ្ត និងសភាពការណ៍ថ្មីៗដល់នាយ-ពលទាហានចំណុះកងពល

មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ អប់រំចិត្តសាស្រ្ត និងសភាពការណ៍ថ្មីៗដល់នាយ-ពលទាហានចំណុះកងពល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ បានអប់រំចិត្តសាស្រ្ត និងផ្សព្វផ្សាយថ្មីៗដល់នាយទាហាន នាយទាហានរង និងពលទាហានចំណុះទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១។

លោកឧត្តមសេនីយ៍ សង្កត់ធ្ងន់ថា ក្នុងតួនាទីភារកិច្ចជាកងទ័ព បន្តអនុវត្តន៍នូវវិន័យសណ្តាប់ធ្នាប់ ឲ្យបានជាប្រចាំ ទាំងនៅក្នុងអង្គភាព និងនៅខាងក្រៅអង្គភាព រក្សាបាននូវគុណតម្លៃ ឯកសណ្ឋាន ជាកងយោធពលខេមរភូមិន្ទ ត្រូវហ្វឹកហាត់ជាប្រចាំ ទាំងស្មារតី ជំនាញ យុទ្ធវិធី ដើម្បីធានាបានូវ ភារកិច្ចការពារជាតិ មាតុភូមិ និងប្រជាជន។

ក្រៅពីនោះគ្រប់បណ្តាអង្គភាពទាំងអស់ត្រូវត្រៀមខ្លួនជានិច្ច សម្រាប់បេសកកម្មជួយសង្គ្រោះ ប្រជាពលរដ្ឋដែលរងគ្រោះជាយថាហេតុ ដោយគ្រោះមហន្តរាយធម្មជាតិផ្សេងៗក្នុងភូមិសាស្រ្តដែលអង្កភាពឈរជើង ជាពិសេសត្រូវត្រៀមសម្ភារជួយសង្គ្រោះទឹកជំនន់ ដោយសារអាកាសធាតុ ភ្លៀងបន្តធ្លាក់ច្រើន បន្តតាមដានស្ថានភាពនៅគ្រប់ភូមិសាស្រ្ត រួមទាំងខ្យលកន្រ្តាក់ផងដែរ ក្នុងករណីមានគ្រោះមហន្តរាយកើតឡើងត្រូវចេញប្រតិបត្តិការភ្លាមៗ មិនថាយប់ឬថ្ងៃនោះទេ អនុវត្តន៍តាមប្រសាសន៍របស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក (កងទ័ពកើតចេញពីប្រជាជន ការពារប្រជាជន ដើម្បីប្រជាជន)។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ សឹង្ហ ទុំ បានក្រើនរំលឹកដល់យោធិនទាំងអស់បន្តយកចិត្តទុកដាក់ និងអនាម័យជាប្រចាំការពារការឆ្លងរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ និងជំងឺអុតស្វា ពិសេសបន្តអនុវត្តន៍វិធានការ ៣ការពារ និង៣កុំ ឲ្យបានជាប់ជាប្រចាំ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.