ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី...

អគ្គនាយកដ្ឋានគយ រំលឹកដល់ម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធត្រូវមកចុះបញ្ជីឱ្យបានគ្រប់គ្នា មុនឱសានវាទថ្ងៃ៣១ ខែកក្កដា ខណៈរថយន្តចង្កូតស្តាំជិត៥ពាន់គ្រឿងបានមកចុះបញ្ជី និងបង់ពន្ធ

អគ្គនាយកដ្ឋានគយ រំលឹកដល់ម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធត្រូវមកចុះបញ្ជីឱ្យបានគ្រប់គ្នា មុនឱសានវាទថ្ងៃ៣១ ខែកក្កដា ខណៈរថយន្តចង្កូតស្តាំជិត៥ពាន់គ្រឿងបានមកចុះបញ្ជី និងបង់ពន្ធ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) បានរំលឹកពីឱសានវាទដល់ម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលនៅសេសសល់ ឱ្យមកចុះបញ្ជីរថយន្តរបស់ខ្លួនឱ្យបានរួសរាន់ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២។ នេះបើតាមសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន   ទទួលបាននាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ។

សេចក្ដីជូនដំណឹងបានឱ្យដឹងថា បន្ទាប់ពីការសម្រេចរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្ដីពីការអនុញ្ញាតឱ្យប្រមូលពន្ធ និងអាករលើរថយន្តចង្កូតស្ដាំគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលនៅសេសសល់ដោយពុំតម្រូវឱ្យកែចង្កូត ម្ចាស់រថយន្តចង្កូតស្តាំគ្រប់ប្រភេទបានយករថយន្តគ្មានពន្ធរបស់ខ្លួន មកចុះបញ្ជីជាបន្តបន្ទាប់។

គិតចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ រថយន្តចង្កូតស្តាំចំនួន៤,៨៥៤គ្រឿងត្រូវបានយកមកចុះបញ្ជី ដែលក្នុងនោះមានរថយន្តមួយចំនួនបានបំពេញកាតព្វកិច្ចពន្ធនិងអាកររួចហើយ។

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាក៏បានអំពាវនាវជាលើកចុងក្រោយដល់អ្នកកាន់កាប់រថយន្តចង្កូតស្ដាំគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលនៅសេសសល់ ឱ្យរួសរាន់មកចុះបញ្ជីនៅអង្គភាពគយនិងរដ្ឋាករដែលនៅជិតបំផុត យ៉ាងយូរត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីទទួលបានឱកាសក្នុងការបង់ពន្ធនិងអាករដោយមិនតម្រូវឱ្យកែចង្កូត និងពុំរងពិន័យ រហូតដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២។

ដោយឱសានវាទកាន់តែជិតមកដល់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានរំលឹកដល់ម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលនៅសេសសល់ជ្រាបថា ការអនុញ្ញាតឱ្យចុះបញ្ជីនេះនឹងត្រូវបញ្ចប់ត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ។

ចំពោះរថយន្តដែលចុះបញ្ជីរួច នឹងត្រូវបានទុកពេលវេលាឱ្យម្ចាស់មកបង់ពន្ធនិងអាកររហូតដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២។ ដោយឡែក រថយន្តដែលមិនបានចុះបញ្ជីក្នុងកាលបរិច្ឆេទកំណត់នេះ នឹងចាត់ទុកជារថយន្តគ្មានស្រាប់ក្នុងប្រទេស (ទើបរត់ពន្ធចូលមកថ្មី) ដែលជាមុខសញ្ញានៃការបង្ក្រាប និងរឹបអូសតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។

បើតាមអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ម្ចាស់រថយន្ដគ្មានពន្ធមានស្រាប់ក្នុងប្រទេសទាំងអស់រួសរាន់មកចុះបញ្ជី និងបំពេញកាតព្វកិច្ចពន្ធនិងអាករឱ្យបានទាន់ពេលវេលាកំណត់ដូចបានរំលឹកជូនខាងលើជាកំហិត៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.