ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន

បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការខេត្តបន្ទាយមានជ័យ ករណីប្រើប្រាស់ និងចែកចាយគ្រឿងញៀន

បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការខេត្តបន្ទាយមានជ័យ ករណីប្រើប្រាស់ និងចែកចាយគ្រឿងញៀន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បន្ទាយមានជ័យ)៖ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ បានបញ្ជូនជនសង្ស័យចំនួន៤នាក់ ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ បន្ទាប់ពីបង្ក្រាបបានក្នុងបទល្មើសប្រើប្រាស់ និងចែកចាយគ្រឿងញៀន។

ប្រតិបត្តិការបង្ក្រាបក្រុមចែកចាយគ្រឿងនេះដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចមុខវត្តកងវ៉ា ស្ថិតក្នុងភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានឱ្យដឹងថា «ការចុះបង្ក្រាបបានសង្ស័យលួចលក់ និងប្រើប្រាស់គ្រឿងញៀននេះ ក្រោយពី ទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានយុវជនមួយក្រុម កំពុងលួចលក់ និងជក់គ្រឿងញៀន នៅចំណុចខាងលើក្នុងនោះ លោកបានអនុវត្តតាមបទបញ្ជាពីឧត្តមសេនីយ៍ ត្រី បោនប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទើបបង្ក្រាបបានជនសង្ស័យទាំង៤នាក់ ខាងលើនេះតែម្តង»។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបញ្ជាក់ថា វត្ថុតាងដកហូតបានរួមមាន៖ គ្រឿងញៀនប្រភេទទឹកកកចំនួន៤កូនថង់កិប និងសម្ភារមួយចំនួន ពីឈ្មោះ ឈុន ប៊ុនឈុំ ភេទប្រុស អាយុ២៤ឆ្នាំ ជាអ្នកលក់ថ្នាំញៀន ក្រោយពីកម្លាំងអាវុធហត្ថសួរចម្លើយពីឈ្មោះ ឈុន ប៊ុនឈុំ រួចមកកម្លាំងអាវុធហត្ថបានបន្តឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់បន្តទៀត និងដកហូតវត្ថុតាងរួមមានថ្នាំញៀន ២កូនថង់កិប និង១ថង់ធំ សរុបគ្រឿងញៀម៉្សៅក្រាមពណ៌សចំនួន១កូនថង់ធំ និង៦កូនថង់កិប ស្មើនឹងទម្ងន់ ៣៦,១៣ក្រាម ម៉ូតូចំនួន២គ្រឿង កាំបិតកែឆ្នៃ១ដើម និងសម្ភារមួយចំនួនធំ។
សម្រាប់ជនសង្ស័យចំនួន៣នាក់ ដែលកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនបានជាបន្តបន្ទាប់រួមមានឈ្មោះ ឈឿន បញ្ញារិទ្ធ ប្រុសអាយុ១៨ឆ្នាំ អ្នកប្រើប្រាស់, ទី២៖ ឈ្មោះ ឈៀន ពិសិដ្ឋ ប្រុសអាយុ១៧ឆ្នាំ អ្នកប្រើប្រាស់ និងទី៣៖ ឈ្មោះ ភ័ណ ចាន់ណារ៉ា ប្រុសអាយុ២៤ឆ្នាំ អ្នកប្រើប្រាស់ និងជួញដូរគ្រឿងញៀន៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.