ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី...

លោកស្រី ឱ វណ្ណឌីន៖ បុរសជនជាតិនីហ្សេរីយ៉ាកើតជំងឺអុតស្វា មានសុខភាពល្អធម្មតា កំពុងព្យាបាលយ៉ាងយកចិត្តទុកដាក់ ខណៈអ្នកពាក់ព័ន្ធ៥នាក់ ក៏មិនមានអ្វីប្រែប្រួល (Video inside)

លោកស្រី ឱ វណ្ណឌីន៖ បុរសជនជាតិនីហ្សេរីយ៉ាកើតជំងឺអុតស្វា មានសុខភាពល្អធម្មតា កំពុងព្យាបាលយ៉ាងយកចិត្តទុកដាក់ ខណៈអ្នកពាក់ព័ន្ធ៥នាក់ ក៏មិនមានអ្វីប្រែប្រួល (Video inside)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញមកបញ្ជាក់អំពីស្ថានភាពសុខភាព របស់បុរសជនជាតិនីហ្សេរីយ៉ា ដែលកើតជំងឺអុតស្វា និងអ្នកដែលមានការពាក់ព័ន្ធចំនួន៥នាក់ផ្សេងទៀត។

លោកស្រី ឱ វណ្ណឌីន តាមរយៈសារសំឡេងដែលបណ្ដាញព័ត៌មាន  ទទួលបានបញ្ជាក់ថា អ្នកជំងឺអុតស្វានោះ គឺមានសុខភាពល្អធម្មតា និងកំពុងទទួលបាននូវការពិនិត្យព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យមិត្ដភាពខ្មែរសូវៀត។

ដោយឡែក សម្រាប់អ្នកដែលមានការពាក់ព័ន្ធចំនួន៥នាក់នោះ ត្រូវបានដាក់ឲ្យសម្រាកដាច់ដោយឡែក នៅតាមផ្ទះរៀងៗខ្លួន ហើយពួកគាត់ក៏មានបញ្ហាសុខភាពណាមួយកើតឡើង ឬក៏រោគសញ្ញាជំងឺអុតស្វានោះដែរ។ ជារួមទាំងអ្នកជំងឺ និងអ្នកពាក់ព័ន្ធ គឺពួកគាត់មានសុខភាពល្អធម្មតា មិនមានអ្វីប្រែប្រួល ឬឈានទៅរកសភាពធ្ងន់ធ្ងរនោះដែរ។

ចំពោះវិធានការបន្ដ ក្រោយបុរសជនជាតិនីហ្សេរីយ៉ា ជាសះស្បើយអំពីជំងឺអុតស្វា លោកស្រី ឱ វណ្ណឌីន មិនទាន់អាចបញ្ជាក់ឲ្យដឹងនៅឡើយទេ ពោលអាស្រ័យចំណាត់ការរបស់រាជរដ្ឋាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច។

បន្ថែមពីនេះ លោកស្រី ឱ វណ្ណឌីន ក៏បានពន្យល់ជាថ្មីម្ដងទៀត អំពីស្ថានភាពនៃការចម្លងជំងឺអុតស្វាផងដែរ ដោយលោកស្រីបញ្ជាក់ថា ជំងឺអុតស្វា មិនឆ្លងដូចជំងឺកូវីដ១៩នោះទេ ពោលទាល់តែបុគ្គលនោះបានប៉ះពាល់ផ្ទាល់ជាមួយសិរីរាង្គកាយអ្នកជំងឺ ឬប៉ះពាល់នៅមុខរបួសលើដងផ្លូវរបស់អ្នកជំងឺ ឬវត្ថុរាវរបស់អ្នកជំងឺ ឬប៉ះពាល់នូវរបស់ប្រើប្រាស់របស់អ្នកជំងឺអុតស្វា៕

សូមស្ដាប់ការលើកឡើងរបស់លោកស្រី ឱ វណ្ណឌីន៖

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.