ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី...

លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ដឹកនាំ​ប្រតិភូ​ស្នងការដ្ឋាន ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧត្តមសេនីយ៍ត្រី រឿន ណា​រ៉ា

លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ដឹកនាំ​ប្រតិភូ​ស្នងការដ្ឋាន ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧត្តមសេនីយ៍ត្រី រឿន ណា​រ៉ា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ដឹកនាំ​ប្រតិភូ​ស្នងការដ្ឋាន ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧត្តមសេនីយ៍ត្រី រឿន ណា​រ៉ា​

លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ដឹកនាំ​ប្រតិភូ​ស្នងការដ្ឋាន ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧត្តមសេនីយ៍ត្រី រឿន ណា​រ៉ា​

ខេត្ត​កណ្តាល​៖ នៅ​ថ្ងៃ​ចន្ទ ១២​រោច ខែ​អាសាឍ ឆ្នាំខាល​ចត្វា​សក័ ពស​២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​២៥​ខែកក្កដា ឆ្នាំ​២០២២ លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល បាន​ដឹកនាំ​ប្រតិភូ​ស្នងការដ្ឋាន ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព និង​បច្ច័យ​របស់​ស្នងការដ្ឋាន​ចំនួន​១៧,៩១០,០០០​រៀល និង​នាំយក​បច្ច័យ​ដ៏​ថ្លៃថ្លា​របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចំនួន​៥,០០០,០០០​រៀល ជូន​ដល់​គ្រួសារ​សព លោក​ឧត្តមសេនីយ៍ត្រី រឿន ណា​រ៉ា អត្តលេខ​០២០១០ ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល ដែល​បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​សៅរ៍ ១០​កើត ខែ​អាសាឍ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២២ វេលា​ម៉ោង​១៨:៤៧​នាទី ដោយ​ជំងឺ​គាំងបេះដូង​។​

​មរណភាព​របស់​លោក​ឧត្តមសេនីយ៍ត្រី រឿន ណា​រ៉ា គឹជា​ការបាត់បង់​នូវ​ស្វាមី និង​ឪពុក ជាទី​គោរព​ស្រឡាញ់ ដែល​ប្រកបដោយ​ព្រហ្ម​វិហារធម៌ ក៏ដូចជា​បាត់បង់​នូវ​វីរជន​មួយរូប ដែល​បាន​ធ្លាប់​លះបង់​កម្លាំងកាយ​ចិត្ត និង​ពេលវេលា​បំព​ញ​ភារកិច្ច​លើ​ការងារ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ដែល​ជា​មូលដ្ឋាន​ដ៏​ចម្បង​ក្នុង​ការអភិវឌ្ឍន៍​សង្គម​ជាតិ​។​

​ម្យ៉ាងវិញទៀត មរណភាព​របស់ លោក​ឧត្តមសេនីយ៍ត្រី រឿន ណា​រ៉ា ក៏​ជា​ការបាត់បង់​នូវ​ពុទ្ធសាសនិក​ដ៏​គំរូ​ដែល​តែងតែ​ជួយ​គាំទ្រ​ដល់​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា ទាំង​ផ្នែក​ពុទ្ធចក្រ និង​អាណាចក្រ សម្រាប់​ទុកជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ទូទៅ និង​សង្គមជាតិ​។​

​ក្នុង​ពេលវេលា​ដ៏​សែន​ក្រៀមក្រំ​រំជួលចិត្ត​នេះ យើងខ្ញុំ​ទាំងអស់គ្នា សូម​ចូលរួម​សម្តែង​នូវ​ស​មានទុក្ខ​ដោយ​ក្តីសោកស្តាយ​អាឡោះអាល័យ និង​សូម​បួងសួង​ឧទ្ទិស​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ​ជួយ​ដល់​ដួង​វិញ្ញាណក្ខន្ធ​របស់ លោក​ឧត្តមសេនីយ៍ត្រី រឿន ណា​រ៉ា សូម​ឆាប់​បាន​យោនយកកំណើត​ចាប់បដិសន្ធិ​ក្នុង​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

            

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.