លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលក្រោមឱវាទ ចូលរួមប្រជុំបើកកិច្ចសវនកម្មផ្ទៃក្នុង និងស្តាប់ការណែនាំ របស់ក្រុមការងារសវនករ
បន្ទាយមានជ័យ: នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំ លោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការរង នាយការិល័យជំនាញ៣១ លោកអធិការក្រុង-ស្រុកទាំង៩ លោកមេបញ្ជាការវរនគរបាលការពារព្រំដែនគោកទាំង៤ អញ្ជើញចូលរួមប្រជុំបើកកិច្ចសវនកម្មផ្ទៃក្នុង និងស្តាប់ការណែនាំ របស់ក្រុមការងារសវនករដែលបានចុះមកធ្វើសវនកម្ម នៅក្នុងស្នងការដ្ឋានដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ សារ៉េត អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ នៅសាលប្រជុំ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ៕




