ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី...

អភិបាលរងខេត្តស្វាយរៀងដឹកនាំកិច្ចប្រជុំក្រុមការងារគាំទ្រគម្រោងលើកកម្ពស់វិស័យសេវាសង្គម 

អភិបាលរងខេត្តស្វាយរៀងដឹកនាំកិច្ចប្រជុំក្រុមការងារគាំទ្រគម្រោងលើកកម្ពស់វិស័យសេវាសង្គម 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អភិបាលរងខេត្តស្វាយរៀងដឹកនាំកិច្ចប្រជុំក្រុមការងារគាំទ្រគម្រោងលើកកម្ពស់វិស័យសេវាសង្គម 

(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ នៅសាលប្រជុំអាគា ឃ សាលាខេត្ត បានរៀបចំកិច្ចប្រជុំក្រុមការងារគាំទ្រគម្រោងលើកកម្ពស់វិស័យសេវាសង្គម នៃរដ្ឋបាលខេត្ត ស្ថិតក្រោមអធិបតីភាព ឯកឧត្តម រស់ ផារិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត។  

 កិច្ចប្រជុំនេះមានការចូលរួមពីលោកនាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត លោកអនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត លោក លោកស្រីអភិបាលរងក្រុង ស្រុក ទាំង៨ ព្រមទាំងក្រុមការងារគាំទ្រគម្រោងលើកកម្ពស់វិស័យសេវាសង្គម នៃរដ្ឋបាលខេត្តសរុបចំនួន ១៧  នាក់។ 

ឯកឧត្តមរស់ ផារិទ្ធបានថ្លែងថាកិច្ចប្រជុំនេះ មានគោលបំណងពិនិត្យវឌ្ឍនភាពផែនការសកម្មភាពនៃការអនុវត្តគម្រោងលើកកម្ពស់វិស័យសេវាសង្គម នៃរដ្ឋបាលខេត្ត។ពង្រឹង និងជំរុញអនុវត្តផែនការសកម្មភាពគម្រោងលើកកម្ពស់វិស័យសេវាសង្គមក្នុងខេត្តស្វាយរៀងនេះ ឳ្យមានប្រសិទ្ធភាព និងត្រឹមត្រូវតាមនីតិវិធីលិខិតបទដ្ឋានគតិយុត្តិនានា។ជំរុញត្រៀមលក្ខណៈ ដើម្បីរៀបចំផែនការសកម្មភាពគម្រោងលើកកម្ពស់វិស័យសេវាសង្គមសម្រាប់ឆ្នាំ២០២៣ ក្នុងនោះត្រូវរៀបចំ ទី១ៈ លទ្ធផលនៃអនុវត្តគម្រោងសេវាសង្គមឆ្នាំ២០២១ ទី២ៈ វឌ្ឍនភាពនៃការអនុវត្តគម្រោងសេវាសង្គមឆ្នាំ២០២២ និងទី៣ៈ ផែនការនៃការអនុវត្តគម្រោងសេវាសង្គមឆ្នាំ២០២៣៕ដោយលោកនុត សាប៑ុន

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.