ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ

ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ឃុំ-សង្កាត់ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ-សង្កាត់ទូ ទាំងខេត្តប៉ៃលិន

ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ឃុំ-សង្កាត់ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ-សង្កាត់ទូ ទាំងខេត្តប៉ៃលិន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ឃុំ-សង្កាត់ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ-សង្កាត់ទូ ទាំងខេត្តប៉ៃលិន

ខេត្តប៉ៃលិន ៖ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ រដ្ឋបាលខេត្តប៉ៃលិន បានរៀបចំពិធីជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ឃុំ-សង្កាត់ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ-សង្កាត់ ទូ ទាំងខេត្តប៉ៃលិន ដែលពិធីនេះ បានធ្វើឡើងនៅក្នុងសាលប្រជុំសាលាខេត្តប៉ៃលិន ក្រោមអធិបតីភាពឯកឧត្តម ប៉ុល លឹម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ដោយមានការចូលរួមពីសំណាក់ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណ:អភិបាលខេត្តប៉ៃលិន ប្រធានក្រុមប្រឹក្សាស្រុក/ក្រុង លោកអភិបាល អភិបាលរងក្រុង/ស្រុក ប្រធានក្រុមប្រឹក្សាឃុំ/សង្កាត់ លោកមេឃុំ/ចៅសង្កាត់ និងមេភូមិជាច្រើននាក់ផងដែរ។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានធ្វើរបាយការណ៍សង្ខេបឱ្យដឹងថា៖ ក្រោយពីបានធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២រួចរាល់ គឺធ្វើឡើងយ៉ាងរលូនតាមលទ្ធិប្រជាធិបតេយ្យ ដោយគ្មានការបង្ខិតបង្ខំ ពោលគឺប្រជាពលរដ្ឋបានចូលរួមបោះឆ្នោតដោយស្ម័គ្រពីចិត្ដ ហើយនៅខេត្តប៉ៃលិនទទួលបានលទ្ធផលល្អប្រសើរ ។ លោកជំទាវ បានលើកឡើងពីបញ្ហាប្រជាពលរដ្ឋចំណាកស្រុកចេញទៅធ្វើការនៅប្រទេសថៃ និងការផ្លាស់ទីលំនៅជាដើម ជាពិសេសកាលពីមុនការកែឈ្មោះក្នុងសំបុត្រកំណើត មានការលំបាកខ្លាំង តែដោយសារការកែសម្រួលច្បាប់របស់រដ្ឋាភិបាលធ្វើឱ្យកាន់តែមានភាពងាយស្រួលជាងមុន។ លោកជំទាវក៏បានលើកឡើងពីបញ្ហាប្រឈមនានា និងការដោះស្រាយរវាងភូមិឧបសម្ព័ន្ធ គឺភូមិភ្នំដំបង ជាមួយនឹងភូមិមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង ដោយសូមឱ្យថ្នាក់លើជួយសម្របសម្រួលឱ្យបានឆាប់រហ័ស ខណ:ដែលប្រជាពលរដ្ឋមានឈ្មោះនៅក្នុងខេត្តប៉ៃលិន តែទីតាំងភូមិសាស្ត្ររស់នៅលើទឹកដីខេត្តបាត់ដំបង។

លោកជំទាវអភិបាលខេត្ត បានស្នើសមាជិក សមាជិកា ក្នុងអង្គពិធីទាំងមូលឱ្យនៅបន្តចូលរួមក្នុងការការពារទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ ១៩ តាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ និងវិធានការនានារបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រុងប្រយ័ត្ននឹងជម្ងឺអុតស្វា ដែលកំពុងកើតមានឡើងនៅប្រទេសជិតខាងរបស់យើងសព្វថ្ងៃនេះ។

ឯកឧត្តម ប៉ុល លឹម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ៤ បានកោតសរសើរដល់ថ្នាក់ដឹកនាំខេត្តប៉ៃលិន ដែលបានយកចិត្តទុកដាក់រៀបចំអភិវឌ្ឍកន្លែងធ្វើការងារ ជាពិសេសគឺសា លប្រជុំតែម្តង មានលក្ខណ:ស្តង់ដារ មើលទៅគឺស្រស់ស្អាត ហើយស្ទើរតែគ្រប់ផ្នែកទាំងអស់មានការរីកចម្រើន ដោយរៀបចំតុបតែងប្លែកភ្នែក មើលទៅឃើញមានលក្ខណៈទំនើបតែម្តង។ ឯកឧត្តម ក៏បានណែនាំ ពីរបៀបថ្នាក់ដឹកនាំមូលដ្ឋាន ជាពិសេសមេភូមិ មេឃុំ/ចៅសង្កាត់ ដែលនៅជាប់ផ្ទាល់ជាមួយប្រ ជាពលរដ្ឋ ត្រូវណែនាំឱ្យពួកគាត់ មានឯកសារគ្រប់គ្រាន់ ដូចជាសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ លិខិតអាពាហ៍ពិពាហ៍។ លើសពីនេះ ក្រោយពេលកូនចៅសម្រាលរួច ត្រូវណែនាំឱ្យអាណាព្យាបាលរៀបចំចុះក្នុងបញ្ជីអត្រានុកូលដ្ឋាន និងណែនាំដល់យុវជនគ្រប់អាយុឱ្យនាំគ្នាធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដើម្បីត្រៀមខ្លួនចូលរួមបោះឆ្នោតនាថ្ងៃខាងមុខ។ ឯកឧត្តម ក៏បានណែនាំបន្ថែម ឱ្យមន្រ្តីនៅតាមមូលដ្ឋានទាំងអស់ យកចិត្តទុកដាក់ក្នុងការអភិវឌ្ឍឃុំ/សង្កាត់ ឱ្យមានការរីកចម្រើន និងអនុវត្តគោ លនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពផងដែរ។ ឯកឧត្តម បានដោះស្រាយ និងឆ្លើយតបទៅនឹងសំណូមពរ របស់មេឃុំ/ចៅសង្កាត់ទាំង៨ ខណ:ដែលមេឃុំ/ចៅសង្កាត់នីមួយៗ បានលើកឡើងអំពីបញ្ហាកង្វល់ ប្រឈម តម្រូវការ និងសំណូមពរ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.